ភ្នំពេញ ៖ ក្នុងឱកាសដំណើរមកដល់ នៃពាន់រង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP-Trophy Tour” នឹងមកដល់រាជធានីភ្នំពេញ នៃកម្ពុជា តាមជើងហោះហើរឯកជនពិសេស នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោកនេះ នៅវិមានសន្តិភាព ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសស្តីពី បឹងទន្លេសាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានសម្រេចកែសម្រួល ផ្ទៃដីឲ្យប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅខេត្ត៣ ក្នុងបឹងទន្លេសាប ។ ដោយការកែសម្រួលនេះ សម្តេចថា ត្រូវឃ្វៀលចេញ ដោយផ្តល់លទ្ធភាពសម្រាប់ ឲ្យពួកគាត់រស់នៅជាអចិន្ត្រៃយ៍ រាប់ទាំងការអាស្រ័យផល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងអញ្ជើញថ្លែងសុន្ទរកថា សន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី ក្រោមមូលបទ “ការកំណត់ឡើងវិញ នូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក” នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចកែសម្រួលផ្ទៃដីមួយចំនួន ដែលស្ថិតនៅតំបន់បឹងទន្លេសាប សម្រួលមកឲ្យប្រជាពលរដ្ឋ នៅខេត្តចំនួន៣ ក្នុងបឹងទន្លេសាបចំនួន ១២ ៥៧៣គ្រួសារ។ ខេត្តទាំង៣នោះរួមមាន ៖កំពង់ធំ បន្ទាយមានជ័យ និងពោធិ៍សាត់។ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពី បឹងទន្លេសាប...
ភ្នំពេញ៖ នាពេលបន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញថ្លែងសារ ពិសេសស្តីពី «បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៣ ខែមីនា សម្ដេចតេជោ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត ថ្លែងសុន្ទរកថា ក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្ដីពី «អនាគត របស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញ នូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោក ដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និង តាមប្រព័ន្ធអនឡាញផង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើសារជាសំឡេងមកកាន់ មាតុប្រទេសនៅមុននេះបន្តិច ។ ដោយបានរៀបរាប់ពីបេសកកម្ម របស់សម្តេចនៅទីក្រុងដាវ៉ូស ប្រទេសស្វីសអំពីការបញ្ចប់ទាំងស្រុង «វេទិកាសេដ្ឋកិច្ចពិភពលោក» និងការត្រៀមរៀបចំធ្វើដំណើរត្រឡប់ មកកាន់មាតុភូមិវិញ ។ ក្នុងសារនោះ សម្តេចបានផ្តោតលើការ មិនឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល១៨ថ្ងៃមកនេះ និងការឃោសនាបោះឆ្នោតឃុំ-សង្កាត់ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាណាមួយកើតឡើង ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគរបស់កម្ពុជា ត្រូវតែបង្កើនភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើគ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក ។ នេះជាប្រសាសន៍សម្តេច ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) រៀបចំដោយក្រុមហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបភាពយុវជនម្នាក់ជិះកង់ចាស់ ហែបក្សជាមួយនិងទឹកមុខពោរពេញ ទៅដោយទំនុកចិត្តខ្ពស់ អមជាមួយសារយ៉ាងមានអត្ថន័យរបស់សម្ដេចថា «កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែ ទឹកចិត្តកូនមិនក្រទេ» ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ទឹកមុខកូនពោរពេញ ដោយស្នាមញញឹមបង្ហាញថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុកទាំងអស់ កុំចាញ់បោកការឃោសនា របស់បក្សនយោបាយ លើបញ្ហាកើនឡើងថ្លៃសាំង។ ក្នុងពិធីសំណេះសំណាលជាមួយ សហគមន៍ខ្មែរនៅទ្វីបអឺរ៉ុបសម្ដេចតេជោ ហ៊ុន សែន បានទទួលនូវចម្លើយ ពីប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ថាតម្លៃសាំងនៅប្រទេសបារាំង ១លីត្រថ្លៃ២អឺរ៉ូ ដែលស្មើនឹងប្រមាណ១ម៉ឺនរៀល តម្លៃនេះថ្លៃជាងនៅកម្ពុជា ដែលនៅកម្ពុជាតម្លៃសាំងធម្មតាត្រឹមតែ...