ព័ត៌មានបឋម÷ ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅជាប់ស្តុបចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ៕
ហ្គាហ្សា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ចំនួន២១នាក់ រួមទាំងកុមារ ចំនួន៧នាក់ បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងហេតុការណ៍ អគ្គីភ័យដ៏ធំមួយ នៅខាងក្នុងអគារលំនៅដ្ឋាន១កន្លែង ស្ថិតនៅភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប ។អ្នករងរបួសមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ...
ស្វាយរៀង ៖ អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង បានបណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើង ឆេះរថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិស្វាយក្ងោរ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យដឹងថា ក្នុងករណីអគ្គីភ័យ បានឆាប់ឆេះផ្ទះ ប្រជាពលរដ្ឋនេះ កម្លាំងអាវុធហត្ថ បានសហការ ជាមួយកម្លាំង...
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែមកនេះ(មករា-កញ្ញា) នៅរាជធានីភ្នំពេញ មានអគ្គិភ័យកើតឡើង ចំនួន៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួស២៤នាក់។ នេះជាការឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងតំណាងអង្គភាព នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ក្នុងឱកាសជាតំណាងទទួលអំណោយ ជូននគរបាលពន្លត់អគ្គិភ័យ ចំនួន១៤៥នាក់ នាពិធីភ្ជុំបិណ្ឌ ពីលោក ឃួង ស្រេង...
ភ្នំពេញ៖ បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។ ជាមួយគ្នានោះដែរ រថយន្តពន្លត់អគ្គីភ័យ ក៏បានកំពុងតែចេញជួយអន្តរាគមន៍ផ្ទាល់ នៅកន្លែងកើតហេតុផងដែរ ៕
ស្វាយរៀង ៖ មានអគ្គីភ័យ ឆេះផ្ទះលក់ចាប់ហ៊ួយមួយខ្នងបណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសដោយសារឆ្លងចរន្តអគ្គីសនីកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិនាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុច ភូមិត្រពាំងត្រាវ ឃុំញរស្រុកកំពង់រោទិ៍។ សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឡុង សារី ភេទស្រីអាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ខណះរលាករងរបួសកំភួនជើង។ចំណែកសម្ភារ ដែលឆេះរងការខូចខាត រួមមានតូបធ្វើអំពីឈើប្រក់សង្គ័សី ទំហំ៤ម៉ែត្រគុណ និង១០ម៉ែត្រ ខូចខាតទាំងស្រុង។ ស្រាបៀរនិងទឹកផ្លែឈើសរុប...
ភ្នំពេញ៖ លំនៅឋានបងប្អូន ប្រជាពលរដ្ឋ ១ខ្នង រួមនឹងតូបលក់ដូរចំនួន១៦តូប ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ។ ករណីនេះបានកើតមានឡើង កាលពីវេលាម៉ោង៩ និង៤០នាទី យប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់ភ្លើង បានរលត់មួយរយភាគរយ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ហេីយចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ...
បុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងជាង១៥នាក់រងរបួស នៅគ្រាដែលអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារលំនៅដ្ឋាន ជាច្រើនជាន់មមួយកន្លែង ក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ ។ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង បានប្រញាប់ប្រញាល់មកពន្លត់អណ្តាតភ្លើង និងជួយសង្គ្រោះអ្នកស្រុករាប់រយនាក់ ចេញពីអគារ២០ជាន់ នៅចំកណ្តាលនៃទីក្រុងបុមបៃ...
បរទេស ៖ ការជូនដំណឹងមួយ ដែលចេញដោយក្រសួង ពន្លត់អគ្គីភ័យក្រុង Los Angeles បានរៀបរាប់លម្អិតថា អ្នកពន្លត់អគ្គីភ័យជាង 100 នាក់បានឆ្លើយតបទៅកន្លែង កើតហេតុនៅក្នុងតំបន់ Koreatown ហើយថា មិនមានអ្នករងរបួសទេ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...