ក្នុងស្ថានការណ៏អាយះតនះភាព ទៅមុខ មិនកើតថយក្រោយ មិនបានយ៉ាងដូច្នោះនាពេលបច្ចុប្បន្ននេះ អាចធ្វើឱ្យភូមា ស្ថិតក្នុងស្ថានភាពពិចារណាមួយ ថាអាចដកខ្លួនឈរឆ្ងាយពី អាស៊ានមិនចូលរួមទៀត! ដូចអ្វីដែលភូមាធ្លាប់ធ្វើជាយូរមក ហើយក្នុងការមិនចូលរួមក្នុង គណៈកម្មការទន្លេមេគង្គ MRC អស់រយៈកាល ៥០ ឆ្នាំ! តែក្រោយមកចូលជាសមាជិក សង្កេតការណ៏! ដូច្នោះ MRC នៅតែដំណើរការ រលូនទៅមុខដោយគ្មានឧបសគ្គ ទោះបីជាពុំមានភូមាក៏ដោយហើយភូមា...
ការលូកដៃកកូរយ៉ាងសកម្មរបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងក្រោយមកមានបញ្ហាទន្លេមេគង្គទៀត បានធ្វើឱ្យអ្នកកាន់អំណាចរបស់ចិន មានឥរិយាបថនយោបាយមុតមាំឡើង និងប្រតិកម្មខ្លាំងដោយមិនចុះញ៉ម រាថយឡើយ!។ ជំហានដំបូងដែលជាលេស(Pretext)របស់អាមេរិក គឺការលើកទឹកចិត្ត និងមានការជំរុញយ៉ាងខ្លាំងមកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិកជាមួយប្រទេស៤ ដែលស្ថិតនៅភាគខាងក្រោមរបស់ដងទន្លេមេគង្គ ដែលសកម្មភាពមួយនេះ ធ្លាប់បានធ្វើឱ្យអាជ្ញាធរចិន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជាទីបំផុតនោះ!។ អនុលោមទៅតាមការសិក្សាស្រាវជ្រាវរបស់លោក John Lee ដែលជាភ្នាក់ងារជាន់ខ្ពស់នៅក្នុងវិទ្យាស្ថានCenter for...
ប្រវត្តិសាស្ត្រលើសកលលោក នាសហសមយ័ បានបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ថាការចងសម្ព័ពន្ធភាពជាយោធា នឹងធ្វើឱ្យមានការផ្លាស់ប្តូរប្រែប្រួលសភាពការ ណ៏នៅលើពិភពលោក ។ ក្នុងសង្គ្រាមលោកលើកទីពីរ( 1939-1945 ) និងសង្គ្រាម ត្រជាក់ សុទ្ធតែមានការពាក់ពន្ធ័ទៅនឹមហាអំណាច ទាំងបីនេះ អាមេរិក រុស្សី និង ចិន ទាំងអស់។ បច្ចុប្បន្នប្រទេសបី នេះនៅតែបន្តគ្រប់គ្រង់...
ក្នុងសមយ័កាល របស់សង្គ្រាមត្រជាក់ សហភាពសូវៀតនិងចិនប្រជាមានិត បានសហការគ្នា យ៉ាងស្និទ្ធរមួតបង្កើត ទៅកម្លាំងសម្ភាធមួយមកលើ សហរដ្នអាមេរិកនិងពួកសម្ពន្ធ ។ តែក្រោយមកក្រោមគំនិត ប្រឹក្សារបស់ជនជាតិ Jews លោក Henry Kissinger មកប្រធានាធិបតី Richard Nixon បានអនុវត្តន៏ កលយុទ្ធសាបកុក ដោយបន្ធូបន្ថយជាមួយចិន តែរឹងជាមួយ សហភាពសូវៀតក្នុងគោលបំណង...
ជាការពិត អ្នកយុទ្ធសាស្រ្តនៃភូមិសាស្រ្តនយោបាយ បានឃើញជាយូរមកហើយថា សហរដ្ឋអាមេរិក មានសន្លឹកបៀរ សម្រាប់លេងនៅក្នុងដៃយ៉ាងច្រើន បន្ទាប់ពីការងើបឡើង របស់ចិន ក្រោយពីចិនប្រកាសគោលនយោបាយBRIនៅឆ្នាំ២០១៣! ពិសេសជាងនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ នយោបាយក្រឡាប់ចក្រ នៅក្នុងប្រទេសភូមា នៅអាហ្កានីស្ថាន និងកម្ពុជា ដែលនៅខាងក្នុងវាំងនន របស់ឧទ្ទវហេតុនៃព្រឹត្តិការណ៍ទាំងនេះ គេសុទ្ធតែបានមើលឃើញស្រមោល មិនច្បាស់នៃមហាយក្សចិន នៅពីក្រោយវាំងននទាំងអស់នេះ(Sic)!។ ការលេងសន្លឹកបៀរសមុទ្រចិនខាងត្បូង...
រហូតមកដល់ពេលនេះ ជនជាតិអាហ្កានីស្ថាន នៅតែបន្តរស់ក្នុងសុបិន្តទាំងអស់! ព្រោះជាង ពាក់កណ្ដាលមួយសតវត្សរ៍ ដែលពួកគេបានរស់នៅ និងឆ្លងកាត់នូវ សោកនាដកម្ម ទុក្ខវេទនា ទុរភិក្ស រួមទាំងភ្លើងសង្រ្គាមមិនចេះចប់ ច្រើនពេកពីអំណាច ជ្រៀតជ្រែកខាងក្រៅ និងសង្រ្គាមនៅក្នុងស្រុក ក្នុងការកាប់សម្លាប់គ្នា ក្នុងការដណ្ដើម អំណាច រវាងក្រុមនេះជាមួយ និងក្រុមនយោបាយ មួយផ្សេងទៀតនោះ!។ អាហ្កានីស្ថាន កូនអុកនៅលើក្ដារអុក!...
នៅក្នុងព្រឹត្តិការណ៍ នៃទំនាក់ទំនងការទូត អន្តរជាតិថ្មីបំផុត ចិនស្រាប់ បានបំពងសំឡេង ស្នើឱ្យអង់គ្លេស ជួបចរចាជាមួយ អាហ្សង់ទីន អំពីប្រជុំកោះ Falklands ដែលមានឈ្មោះដើមថា Las Malvinas នោះ! កាសែត “អ្នកសង្កេតការណ៍សេដ្ឋកិច្ច” របស់ចិនបានចុះផ្សាយថា លោក Wen Jiabao នាយករដ្ឋមន្រ្តីចិន បានបញ្ជាក់...
ភាពបដិបក្ខអំពីផលប្រយោជន៍របស់ពួកប្រទេស Claimant States ក្នុងការអះអាងដែនអធិបតេយ្យភាព និងអំណាចយុត្តាធិការលើសមុទ្រចិនខាងត្បូង ជាបច្ច័យមួយដ៏លំបាកបំផុតក្នុងការពុំអាចសម្របសម្រួលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបានតាមរយៈការជួបចរចា ឬមួយតាមរយៈសាលក្រមរបស់ទោះបីអង្គការអន្តរជាតិណាមួយ! ដោយជំហរនយោបាយ និងផលប្រយោជន៍មានការខុសគ្នាផ្សេងឆ្ងាយពីគ្នាទាំងអស់!។ បញ្ហាសមុទ្រចិនខាងត្បូង ជាផលប្រយោជន៍សេដ្ឋកិច្ចតែបានបង្កប់ទៅក្នុងនយោបាយភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្រោយមកបញ្ហានេះបានក្លាយទៅជា “ Mode” មួយក្នុងការនាំដល់ការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ បន្ទាប់មកបែរទៅជាបម្រើឱ្យនយោបាយកេងចំណេញរបស់ពួកប្រទេសយក្សនៅខាងក្រៅតំបន់ទៅវិញ!។ មានសច្ចៈធម៌មួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តនយោបាយ គឺនៅពេលដែលបញ្ហាកើតឡើងហើយមានការជ្រៀតជ្រែកមួយដ៏ធំពីខាងក្រៅ មកលើភូមិសាស្រ្តនយោបាយដោយអានុភាពរបស់មហាអំណាចពិភពលោកនោះ...
លើកដំបូង មានបទវិចារណកថាមួយ លើទំព័រកាសែត ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅហុងកុង ដែលបទវិចារណកថាមួយនេះ ត្រូវបានគេដឹងថា ជាសំឡេងផ្លូវការរបស់អាជ្ញាធរ ប៉េកាំង ចេញផ្សាយនៅលើដែនដីហុងកុង ដោយបានបរិយាយថា ចិនបានត្រៀមលក្ខណៈសម្បត្តិ យ៉ាងគ្រប់គ្រាន់ មានភាពសុក្រឹត្យបំផុត លើវិស័យយោធា ការពារជាតិ ក្នុងករណីដែលពួកប្រទេស មានការពាក់ព័ន្ធ( Claimant States) នៅមានទោះបីសកម្មភាពណាមួយក្នុងការបង្កហេតុ...
តាមការវិភាគរបស់ពួកអ្នកយោធានិយម គឺដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅកាន់ប្រទេសភូមា ជាលើកដំបូងនោះ ក្រៅអំពីការវាយតម្លៃមកលើ ស្ថានភាពរួមរបស់ភូមា ក៏មានគោលដៅសំខាន់មួយទៀត គឺការរារាំង ទប់ស្កាត់ជាមុននូវមហិច្ឆតារបស់ភូមា ក្នុងផែនការចង់ជំរុញនិងកសាងនូវអាវុធបរមាណូ! ដោយយោងតាមព័ត៌មានសម្ងាត់ សហរដ្ឋអាមេរិកក្ដាប់បានដំណឹងអំពីសកម្មភាពមួយចំនួនដែលធ្វើឲ្យអាមេរិកមានការបារម្ភយ៉ាងជ្រាលជ្រៅនោះ!។ ព្រោះមូលបទចម្បងក្នុងការសម្រេចប្ដូររដ្ឋធានីពី Yangon ទៅកាន់ដែនដីថ្មី Naypyidaw ដែលក្នុងការស្ថាបនាក្រុងថ្មីមួយនេះ គឺមានផែនការទាក់ទងទៅដល់គម្រោងកសាងអាវុធបរមាណូរបស់ភូមានេះឯង!។...