បរទេស៖ ប្រទេសអ៊ុយក្រែនបាន ផ្តាច់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចទាំងអស់ ជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ ឯករាជ្យភាពនៃសាធារណរដ្ឋ Donbass ទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា “យើងចាត់ទុកការសម្រេចចិត្តនេះថា ជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”...
ក្រុងឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក និងប្រទេសជាង ៤០ផ្សេងទៀតបានព្រមព្រៀងគ្នា ដើម្បីសម្របសម្រួលការ ស៊ើបអង្កេតលើការសង្ស័យថា ជាឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ភ្លាមៗបន្ទាប់ពីអ្វីដែលទីក្រុង គៀវ បានអះអាងថា គឺជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលនៅឆ្ងាយពីជួរមុខ ។ លោក...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើការលើកឡើងថាប្រទេសបារាំងនឹងនៅតែបន្តជួយ ដល់ប្រទេសអ៊ុយក្រែនចំពោះការងារ ដោះស្រាយជម្លោះជាមួយនឹងរុស្សី។ លោកប្រធានាធិបតី បានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងប៉ារីសនឹងស្វែងរក លទ្ធភាពក្នុងការបញ្ចប់ជម្លោះ ទៅដោយមិនបង្កឲ្យភ្លើងជម្លោះក្លាយទៅជាសង្គ្រាមលោកទី៣ ឡើយហើយក៏មិនចង់មានការពាក់ព័ន្ធ ដោយផ្ទាល់ឬដោយប្រយោលនោះដែរ នៅក្នុងព្រឹត្តិការណ៍នេះ។ លោកបន្តដែរថា ទោះជាបីជាយ៉ាងណាក្តី ប៉ារីសនឹងសម្រេចចិត្តក្នុងការបង្កើន កម្លាំងការពារជាតិបន្ថែមទៀត នៅក្នុងស្ថានភាពបែបនេះហើយព្រមានដែរថា សង្គ្រាមនេះនឹងមិនអាចបញ្ចប់...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោនមិនត្រឹមតែ ផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ ចល័តចម្ងាយឆ្ងាយ (HIMARS) ដល់ទីក្រុងគៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការស៊ើបការណ៍ លើគោលដៅនានាពីក្នុងទីក្រុង Donbass ហើយថែមទាំងបានបញ្ជូនគ្រូបង្ហាត់ “ក្រៅផ្លូវការ” ទៅកាន់អ៊ុយក្រែន ដើម្បីជួយផ្នែករឹង។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ទីក្រុងមូស្គូបានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាឱ្យ...
បរទេស ៖ ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) លោក Denis Pushilin បាននិយាយកាលពីថ្ងៃពុធថា អ្នកស្ម័គ្រចិត្តបរទេស ដែលត្រូវបានកាត់ទោសបីនាក់ ដែលបានប្រយុទ្ធ ដើម្បីអ៊ុយក្រែន និងត្រូវបានចាប់ខ្លួន នៅ Donbass នឹងត្រូវប្រហារជីវិត ដោយការបាញ់ នឹងកាំភ្លើងជាក្រុម ប្រសិនបើការប្តឹងឧទ្ធរណ៍ របស់ពួកគេមិនត្រូវបានអនុញ្ញាត ដោយតុលាការ...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើ ដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “យើងវាយតម្លៃខ្ពស់ ចំពោះផលប្រយោជន៍ ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ” ។ លោកបានលើកឡើងថា “យើងសង្ឃឹមថាការកសាង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួគីលោក Hulusi Akar កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន ក្នុងស្រុកក្រោយកិច្ចប្រជុំបួនភាគីរវាងយូអិន តួកគី អ៊ុយក្រេននិងរុស្សីផងថា រដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបង្កើតជាមជ្ឈមណ្ឌល សម្របសម្រួលមួយដែលប្រើប្រាស់ សម្រាប់កិច្ចការងារនាំចេញធញ្ញជាតិឡើងវិញ។ កាលពីថ្ងៃពុធម្សិលមិញនេះដែរ ក្រុមការងារនៃកិច្ចពិភាក្សា ដែលមានប្រភពមកពីប្រទេសរុស្សី ប្រទេសអ៊ុយក្រែន ខាងប្រទេសតួគី និងអង្គការសប្រជាជាតិផង...
បរទេស៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ការព្រួយបារម្ភកំពុងកើនឡើងក្នុងចំណោមសមាជិកណាតូ និងសហភាពអឺរ៉ុប អំពីវិធីដែលអ៊ុយក្រែនដោះស្រាយអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច។ កាសែតបានសរសេរថា បណ្តាប្រទេសលោកខាងលិចឥឡូវនេះកំពុងស្វែងរកការបង្កើតយន្តការតាមដានពិសេសមួយ ដើម្បីព្យាយាម និងទប់ស្កាត់អាវុធទាំងនេះពីការធ្លាក់ចូលក្នុងទីផ្សារងងឹតរបស់អឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន គឺ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប...
បរទេស៖ សមាជិកសភាអ៊ុយក្រែន២រូប គឺលោក Alexey Goncharenko និង Musa Magomedov បានណែនាំច្បាប់កាលពីថ្ងៃចន្ទដោយអំពាវនាវឱ្យសភារបស់ប្រទេសនេះ ទទួលស្គាល់អធិបតេយ្យភាពនៃសាធារណរដ្ឋ Chechen នៃ Ichkeria ដែលជារដ្ឋបំបែកខ្លួនដែលបានធ្វើសង្គ្រាមពីរជាមួយរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា...
គៀវ ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Oleksiy Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានក្លាយជាសមាជិករង នៃកម្មវិធីអន្តរប្រតិបត្តិការ ពហុភាគី (MIP) ដែលសម្របសម្រួលកិច្ច សហប្រតិបត្តិការបច្ចេកវិទ្យា នៃកងទ័ពនៃប្រទេស សមាជិកណាតូ។ លោក Reznikov ត្រូវបានដកស្រង់សម្តី ដោយសេវាកម្មសារព័ត៌មាន របស់ក្រសួងការពារជាតិថា...