ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ថាខ្លួនកំពុងស៊ើបអង្កេតទៅលើ បទឧក្រិដ្ឋកម្មសង្គ្រាម ប្រព្រឹត្តដោយរុស្ស៊ី

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មឈ្លានពានជាង ២១.០០០ករណី ដែលត្រូវបានចោទប្រកាន់លើរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់ខ្លួន ។

អគ្គរដ្ឋអាជ្ញា Iryna Venediktova បានប្រាប់ដល់ទូរទស្សន៍ BBC ថា នាងកំពុងទទួលបានរបាយការណ៍ អំពីឧក្រិដ្ឋកម្មសង្គ្រាមចន្លោះពី ២០០ទៅ៣០០ករណីក្នុង១ថ្ងៃ ។

លោកស្រីបានលើកឡើងថា ការកាត់ក្តីជាច្រើននឹងត្រូវ ធ្វើឡើងដោយកំបាំងមុខ ប៉ុន្តែបានសង្កត់ធ្ងន់ថា វាជា “សំណួរនៃយុត្តិធម៌” ដើម្បីបន្តការកាត់ទោស ។

គួររំលឹកថា រុស្ស៊ីបានចូលឈ្លានពាន អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។ ប្រទេសនេះបានបដិសេធរាល់ការ ចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាម ។

ថ្លែងទៅកាន់កម្មវិធី World Service Outside Source របស់ទូរទស្សន៍ BBC អ្នកស្រី Venediktova បានព្រមានថា ទាហានរុស្ស៊ីដែលបានសម្លាប់ ធ្វើទារុណកម្ម ឬរំលោភលើជនស៊ីវិល “គួរតែយល់ថា វាគ្រាន់តែជាសំណួរនៃ ពេលវេលាដែលពួកគេទាំងអស់គ្នា នឹងនៅក្នុងតុលាការ” ។

លោកស្រីបានថ្លែងថា ទោះបីជាក្រុមរបស់គាត់កំពុងធ្វើការ នៅក្នុងតំបន់នានានៅ ទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ ក៏វាមិនអាចស៊ើបអង្កេតករណីទាំងអស់ “ត្រឹមត្រូវ និងមានប្រសិទ្ធភាព” ដោយសារតែខ្វះលទ្ធភាព ចូលទៅកាន់មនុស្ស និងតំបន់មួយចំនួន។ នេះជាការយោងជាក់ស្តែងចំពោះទឹកដីអ៊ុយក្រែន ដែលកាន់កាប់ដោយទាហានរុស្ស៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top