បរទេស៖ ប្រទេសអាល្លឺម៉ង់ បានផ្តួចផ្តើមសាងសង់រោងចក្រដោយក្រុមហ៊ុនម៉ៅការការពារជាតិឈ្មោះ Rheinmetall ដើម្បីផលិតផ្នែក នៃតួរបស់យន្តហោះសម្រាប់យន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិកនៅជិតក្រុង Weeze ក្នុងរដ្ឋ North Rhine-Westphalia (NRW) , នេះបើតាមនាយករដ្ឋមន្ត្រីប្រចាំរដ្ឋ NRW របស់ប្រទេស អាល្លឺម៉ង់ លោក Hendrik Wust បាននិយាយកាលពីថ្ងៃអង្គារ។...
បឺលីន៖ លោកស្រី Helga Zepp-LaRouche ស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Schiller របស់អាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខកាលពីពេលថ្មីៗនេះថា “វាច្បាស់ណាស់ប្រឆាំងនឹងផលប្រយោជន៍ របស់ប្រទេសអាល្លឺម៉ង់ក្នុងការកាត់បន្ថយ ឬដកហានិភ័យពីប្រទេសចិន” ។ លោកស្រីបានកត់សម្គាល់ថាពាក្យ “de-risking” គ្រាន់តែជាការបោកបញ្ឆោតបែប semantic ដែលចូលទៅក្នុងទិសដៅនៃពាក្យថា decoupling ដោយលោកស្រីបានលើកឡើងថា “មិនមានហានិភ័យណាមួយ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន n-tv បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាល្លឺម៉ង់អនាមិកដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសអាល្លឺម៉ង់នឹងសាងសង់រោងចក្រថែទាំជួសជុលរថក្រោះសម្រាប់អ៊ុយក្រែន នៅលើទឹកដីរបស់ខ្លួន ហើយអាចបន្ថែមកន្លែងមួយផ្សេងទៀតនៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចចិត្តនេះក៏ត្រូវបានរាយការណ៍ដោយកាសែត Handelsblatt ដែលផ្សាយថា ទីក្រុងប៊ែកឡាំងបានបោះបង់ចោលគំនិតមួយ បានយល់ព្រមកាលពីខែមេសា ដើម្បីបង្កើតមជ្ឈមណ្ឌលបែបនេះសម្រាប់ការខូចខាតផ្នែករឹងយោធារបស់អ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ។ យោងតាមអត្ថបទនៅលើគេហទំព័រ...
បរទេស ៖ នាយកប្រតិបត្តិគឺលោក Armin Papperger បានប្រាប់ CNN ថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall នឹងបើករោងចក្រផលិតរថក្រោះ និងរថពាសដែក នៅអ៊ុយក្រែនក្នុងរយៈពេល ១២ សប្តាហ៍ខាងមុខ ។ ក្រុមហ៊ុនអះអាងថា ខ្លួននឹងអាចផលិតរថក្រោះចំនួន ៤០០ គ្រឿងក្នុងមួយឆ្នាំ នៅឯរោងចក្រនេះ ប៉ុន្តែរុស្ស៊ីបានគម្រាមបញ្ឈប់ការផលិត...
បរទេស ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានប្រាប់សារព័ត៌មាន ZDF នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងមិនអាច និងមិនគួរជ្រៀតជ្រែកជាមួយការសម្រេចចិត្តដ៏ចម្រូងចម្រាស របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់ នៅក្នុងទ្វីបអឺរ៉ុប ភាគច្រើន ដល់អ៊ុយក្រែននោះទេ ទោះបីជាជំហររបស់លោក ស្ថិតក្នុងតួនាទីនាំមុខ ក្នុងការចុះហត្ថលេខា របស់ប្រទេសអាល្លឺម៉ង់ ចំពោះកិច្ចព្រមព្រៀង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងសមភាគីអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃពុធម្សិលមិញបានចូលរួម កិច្ចពិភាក្សាទ្វេភាគីមួយក្នុងគោលបំណង បង្កើនទំនាក់ទំងរវាងគ្នាព្រមទាំងទៅលើបញ្ហា គួរឲ្យព្រួយបារម្ភផ្សេងទៀតនៅក្នុងតំបន់ផងដែរ ជាពិសេសគឺនៅស៊ូដង់។ នៅក្នុងអំឡុងពេលនៃការសន្ទនាគ្នា តាមទូរស័ព្ទម្សិលមិញនេះដែរថា រដ្ឋមន្ត្រីទាំងពីរក៏បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ទៅលើវិស័យជាច្រើនរួមគ្នាផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិរៀងខ្លួន។ ភាគីទាំង២ក៏បានកោតសរសើរ ចំពោះសន្ទុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច...
បរទេស៖អធិកាបតីអាល្លឺម៉ង់លោក Olaf Scholze កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត នៅក្នុងទីក្រុង Brussels ថាអាល្លឺម៉ង់ មិនដែលមានបំណងចង់ធ្វើការជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុងរបស់រុស្សីឡើយ ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាអាល្លឺម៉ង់ គ្មានទាំងបំណងចង់ឲ្យមានការផ្លាស់ប្តូរ របបគ្រប់គ្រងរបស់រុស្សីឡើយ និងសូម្បីតែមុននិង ក្រោយហេតុការណ៍បះបោរ ដោយយោធាបំណងធ្វើរដ្ឋប្រហារ ប្រឆាំងទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ កាលពីជាងមួយសប្តាហ៍មុន។...
ប៊ែរឡាំង ៖ ការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់បណ្តាប្រទេសនៅក្រៅសហភាពអឺរ៉ុប បានបន្តធ្លាក់ចុះនៅក្នុងខែឧសភា ដោយបានធ្លាក់ចុះ ២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម ៥៩,១ ពាន់លានអឺរ៉ូ (៦៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមទិន្នន័យបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធនៅលើ (Destatis)។ ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់ បានធ្លាក់ចុះ ៤,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៨,៨ ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងអាល្លឺម៉ង់ គួរតែធ្វើការរួមគ្នា ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដើម្បីធ្វើជាគំរូមួយ និងដឹកនាំផ្លូវក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិន និងអឺរ៉ុប និងការលើកកម្ពស់ការ អភិវឌ្ឍន៍ជាសកល ។ លោក Li បានធ្វើការកត់សម្គាល់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោកLi Qiang ដែលកំពុងបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់និងប្រទេសចិន គួរតែធ្វើការជាមួយគ្នាឲ្យបានស្និទ្ធស្នាលជាងនេះ និងចែករំលែកសន្តិភាពឲ្យបានកាន់តែច្រើន សម្រាប់ពិភពលោក និងការផ្លាស់ប្តូរទស្សនៈវិស័យគ្នា ដើម្បីសហគមន៍អន្តរជាតិនិងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់លោក Li Qiang នៅក្នុងអំឡុងពេលធ្វើជាសហប្រធាននៃ កិច្ចប្រជុំថ្នាក់រដ្ឋាភិបាលជាមួយនឹង លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholf នៅក្នុងប្រទេសអាល្លឺម៉ង់។...