ព័ត៌មានអន្តរជាតិ

អគ្គីភ័យដ៏ធំមួយឆាបឆេះ ចេញពីសាឡាងចម្លងអ្នកដំណើរ នៅលើនោះ១៦៥នាក់ នៅភាគកណ្តាលហ្វីលីពីន

ម៉ានីល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ថា អគ្គីភ័យដ៏ធំមួយ បានឆាបឆេះចេញពីសាឡាង ដែលដឹកមនុស្សចំនួន១៦៥នាក់ នៅភាគកណ្តាល ប្រទេសហ្វីលីពីន ហើយឥឡូវនេះក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ជួយបានមនុស្សទាំងអស់ ប៉ុន្តែ២នាក់ ត្រូវបាននាំយកទៅកាន់ កន្លែងសុវត្ថិភាព ។

ឆ្មាំសមុទ្រហ្វីលីពីន បានលើកឡើងថា មនុស្សម្នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងម្នាក់កំពុងបាត់ខ្លួន។

សាឡាង ដែលមានឈ្មោះថា Mama Mary-Chloe កំពុងធ្វើដំណើរនៅចន្លោះដែនកោះ Bohol និង Leyte ។

វីដេអូឆ្មាំឆ្នេរសមុទ្រនៅលើបណ្តាញសង្គម Facebook បានបង្ហាញអ្នកនៅរស់រានមានជីវិត នៅលើច្រាំងទន្លេ Hilongos នៅលើ Leyte ។ សាឡាងដែលមានអ្នកដំណើ ១៥៧នាក់ និងនាវិក៨នាក់ បានធ្វើដំណើរចេញពី Ubay លើកោះ Bohol ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍ខ្លះរាយការណ៍ថា កុមារត្រូវលោតពីសាឡាង ដែលកំពុងឆេះមុនពេល ត្រូវបានគេលើកឡើង ។

វីដេអូ YouTube មួយបានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅលើសាឡាង ជាមួយនឹងផ្សែងខ្មៅយ៉ាងក្រាស់ និងមនុស្សជាច្រើននៅក្នុងទឹក ។

ក្រុមមន្ត្រីបានអះអាងថា ពួកគេមិនទាន់ដឹងពីមូលហេតុ នៃការឆេះនេះនៅឡើយទេ ប៉ុន្តែការប៉ាន់ប្រមាណថា សាឡាងដឹកអ្នកដំណើរ ត្រឹមតែជាងពាក់កណ្តាល នៃចំនួនអតិបរមារបស់វាប៉ុណ្ណោះ ។

ឆ្មាំសមុទ្របានបញ្ជាក់ថា “ការជួយសង្គ្រោះនាវិក និងអ្នកដំណើរមានភាពរហ័សរហួន ដោយសារតែមានជំនួយពីទូក ដែលជិះក្នុងទឹក នៅពេលឧប្បត្តិហេតុបានកើតឡើង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top