បរទេស៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសវៀតណាម លោក Nicolas Warnery បានប្រកាសកម្មវិធីចាក់វ៉ាក់សាំង ដល់ពលរដ្ឋបារាំងទាំងអស់ ដែលមានអាយុលើសពី ១៨ឆ្នាំ និងភរិយារបស់ពួកគេ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កម្មវិធីនេះក៏នឹងគ្របដណ្តប់លើបុគ្គលិកទាំងអស់ នៃបណ្តាញការទូតបារាំង – វៀតណាមនិងប្តីប្រពន្ធ...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ កក្កដា តាមរយៈលិខិតមួយច្បាប់ បានណែនាំដល់ប្រធាន ឬតំណាងក្រុមហ៊ុន សម្បទានដី សេដ្ឋកិច្ចឲ្យផ្អាក ការធ្វើដំណើរចេញ-ចូលកម្ពុជា ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករ ជនជាតិវៀតណាមទាំងអស់ ក្នុងកាលៈទេសៈ នៃការរីករាលដាល...
បរទេស៖ វ៉ាក់សាំងវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ចំនួន ២ លានដូស ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកតាមរយៈកម្មវិធី Covax បានមកដល់ទីក្រុងហាណូយកាលពីព្រឹកថ្ងៃសៅរ៍។ ទាំងនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៨០ លានដូសដែលប្រធានាធិបតីអាមេរិក Joe Biden បានសន្យាបរិច្ចាគទៅប្រទេសផ្សេងៗ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមបានរាយការណ៍ នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៩៥៣ករណី កាលពីថ្ងៃអាទិត្យ ដែលមានចំនួនខ្ពស់ ជាងកំណត់ត្រាមុនចំនួន ១,៨៥៣ ករណីដែលបានចុះឈ្មោះកាលពីថ្ងៃសៅរ៍។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ដកស្រង់ប្រភពពីក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ការឆ្លងថ្មីរួមមានការឆ្លងក្នុងស្រុកចំនួន ១,៩៤៥ករណី និងករណីនាំចូលចំនួន ៨ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៩,៨១៦...
បរទេស៖ ក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍នូវកំណត់ត្រា ឆ្លងវីរុសថ្មីមួយនៃការឆ្លងមេរោគកូវីដ១៩ ក្នុងមួយថ្ងៃដោយមានរហូតដល់ទៅ ១ ៨៤៤ ករណី នៅតាមតំបន់ចំនួន ៣១ នៅថ្ងៃសៅរ៍ ទី១០កក្កដា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លងច្រើននេះ គឺជាថ្ងៃទីបីជាប់ៗគ្នា...
ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថាការគិតគូរពីការរឹតត្បិត ដល់ការធ្វើដំណើរ បានបង្កឱ្យមានការទិញទំនិញ ដែលមានការភិតភ័យយ៉ាងខ្លាំង នៅក្នុងមជ្ឈមណ្ឌល សេដ្ឋកិច្ចហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃពុធនេះ ដែលជាចំណុច កណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីភាព ចលាចលនៅឯពន្ធនាគារទីក្រុងមួយដែលអ្នកទោស...
ហាណូយ ៖ ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៩០ ករណីកាលពីថ្ងៃអាទិត្យក្នុងនោះមាន ៨៧៦ ករណីជាករណីឆ្លង ក្នុងស្រុក និង ១៤ករណីទៀត ជាករណីនាំចូល ហើយចំនួនអ្នកឆ្លង សរុបកើនឡើង ១៩,៩៣៣ករណី ។ ក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ក្នុងចំណោមករណីសហគមន៍ ៥៩៩...
ហាណូយ៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩២២ ករណី ដែលជាចំនួនកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃ ដោយភាគច្រើនត្រូវបានរកឃើញ នៅភាគខាងត្បូងទីក្រុងហូជីមិញ។ ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួននេះបានកើនលើសកំណត់ត្រា ៧៣៨ ករណីដែលបានចុះបញ្ជីនៅថ្ងៃទី២៦ ខែមិថុនា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើនដល់ ១៩,០៤៣ករណី ។ ក្នុងចំណោមករណីសហគមន៍ចំនួន ៩១៤ ករណីមាន ៧១៤...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីគិតត្រឹមថ្ងៃចន្ទមានចំនួន ៣៩៨នាក់ ក្នុងនោះរួមទាំង ការឆ្លងក្នុងស្រុកចំនួន ២៨៩នាក់ និង៩នាក់ជាអ្នកនាំចូលពីខាងក្រៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៦.០៤១នាក់ ។ ក្នុងចំណោមករណីឆ្លងសហគមន៍នេះដែរ ចំនួន២១៨នាក់ គឺត្រូវបានគេរាយការណ៍ថា នៅភាគខាងត្បូងក្រុងហូជីមិញ...
ភាពបដិបក្ខអំពីផលប្រយោជន៍របស់ពួកប្រទេស Claimant States ក្នុងការអះអាងដែនអធិបតេយ្យភាព និងអំណាចយុត្តាធិការលើសមុទ្រចិនខាងត្បូង ជាបច្ច័យមួយដ៏លំបាកបំផុតក្នុងការពុំអាចសម្របសម្រួលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបានតាមរយៈការជួបចរចា ឬមួយតាមរយៈសាលក្រមរបស់ទោះបីអង្គការអន្តរជាតិណាមួយ! ដោយជំហរនយោបាយ និងផលប្រយោជន៍មានការខុសគ្នាផ្សេងឆ្ងាយពីគ្នាទាំងអស់!។ បញ្ហាសមុទ្រចិនខាងត្បូង ជាផលប្រយោជន៍សេដ្ឋកិច្ចតែបានបង្កប់ទៅក្នុងនយោបាយភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្រោយមកបញ្ហានេះបានក្លាយទៅជា “ Mode” មួយក្នុងការនាំដល់ការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ បន្ទាប់មកបែរទៅជាបម្រើឱ្យនយោបាយកេងចំណេញរបស់ពួកប្រទេសយក្សនៅខាងក្រៅតំបន់ទៅវិញ!។ មានសច្ចៈធម៌មួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តនយោបាយ គឺនៅពេលដែលបញ្ហាកើតឡើងហើយមានការជ្រៀតជ្រែកមួយដ៏ធំពីខាងក្រៅ មកលើភូមិសាស្រ្តនយោបាយដោយអានុភាពរបស់មហាអំណាចពិភពលោកនោះ...