ដាម៉ាស់៖ អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឱ្យបណ្តាប្រទេស លោកខាងលិចដឹកនាំ ដោយសហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មឯកតោភាគី លើប្រទេសស៊ីរី ដោយព្រមានថា ពួកគេបានបង្កើនការឈឺចាប់ របស់ប្រជាជនស៊ីរី។ លោកស្រី Alena Douhan អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់អវិជ្ជមាន នៃទណ្ឌកម្មឯកតោភាគី បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានមួយបន្ទាប់ពី ដំណើរទស្សនកិច្ចរយៈពេល ១២ ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសស៊ីរី។...
អង់ការ៉ា៖ តួកគី បានអំពាវនាវឱ្យដកទណ្ឌកម្ម លោកខាងលិចលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ហើយបានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការដាក់សម្ពាធលើ ប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញការសម្រេចចិត្តរបស់អង្គការ OPEC+ ដើម្បីកាត់បន្ថយការផលិតប្រេង។ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រាប់សន្និសីទ សារព័ត៌មានមួយនៅខេត្ត Mersin ភាគខាងត្បូងប្រទេសតួកគីថា ការព្យាយាមផលិតថាមពល បានក្លាយទៅជាកត្តាប៉ះពាល់ ដល់តម្លៃថាមពលពិភពលោក។...
បរទេស៖ មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវ កាលពីថ្ងៃអង្គារទៅប្រទេសលោកខាងលិច ដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីជួយទីក្រុងគៀវ បង្កើត “ខែលការពារអាកាស” បន្ទាប់ពីមានការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លារបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky ដែលបានប្រាប់ក្រុមប្រទេស...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរិះគន់ប្រទេសលោកខាងលិច ចំពោះអ្វីដែលលោក បានហៅការប្រើប្រាស់ សិទ្ធិមនុស្សរបស់ពួកគេថា ជា “ឧបករណ៍” ដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀត។ លោក Kanaani បានសរសេរនៅក្នុងបណ្ដាញ Instagram ឲ្យដឹងថា “នៅពេលដែលសិទ្ធិមនុស្ស ត្រូវបានប្រែក្លាយទៅជារឿងលេងសើច និងជាឧបករណ៍ សម្រាប់ដាក់សម្ពាធនយោបាយលើអ្នកដ៏ទៃ អាណាចក្រប្រព័ន្ធផ្សព្វផ្សាយនៃ ប្រព័ន្ធអនុត្តរភាពក៏ជួយជំនួស...
ព្រុចសែល ៖ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសផែនការរបស់ទីក្រុងមូស្គូ ក្នុងការធ្វើប្រជាមតិថាតើតំបន់កាន់កាប់ចំនួន៤ នៃប្រទេសនេះចង់ចូលរួម ជាមួយរុស្ស៊ីដែរឬទេ នៅក្នុងការប្រឈមទៅនឹងប្រទេសលោកខាងលិច ដែលអាចបង្កើនសង្រ្គាមកាន់តែខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅឯអង្គការសហប្រជាជាតិថា “ប្រជាជនរុស្ស៊ី អាចធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេចង់បាន។ វានឹងមិនផ្លាស់ប្តូរអ្វីទាំងអស់” ។ លោក Kuleba បានបន្ថែមនៅក្នុងសារមួយថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំងពីរសាទរ ចំពោះទំនាក់ទំនងយុទ្ធសាស្ត្រ ក្នុងការប្រឆាំងនឹងលោកខាងលិច។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានទទូចថា បណ្តាប្រទេសលោកខាងលិច បានកុហកនៅពេលដែលពួកគេអះអាងថា អ៊ុយក្រែនត្រូវការការដឹកជញ្ជូនតាមសមុទ្រ ដើម្បីកាត់បន្ថយការកើនឡើង នៃតម្លៃអាហារ និងហានិភ័យនៃគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសក្រីក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក វ្លាឌីមៀ ពូទីនបាននិយាយនៅក្នុងសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើអ្វីដែលលោកហៅថា ជាយុទ្ធសាស្ត្ររបស់លោកខាងលិច ចំពោះមុខបញ្ហារបស់ប្រទេសអ៊ុយក្រែន និងរុស្សីហើយអះអាងលោកខាងលិច បានកំពុងមើលស្រាលរុស្សី ព្រមទាំងប៉ុនប៉ង់បង្កហេតុកាន់តែធំ ជាងមួយនឹងរុស្សីថែមទៀតផង។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលលោក Erdogan បានធ្វើជាមួយនឹងសមភាគីលោក Aleksandar Vucic មេដឹកនាំរបស់ប្រទេសស៊ែប៊ីនោះ ក៏បានបញ្ជាក់ទៀតដែរថា៖ខ្ញុំអាចនិយាយ បានយ៉ាងច្បាស់ថាខ្ញុំមើល...
បរទេស៖ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច មិនបានបំពេញតាមការសន្យារបស់ខ្លួន ឡើយក្នុងការដកទណ្ឌកម្ម ប្រឆាំងផលិតផលជាគ្រាប់ធញ្ញជាតិ របស់រុស្សីដើម្បីឲ្យផលិតផលទាំងនេះ អាចហូរចូលទីផ្សារសកល។ រំលឹកដែរថាការប្តេជ្ញាចិត្តរបស់ លោកខាងលិចនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសហប្រជាជាតិហៅកាត់ថាយូអិន ជាមួយនឹងប្រទេសតួគីដែលបាន បង្កើតឡើងបានជាកិច្ចព្រមព្រៀង មួយកាលពីខែកក្កដា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ក្នុងការអនុញ្ញាតិឲ្យធញ្ញជាតិរបស់អ៊ុយក្រែន អាចនាំចេញទៅក្រៅវិញបានក្នុងពេលដែល...
ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ការរឹតបន្តឹងឯកតោភាគី ដែលបណ្តាប្រទេសលោកខាងលិច បានដាក់ប្រឆាំងនឹងរុស្ស៊ី បានបណ្តាលឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ថាមពល និងការដំឡើងថ្លៃ ថាមពលនៅជុំវិញពិភពលោក។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីផ្លាស់ប្តូរថាមពល G20 កាលពីថ្ងៃសុក្រ លោក Shulginov បានលើកឡើងថា វិបត្តិថាមពលបច្ចុប្បន្នបានរារាំង ការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព...