តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យអ៊ុយក្រែនកម្ទេចចោល សារធាតុបង្ករោគដ៏កាចសាហាវដែលស្តុកទុកក្នុងមន្ទីរពិសោធន៍សុខាភិបាល សាធារណៈនៃប្រទេសអ៊ុយក្រែនដើម្បីចៀសវាង កុំឱ្យមេរោគធ្លាយចេញក្នុងសង្រ្គាម និងធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់សាធារណៈជន ។ ទាក់ទិននឹងរឿងដែលនាពេលថ្មីៗកន្លងទៅនេះ ផ្នែកយោធារុស្ស៊ីបានបែកធ្លាយពីផែនការយោធាជីវសាស្ត្រ ដែលបានអនុវត្តក្នុងដែនអ៊ុយក្រែនក្រោមការផ្តល់ជំនួយរបស់អាមេរិក សហគមន៍អន្តរជាតិមានការងឿងឆ្ងល់ថា តើអាមេរិកបាននិងកំពុងរៀបកលល្បិចសម្ងាត់អ្វីខ្លះ ? តាមការផ្សាយដំណឹងថ្មីបំផុត របស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែមីនាបានឱ្យដឹងថា ឯកសារបានបង្ហាញថា អាមេរិកនិងសម្ព័ន្ធមិត្តនៃអង្គការណាតូ បានធ្វើការសិក្សាស្រាវជ្រាវពីអាវុធជីវសាស្ត្រក្នុងប្រទេសអ៊ុយក្រែន...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០២២ថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីល លើមូលដ្ឋាន យោធា អ៊ុយក្រែនដ៏ធំមួយនៅជិតព្រំដែន ប៉ូឡូញនៅថ្ងៃអាទិត្យនេះ មន្ត្រី បានលើកឡើងថា នៅក្នុងអ្វី ដែលហាក់ ដូចជាការវាយប្រហារ នៅភាគខាងលិចបំផុត នៃសង្គ្រាម...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា រាល់ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី អាចធ្វើឱ្យស្ថានីយអវកាសអន្តរជាតិធ្លាក់ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានព្រមាននៅថ្ងៃសៅរ៍នេះ ដោយអំពាវនាវឱ្យដកវិធានការដាក់ទណ្ឌកម្ម ។ យោងតាមលោក Dmitry Rogozin ទណ្ឌកម្មដែលខ្លះគិតទុកជាមុន អំពីការលុកលុយរបស់ទីក្រុងម៉ូស្គូ មកលើអ៊ុយក្រែន អាចរំខានដល់ប្រតិបត្តិការរបស់យានអវកាសរុស្ស៊ី...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបន្តនៅថ្ងៃសៅរ៍នេះ ខណៈភាគីពាក់ព័ន្ធកំពុងធ្វើការដើម្បីរកដំណោះស្រាយដោយសន្តិវិធី ។ ខាងក្រោមនេះជាការវិវត្តន៍ចុងក្រោយនៃស្ថានការណ៍ជម្លោះនេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃសុក្រថា ជំនួបដែលអាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន...
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានឱ្យដឹងថា ស៊ីរ៉ែនវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅថ្ងៃសៅរ៍នេះនៅក្នុងទីក្រុងជាច្រើន រួមទាំងរដ្ឋធានី គៀវ Odessa, Dnipro និង Kharkiv ។ ជាង២សប្តាហ៍បន្ទាប់ពីទីក្រុងម៉ូស្គូ ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្លានពានអ៊ុយក្រែន អង្គការសហប្រជាជាតិ និងអ្នកផ្សេងទៀតបានលើកឡើងថា ខ្លួនអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទីក្រុងដូចជា Mariupol ដែលជាច្រើនថ្ងៃត្រូវបានរងការវាយប្រហារ ដោយកងកម្លាំងរបស់លោក ប្លាឌីមៀ ពូទីន ។ អ្នកនៅរស់រានមានជីវិត...
BREAKING: ទាហានអ៊ុយក្រែន ប្រហែល ១.៣០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី៖Zelensky។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា នៅព្រឹកថ្ងៃសុក្រ ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារ លើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា នៅភាគខាងលិច អ៊ុយក្រែន ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា យោធារុស្ស៊ី បានអះអាងថា ការវាយប្រហារ បានបំផ្លាញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ទូតហ្វីលីពីន បានបង្ហាញពីបំណងចង់ស្វាគមន៍ កងកម្លាំងយោធាអាមេរិក នៅក្នុងប្រទេសរបស់ខ្លួន ប្រសិនបើ វិបត្តិនៅអ៊ុយក្រែន នឹងបន្តកើនឡើង ទៅជាសង្គ្រាមដ៏មានកំដៅ ហើយរីករាលដាល ទៅជាជម្លោះរវាង អាមេរិកនិងរុស្សី។ មេដឹកនាំហ្វីលីពីន លោកប្រធានាធិបតី Rodrigo Duterte បានសម្រេចជ្រើសយក ខាងអាមេរិក...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃព្រហស្បតិ៍នេះបានទទួលយក ការអំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ជាកន្លែងដែលលោកស្រី កំពុងបង្ហាញពីការគាំទ្រ របស់សហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី នឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប និងបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) “កំពុងប្រើប្រាស់ភាគច្រើនដាច់ខាតរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអឺរ៉ុប ដើម្បីបន្តការបំផ្លិចបំផ្លាញក្រុមប្រឹក្សាអឺរ៉ុប និងកន្លែងមនុស្សធម៌ និងផ្លូវច្បាប់” នៅលើទ្វីប ។ ក្រសួងបានសង្កត់ធ្ងន់ថា...