ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបកំពុងទទូចលើបទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរាប់លានតោន។ វិបត្តិអ៊ុយក្រែនកំពុងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ ភាពអត់ឃ្លាននៅក្នុងពិភពលោក តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់សារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស ជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ។ លោកបានច្រានចោលរុស្ស៊ី ដែលបន្ទោសស្ថានការណ៍...
បរទេស៖ យោងតាមសេចក្តីប្រកាស ដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាអ៊ុយក្រែន ទំនងជានឹងអាចក្លាយទៅជា សមាជិករបស់អឺរ៉ុបហើយ បើគ្មានអ្វីប្រែប្រួលទេនោះ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានធ្វើការលើកឡើងអំពីលទ្ធភាព នៃដំណើរទស្សនកិច្ចរបស់លោក ជាលើកដំបូងទៅកាន់ ប្រទេសអ៊ុយក្រែនផងដែរ ប៉ុន្តែមិនឆាប់ពេកឬក្នុងពេល ដែលលោកបំពេញទស្សនកិច្ច ទៅកាន់អឺរ៉ុបនោះទេ។ ថ្លែងនៅក្នុងអំឡុងពេលនៃពេលវេលា វិស្សមកាលរបស់លោកនៅក្នុងរដ្ឋ Delaware និងក្នុងពេលដែលលោកកំពុង...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់កម្មវិធី Moscow. Kremlin. Putin របស់ទូរទស្សន៍ Rossiya 1 TV ថា គោលដៅពិតប្រាកដ ដែលអាមេរិកកំពុងស្វែងរកតាមរយៈការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន គឺការដកហូតជំហរឯករាជ្យ របស់ខ្លួននៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុងម៉ូស្គូ មិននិយាយអំពីបញ្ហាអន្តរជាតិ ប៉ុន្តែវានឹងមិនបាន...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែននឹងបន្តប្រយុទ្ធ ជាមួយរុស្ស៊ី ទោះបីជាខ្លួនមិនមាន សព្វាវុធអ្វីក៏ដោយ ដូច្នេះលោកខាងលិច គួរតែពន្លឿន ការដឹកជញ្ជូន អាវុធរបស់ខ្លួនទៅកាន់ អ៊ុយក្រែន ឬទទួលខុសត្រូវ ចំពោះការស្លាប់ របស់ទាហានរបស់ខ្លួន។ យោងតាមសារព័ត៌មាន...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា សភាអ៊ុយក្រែន បានបោះឆ្នោតគាំទ្រចំពោះ ការហាមឃាត់តន្ត្រីរុស្ស៊ី មួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទីសាធារណៈឡើយ ។ការហាមឃាត់នេះ នឹងមិនអនុវត្តចំពោះតន្ត្រីរុស្ស៊ីទាំងអស់នោះទេ ប៉ុន្តែទាក់ទងនឹងតន្ត្រីដែលបានបង្កើត ឬសម្តែងដោយអ្នកដែលមាន ឬជាពលរដ្ឋរុស្ស៊ីក្រោយឆ្នាំ១៩៩១ ។ វិចិត្រករដែលបានថ្កោលទោសសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែនអាចស្នើសុំការលើកលែងពីបម្រាមនេះបាន ។ ការនាំចូលសៀវភៅពីប្រទេសរុស្ស៊ី និងប៊ែលឡារុស្សក៏នឹងត្រូវហាមឃាត់...
បរទេស៖ កងកម្លាំងយោធានៃប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានប្រកាសថាជាផ្នែកមួយ នៃជំនួយ យោធាសម្រាប់កិច្ចការងារអន្តរជាតិ និងក្នុងនាមជាមិត្តភ័ក្តផងនោះប្រទេសប៉ូឡូញ គឺបានចាប់ផ្តើមធ្វើការដឹកជញ្ជូន អាវុធជាកាំភ្លើងធំទំហំ 155mm ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន ហើយដែលត្រូវបានគេស្គាល់ថា ជាកាំភ្លើងធំប្រភេទ AHS Krab self-propelled។ គួរឲ្យដឹងដែរថាកាំភ្លើងធំទាំងនោះដែលអាចបាញ់បានចំងាយរហូតទៅដល់៤០គីឡូម៉ែត្រនិងធ្លាប់ត្រូវបានសន្យាដោយរដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃទី២៩ ខែឧសភា ជាមួយនឹងចំនួនសរុប១៨យូនីត ទៅឲ្យប្រទេសអ៊ុយក្រែន សម្រាប់កិច្ចការពារជាតិ។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាចម្បាំងបានបាញ់មីស៊ីល Kalibr បំផ្លាញមជ្ឈមណ្ឌលបញ្ជាមួយ ដោយបានសម្លាប់មន្ត្រីអ៊ុយក្រែន រាប់សិបនាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹង ដោយផ្អែកតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ីថា “ឧត្តមសេនីយ៍ និងមន្ត្រីជាង៥០នាក់ របស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ត្រូវបានសម្លាប់” ។...
បរទេស៖ វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៥ (SPIEF 2022) ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ក្នុងប្រទេសរុស្ស៊ី បានបណ្តាលឱ្យមានកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៥,៦ ពាន់ពាន់លានរូប្ល (៩៧ពាន់លានដុល្លារ) ដែលច្រើនជាងឆ្នាំមុន ៣០% (៣.៨ ពាន់ពាន់លានរូប្លែ)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩...
បរទេស៖ ប្រធានប្លុកយោធាណាតូ គឺ លោក Jens Stoltenberg បានប្រាប់កាសែត Bild របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ថា អង្គការណាតូគ្រោងនឹងប្រកាសទីក្រុងម៉ូស្គូជា “ការគំរាមកំហែង ដល់សន្តិសុខរបស់យើង” ជាជាង “ដៃគូ” នៅក្នុងគំនិតយុទ្ធសាស្ត្រថ្មីរបស់ខ្លួន។ លោកបានបន្ថែមថា ណាតូ ក៏នឹងបន្តផ្តល់អាវុធដល់អ៊ុយក្រែនផងដែរ ប្រសិនបើចាំបាច់ជាច្រើនឆ្នាំ ក្នុងក្តីសង្ឃឹមថានឹងអាចឱ្យអ៊ុយក្រែន អាចបណ្តេញកងទ័ពរុស្ស៊ី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ថា ប្រធានអង្គការ NATO បានលើកឡើងនៅថ្ងៃអាទិត្យនេះថា សង្គ្រាមនៅអ៊ុយក្រែន អាចអូសបន្លាយច្រើនឆ្នាំ ហើយកងកម្លាំងអ៊ុយក្រែន ប្រឈមមុខនឹងការវាយលុក យ៉ាងសន្ធប់ពីសំណាក់ កងទ័ពរបស់រុស្ស៊ី បន្ទាប់ពីនាយកប្រតិបត្តិ សហភាពអឺរ៉ុប (EU) បានផ្តល់អនុសាសន៍ថា ទីក្រុងគៀវ...