បរទេស៖រដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នឹងបើកទទួលឡើងនូវច្រកព្រំដែនខ្លួន ទទួលភ្ញៀវទេសចរមកពីប្រទេសមួយចំនួន ដោយផ្អែកលើមូលដ្ឋានសាកល្បងចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះ ជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីកសាងឡើវិញ នូវសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរាតរត្បាតនៃជម្ងឺកូវិដ១៩។ លោក Karlo Nograles ជាមន្ត្រីនាំំពាក្យស្តីទីរបស់ប្រធានាធិបតីហ្វីលីពីន បាននិយាយប្រាប់សន្និសីទកាសែតមួយថា ជនបរទេសដែលបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ហើយ មកពីប្រទេសដែលមានហានិភ័យទាបនោះ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរចូល ក្នុងអំឡុងរយៈពេល១៥ថ្ងៃ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World...
បរទេស៖ អតីតជើងឯកប្រដាល់ ដែលបានក្លាយជា សមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន គឺលោក Manny Pacquiao និយាយថា លោកនឹងស្វែងរកការចោទប្រកាន់ ពីបទពុករលួយប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តនយោបាយរបស់លោកមួយចំនួន នៅក្នុងរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី ឌូទ័រតេ ប្រសិនបើលោកឈ្នះការបោះឆ្នោត ប្រធានាធិបតីហ្វីលីពីន នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន abc17News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បាននិយាយថា នាវា៣គ្រឿងមកពីកងកម្លាំងការពារដែនសមុត្រចិន បានរារាំងនិងបាញ់កាំភ្លើងបាញ់ទឹក ទៅលើនាវាដឹកគ្រឿងផ្គត់ផ្គង់ហ្វីលីពីន ពីរគ្រឿង នៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ហ្វីលីពីន ស្ថិតនៅលើដែនសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បានមានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតមានឡើងនៅជិតតំបន់ Ayungin Shoal កាលពីថ្ងៃទី១៦...
ម៉ានីល៖ អគ្គនាយក FDA លោក Enrique Domingo បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសហ្វីលីពីន (FDA) បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំង Sinovac CoronaVac របស់ប្រទេសចិន និងម៉ាកយីហោចំនួន ៣ផ្សេងទៀត សម្រាប់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជាដូសជំរុញ។ ក្នុងអំឡុងពេលកិច្ចប្រជុំដែលបានកត់ត្រាទុកមុនដែលបានចាក់ផ្សាយនៅថ្ងៃអង្គារនេះ លោក Domingo បានលើកឡើងថា...
បច្ចុប្បន្នភាព៖ ប្រព័ន្ធផ្សព្វផ្សាយ FP បានចុះផ្សាយអំពីភាពប្រេះស្រាំ នៃទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងប្រទេសចិន ក្រោយពីប្រទេសសមាជិកអាស៊ានមួយនេះ បានងាកចេញពីអាមេរិក និងទៅចាប់ដៃជាមួយចិន ចាប់តាំងពីឆ្នាំ២០១៦កន្លងមក ។ ហ្វីលីពីន ដែលងាកចេញពីប្រទេសចិន ដោយសារប្រទេសនេះ បានខកចិត្តនឹងចិនលើចំណុចជាច្រើន ជាពិសេសគឺក្តីសុបិន្ត របស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មិនបានសម្រេចទៅតាមក្តីស្រមៃ របស់លោកក្នុងទំនាក់ទំនងជាមួយចិន ។...
ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បាននិយាយ កាលពីថ្ងៃពុធថា មន្ត្រីរដ្ឋាភិបាល ក្នុងតំបន់នឹងត្រូវដាក់ទណ្ឌកម្ម ចំពោះការបរាជ័យ នៅពីក្រោយគោលដៅ របស់ពួកគេ សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-19 ខណៈដែលប្រទេសនេះ ស្វែងរកការ បើកចំហសេដ្ឋកិច្ច ។ យោងតាមសារវែបសាយ Yahoo ចេញផ្សាយ...
ម៉ានីល៖ ទាហានហ្វីលីពីន នៅថ្ងៃសុក្រនេះ បានសម្លាប់មេដឹកនាំ ដែលគេចោទប្រកាន់ថា ជាក្រុមភេរវករនៅពីក្រោយការបំផ្ទុះគ្រាប់បែក និងការសម្លាប់នៅភាគខាងត្បូងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឧត្តមសេនីយឯក Juvymax Uy មេបញ្ជាការកងពលធំថ្មើរជើងទី៦ នៃកងទ័ពបានឲ្យដឹងថា កងទ័ពបានសម្លាប់លោក Salahuddin Hassan មេដឹកនាំដែលគេចោទប្រកាន់ថា ជាក្រុមភេរវករ Daulah Islamiya នៅក្នុងប្រទេសហ្វីលីពីន...
ម៉ានីល ៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីការឆ្លងថ្មីនៃកូវីដ -១៩ ចំនួន ១០,៦៧០ករណី ដែលជំរុញឱ្យចំនួនករណីឆ្លង ដែលបានបញ្ជាក់ នៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ឡើងដល់ ២,៦៤៣,៤៩៤ករណី ។ ក្រសួងសុខាភិបាល ក៏បានរាយការណ៍ផងដែរថា មនុស្សចំនួន ២៩៥ នាក់ទៀត បានស្លាប់ ដោយសារជំងឺកូវីដ-១៩...
ម៉ានីល៖ អនុប្រធានាធិបតីហ្វីលីពីនលោកស្រី Leni Robredo បានលើកឡើងថា លោកស្រីនឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ លោកស្រី Robredo អាយុ ៥៦ ឆ្នាំមេធាវីសិទ្ធិមនុស្ស និងជាស្ត្រីមេម៉ាយរបស់អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដឹកនាំគណបក្សប្រឆាំង និងបានរិះគន់យ៉ាងខ្លាំង ចំពោះលោក Rodrigo Duterte ដែលកំពុងកាន់អំណាច និងសង្គ្រាមបង្ហូរឈាមរបស់លោក។ លោកស្រី Robredo...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លង ជំងឺកូវីដ-១៩ ថ្មីចំនួន ២០,៧៥៥ ករណី ដែលនាំឱ្យចំនួនករណី ឆ្លងសរុបនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ កើនដល់ ២,៤៩០,៨៥៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេស នៅតែមានចំនួន ៣៧,៤០៥ នាក់។ ក្រសួងសុខាភិបាលហ្វីលីពីន មិនបានធ្វើបច្ចុប្បន្នភាព...