ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យអត្រាអតិផរណា កើនឡើងយ៉ាងគំហុក ព្រមទាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល ។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងរយៈពេល៣០ឆ្នាំ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងឆ្លើយតបនឹងវិបត្តិ ដែលកំពុងកើតមានលើសាកលលោក នាពេលបច្ចុប្បន្នបណ្តាលមកពី ការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីជាសម្តេច បានចាក់ចេញពីតំណែង ជានាយករដ្ឋមន្រ្តី នាពេលអនាគត់ក៏ដោយ ក៏សម្តេចនៅតែមានសិទ្ធិ ក្នុងការត្រួតពិនិត្យ រាល់សកម្មភាពនានា របស់នាយករដ្ឋមន្រ្តី និងបណ្តារដ្ឋមន្រ្តីទាំងអស់ផងដែរ ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋព្រមស្ម័គ្រចិត្ត ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នាថ្ងៃ១៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា មានអ្នកប៉ុនប៉ង់រំលាយអង្គរក្ស របស់សម្តេចដែលមានន័យថា ពួកគេក៏បានប៉ុនប៉ង់ធ្វើរដ្ឋប្រហារ ឬសម្លាប់សម្តេចដែរ ប៉ុន្តែសម្តេចក៏ព្រមានទៅវិញថា កុំសង្ឃឹមឲ្យសោះ ព្រោះកងកំលាំងប្រដាប់ អាវុធបានត្រៀមជានិច្ច ក្នុងការកម្ចាត់អ្នកដែលមានបំណងចង់ផ្តួលរំលំ ឬធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាលក្នុងតំណែង ។ ការបញ្ជាក់របស់សម្តេចតេជោនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋ ស្ម័គ្រចិត្តរើលំនៅឋាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ ត្រូវចេញមុខឆ្លើយត្រឡប់ទៅវិញ ក្រោយមានគេចោទប្រកាន់ សម្ដេចថា ជាអ្នកបញ្ជាឲ្យធ្វើសកម្មភាព ដូចរាល់ថ្ងៃនេះ(ជំនឿបែបអបិយ) ដើម្បីបង្វែរហេតុការណ៍នានា នៅកម្ពុជា ជាពិសេសទាក់ទងនឹងភ្នំតាម៉ៅ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០០០០ រៀលក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និវត្តជនគ្រប់មុខសញ្ញានិងមន្ត្រីកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញការជឿជាក់ថា ចាប់ពីបិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំធំ នឹងមិនមានហានិភ័យការឆ្លងជំងឺកូវីដ-១៩ កើតឡើងនោះទេ ដោយប្រជាពលរដ្ឋត្រូវបន្ដ អនុវត្តវិធានការសុខាភិបាលបន្ថែមទៀត។ តាមរយៈសារសំឡេង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោបានរំលឹកថា កាលពីបណ្ដាឆ្នាំមុនៗ រយៈពេលដូចគ្នានេះ គឺជារយៈពេលមានជំងឺឆ្លង យ៉ាងកាចសាហាវសម្រាប់កូវីដ-១៩ ហើយពេលនោះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តដើម្បីដឹកជញ្ជូនកម្មករ និងប្រជាពលរដ្ឋទៅស្រុកកំណើត នាថ្ងៃបុណ្យភ្ជុំធំ ។ ការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តីនេះ ក៏ដើម្បីបញ្ចៀសម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ីតម្លើងថ្លៃស្រេចតែចិត្ត។ ជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាវដល់ ម្ចាស់រថយន្តដឹកអ្នកទាំងអស់ កុំតម្លើងថ្លៃនៅរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីទុកលទ្ធភាពឲ្យ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរ កំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា «ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច...