កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើ ឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០១សប្ដាហ៍។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក...
ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋាភិបាល វៀតណាម បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសវៀតណាម បានអនុម័ត ទៅលើការប្រើប្រាស់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer and...
ភ្នំពេញ៖ ឆ្លើយតបទៅកាន់មន្រ្តីវៀតណាម ដែលអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យគិតគូរដល់សុខមាលភាព ពលរដ្ឋដើមកំណើតវៀតណាម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតឲ្យពួកគេរុះរើ ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងអស់ ពីផ្ទៃទន្លេក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការផ្ដាំផ្ញើត្រឡប់ ទៅកាន់ឯកអគ្គរដ្ឋទូត និងសមាគមវៀតណាមប្រចាំកម្ពុជាសូមកុំឲ្យតាំងខ្លួនធ្វើជាម្ចាស់ មកលើកម្ពុជា ព្រោះកម្ពុជាគ្មានថ្ងៃ នៅក្រោមបទបញ្ជា...
បរទេស៖ ប្រទេសវៀតណាមបានកត់ត្រា ករណីឆ្លងជំងឺកូវីដ-19 ក្នុងសហគមន៍ចំនួន ២៨៣ ករណីនៅថ្ងៃពុធនេះ ក្នុងនោះ ២០១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ភាគខាងជើង កាលពីចុងខែឧសភា ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីចំនួន...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានកត់ត្រាចំនួន ២០៦ ករណីនៃការការពារជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យ ដែលរួមមានការឆ្លងក្នុងស្រុកចំនួន ២០១ និងការនាំចូលចំនួន ៥ ករណី ដែលសរុបកើនឡើងដល់ចំនួន ៨,៧៤៧នាក់ ។ ក្នុងចំណោមករណីសហគមន៍ចំនួន ១២១ ករណីត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចឆ្លងរាលដាលនៃជំងឺរាតត្បាត ៤០ករណីនៅជិតខេត្ត...
បរទេស៖ មូលនិធិជាតិទិញវ៉ាក់សាំង Covid-19 គឺបានទទួលវិភាគទាន និងការសន្យាបរិច្ចាគជាង ៧,៦ លានលានដុង ស្មើនឹង ៣២៩ លានដុល្លារ ពីអាជីវកម្ម និងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធិនេះត្រូវបានបង្កើតឡើងជិត ២ សប្តាហ៍មុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក...
បរទេស ៖ ក្រសួងសុខាភិបាល ប្រទេសវៀតណាម កំពុងចរចាជាមួយក្រុមហ៊ុន ផលិតឱសថអាមេរិច Johnson & Johnson ដើម្បីនាំចូលវ៉ាក់សាំង Covid-19 ទៅកាន់ប្រទេសវៀតណាម ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម...
ភ្នំពេញ៖ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយម វៀតណាមចប់អាណត្តិប្រចាំកម្ពុជា បានបញ្ជាក់ច្បាស់ៗថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារសំខាន់របស់វៀតណាម ។ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការ បរ...
បរទេស៖ប្រទេសវៀតណាមយោងតាម ការបញ្ជាក់ដោយ CNA នៅថ្ងៃពុធនេះបានឥ្យដឹងថាបានប្រកាសឲ្យដំណើរការ ឡើងវិញនូវជើងហោះហើរ អន្តរជាតិទាំងឡាយមកកាន់ ទីក្រុងធំរបស់ខ្លួន ទាំងហានូយនិងហូជីមិញផងដែរ។ ការប្រកាសនេះធ្វើឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប៉ពីវៀតណាម បានប្រកាសបិជើងហោះហើរ អន្តរជាតិទាំងឡាយទៅកាន់ទីក្រុងធំៗ របស់ខ្លួនជាពិសេសអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ក្រុងហានូយចាប់ពី ថ្ងៃចន្ទរហូតទៅដល់ថ្ងៃទី១៤ខែមិថុនា។ ទោះបីជាយ៉ាងណាក្តីអជ្ញាធរអាកាសចរស៊ីវិល មិនបានធ្វើការប្រកាសលំអិតអំពីមូលហេតុដែលបានទាមទារឲ្យការហោះហើរត្រឡប់មកដំណើរការ វិញមុនផែនការនោះទេប៉ុន្តែគេអាចមើលឃើញថា ការវាយប្រហារសា ជាថ្មីដោយកូវីដនិងការរាតត្បាតភាគច្រើនលើកនេះគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងពិចារណាលើការផ្តល់ការយល់ព្រមសម្រាប់ប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស៊ីណូហ្វាម របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យផ្នែករដ្ឋបាលផ្នែកឱសថរបស់ប្រទេសវៀតណាមបាននិយាយថាអ្នកជំនាញកំពុងធ្វើការសូម្បីតែក្នុងអំឡុងពេលចុងសប្តាហ៍ដើម្បីវាយតម្លៃឯកសារទៅលើវ៉ាក់សាំងនេះ ហើយក៏មានទំនាក់ទំនងជាមួយជនជាតិចិនផងដែរដើម្បីស្វែងរកព័ត៌មានដែលបាត់។ វ៉ាក់សាំងនេះត្រូវបានអនុម័តដោយប្រទេសចិនកាលពីខែធ្នូ និងដោយអង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីខែមុន។ ប្រទេសនិងដែនដីចំនួន ៤២ ហើយ កំពុងប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិនេះ ដែលក្នុងនោះមាន...