យេរ៉ូសាឡឹម ៖ ក្រសួងសុខាភិបាលអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានអនុម័ត ឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាល ជំងឺកូវីដ-១៩ Evushel របស់ក្រុមហ៊ុម AstraZeneca ដល់មនុស្សដែលមានប្រព័ន្ធ ការពារចុះខ្សោយ។ ថ្នាំអង់ទីករដែលរួមបញ្ចូលការ ចាក់ពីរប្រភេទនៃអង្គបដិប្រាណ ដែលមានសកម្មភាពយូរ ដែលបានផ្តល់ឱ្យក្នុង ពេលដំណាលគ្នា គឺត្រូវបានអនុញ្ញាតសម្រាប់ តែអ្នកដែលមិនទាន់ឆ្លងមេរោគ ឬមិនទាន់បានប៉ះពាល់ ជាមួយបុគ្គល ដែលឆ្លងមេរោគថ្មីៗនេះ។ ក្រសួងបានកត់សម្គាល់ថា...
យេរ៉ុសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានជំរុញឱ្យជនជាតិអ៊ីស្រាអែលទាំងអស់ ចាកចេញពីអ៊ុយក្រែន “ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន” មុនពេលមានការកើនឡើង នៃភាពតានតឹងដែលអាចកើត មានជាមួយរុស្ស៊ី ។ លោក Bennett បានឲ្យដឹង នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “ខ្ញុំអំពាវនាវ ឱ្យប្រជាជនអ៊ីស្រាអែល នៅអ៊ុយក្រែន ត្រឡប់ទៅផ្ទះវិញ កុំប្រថុយប្រថានដែលមិនចាំបាច់។...
យេរ៉ូសាឡឹម ៖ ក្រសួងដឹកជញ្ជូន និងសុវត្ថិភាពផ្លូវថ្នល់ របស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា វិញ្ញាបនប័ត្រដំបូង របស់ប្រទេស សម្រាប់យានជំនិះគ្មាន មនុស្សបើក (UAVs) ដើម្បីប្រតិបត្តិការ នៅក្នុងដែនអាកាសស៊ីវិល។ វិញ្ញាបនប័ត្រនេះ ត្រូវបានចេញដោយអាជ្ញាធរ អាកាសចរណ៍ស៊ីវិល អ៊ីស្រាអែល (CAA) ដល់ប្រព័ន្ធគ្មាន មនុស្សបើក Hermes Starliner...
វ៉ាស៊ីនតោន៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាអន្តរជាតិផ្សេងៗទៀត។ មេដឹកនាំទាំងពីរបានពិភាក្សាអំពី “បញ្ហាប្រឈមក្នុងតំបន់” និងជាពិសេស “ការឈ្លានពានរបស់អ៊ីរ៉ង់ ដែលកំពុងកើនឡើង និងជំហានដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Bennett បានអបអរសាទរលោក បៃដិន...
យេរ៉ូសាឡឹម៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី អ៊ីស្រាអែលលោក Isaac Herzog នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគី នៅពាក់កណ្តាល ខែមីនា ក្នុងគោលបំណងរឹតចំណង ទំនាក់ទំនងទ្វេភាគី។ លោក Erdogan បានប្រាប់អ្នកយកព័ត៌មាន នៅអាកាសយានដ្ឋាន Esenboga របស់ទីក្រុងអង់ការ៉ាថា...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានា ធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ផ្លូវនយោបាយថ្មីមួយត្រូវតែបើកដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួសិង្ហបុរី។ លោក Abbas ត្រូវបានដកស្រង់សម្តីដោយ WAFA ដែលបានឲ្យដឹងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេល ២ថ្ងៃថា ប៉ាឡេស្ទីន “នឹងមិនយល់ព្រមបន្តស្ថិតក្រោមការកាន់កាប់ជារៀងរហូតនោះទេ ហើយការកាន់កាប់ត្រូវតែបញ្ចប់ស្របតាមដំណោះស្រាយអន្តរជាតិ និងក្រោមឆ័ត្ររបស់ Quartet...
បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីស្រាអែល ទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីទិញឧទ្ធម្ភាគចក្រ CH-53K របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន១២គ្រឿង និងយន្តហោះចាក់សាំងកណ្ដាលអាកាស KC-46 របស់ក្រុមហ៊ុន ចំនួន២គ្រឿង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ ១៩ដូសទី៤ សម្រាប់ប្រជាជនខ្លួនដែលងាយរង់គ្រោះបំផុត ស្របពេលដែលករណីមេរោគកូរ៉ូណា មានការផ្ទុះកើនឡើងលើពិភពលោក ជាមួយនឹងការរាលដាលឆ្លងនៃជម្ងឺកូវីដ១៩ប្រភេទអូមីក្រុង។ លោក Nachman Ash ជាអគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសការអនុម័តនោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ និងបាននិយាយថា អុ្នកទាំងឡាយណា ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ នឹងត្រូវបានផ្តល់ឲ្យនូវដូសជំរុញជុំថ្មីបំផុតនេះ។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធនេះ បានអនុម័តក្បួនវិធានការមួយ ដែលមានគោលដៅធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយពួកប៉ាឡេស្ទីន ក្រោយការជួបគ្នាដ៏កម្រមានមួយ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងប្រទេសអ៊ីស្រាអែល។ លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានជួបគ្នាជាមួយលោក Abbas នៅទីស្នាក់នៅឯកជនរបស់លោក ក្នុងទីក្រុងតេលអាវីវ កាលពីយប់ថ្ងៃអង្គារ...
បរទេស៖ ប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបើកប្រតិបត្តិការវាយឆ្មក់ តាមអាកាសមួយ ទៅលើកំពង់ផែ Latakia នៅសមុទ្រមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ហើយនេះគឺជាការវាយប្រហារបែបនេះ ជាលើកទីពីរនៅក្នុងខែនេះ បង្កឲ្យមានការខូចខាត សម្ភារៈយ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស៊ីរី ឈ្មោះ SANA បានដកស្រង់ពីប្រភពយោធាមួយ ដែលបាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា “នៅម៉ោងប្រហែល ៣និង២១នាទីព្រឹក សត្រូវ គឺអ៊ីស្រាអែល...