បរទេស៖ អង្គការណាតូកំពុងរៀបចំ គាំទ្រអ៊ុយក្រែន “សម្រាប់រយៈពេលយូរ” ដរាបណាជម្លោះយោធាជាមួយរុស្ស៊ី នឹងអូសបន្លាយយូរ ទោះបីជាវាមានរយៈពេលជាច្រើនខែ និងច្រើនឆ្នាំក៏ដោយ។ នេះបើតាមអគ្គលេខាធិការនៃប្លុកយោធា លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់កិច្ចប្រជុំកំពូល យុវជននៅទីក្រុងប្រ៊ុចសែល លោក...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនមានផលប្រយោជន៍អ្វីជាមួយនឹងសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែជំនួសមកវិញនូវអ្វីៗគ្រប់យ៉ាងដែលអាមេរិកអាចធ្វើទៅបាន គឺដើម្បីឱ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន អូសបន្លាយរយៈពេលយូរ តាមដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zhao បានទទូចថា...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រក្រសួងការជាតិ របស់រុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានអនុវត្តន៍ទៅលើការវាយប្រហារ តាមផ្លូវអាកាសទៅលើក្រុងគៀវ ក្នុងអំឡុងពេលលោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ច ។ ក្រសួងបានឲ្យដឹងនៅក្នុងការលើកឡើង ដោយសង្ខេបប្រចាំថ្ងៃរបស់គាត់លើជម្លោះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីមន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃសុក្រថា យុទ្ធនាការរុស្ស៊ី ដើម្បីដណ្តើមគ្រប់គ្រងតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន កំពុងដំណើរការយឺតៗ និងហួសពីកាលវិភាគ ដែលបានកំណត់ហើយ ។ មន្ត្រីរូបនេះបានប្រាប់ដល់អ្នកយកព័ត៌មានថា ការទប់ទល់យ៉ាងតឹងរ៉ឹង ពីកងទ័ពអ៊ុយក្រែន និងការប្រុងប្រយ័ត្នបន្ទាប់ពី...
បរទេស៖ សូម្បីតែសភា Bundestag បានបោះឆ្នោតឱ្យបញ្ជូនអាវុធធុនធ្ងន់ ទៅកាន់អ៊ុយក្រែនក៏ដោយ ក៏ប្រជាជនអាល្លឺម៉ង់ភាគច្រើនបារម្ភថា ការបន្តផ្គត់ផ្គង់សព្វាវុធ ទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ អាចបណ្តាលឱ្យជម្លោះរីករាលដាល ដល់ប្រទេសផ្សេងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជនទីក្រុងប៊ែរឡាំង ក៏កំពុងស្វែងរកវិធីដើម្បីទប់ទល់នឹង ការកើនឡើងនៃតម្លៃថាមពល ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំងនឹង ប្រទេសរុស្ស៊ីផងដែរ,...
បរទេស៖ សភាតំណាងរាស្រ្តអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងដកចេញនូវឧបសគ្គជាច្រើន ស្តីពីការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ចំពេលមានការវាយលុក របស់រុស្ស៊ីដែលកំពុងបន្ត។ សេចក្តីព្រាងច្បាប់ដែលត្រូវបាន អនុម័តដោយព្រឹទ្ធសភានៅដើមខែនេះ “ច្បាប់ស្តីពីការជួល-ឱ្យខ្ចី ដើម្បីការពារលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន” ស្តារឡើងវិញកម្មវិធីដែលវ៉ាស៊ីនតោន បានប្រើដើម្បីបញ្ជូនឧបករណ៍យោធា ទៅឱ្យជនបះបោរនៅក្នុងសង្គ្រាមលោកលើកទី2 ខណៈពេលដែលរក្សាអព្យាក្រឹតជាផ្លូវការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការបោះឆ្នោតចុងក្រោយ...
គៀវ៖ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ពីបទលួចគ្រាប់ធញ្ញជាតិ នៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់ ដែលជាទង្វើមួយដែលខ្លួន បានលើកឡើងថា បានបង្កើនការគំរាមកំហែង ដល់សន្តិសុខស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយការរំខាន ដល់ការសាបព្រួសនិទាឃរដូវ និងការបិទច្រករបស់អ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម។ នៅពេលសួរអំពីការចោទប្រកាន់នេះ វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនមិនមានព័ត៌មានអំពីបញ្ហានេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរថា...
គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ក្រុងកៀវមានឆន្ទៈក្នុង ការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ី ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន ។ លោក Shmyhal បានសរសេរ នៅលើបណ្ដាញ Telegram ថា “មូលនិធិរបស់រដ្ឋាភិបាលរុស្ស៊ី និង oligarchs...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានបាញ់កាំជ្រួច២គ្រាប់ ចូលទៅក្នុងទីក្រុង គៀវ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres ខណៈដែលទីក្រុងម៉ូស្គូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden កំពុងមានបំណងធំមួយ ដើម្បីអាចបន្ថែម ប្រាក់ជំនួយមួយកញ្ចប់ទៀតទៅ ឲ្យប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់អំណាច ក្នុងការបង្ខាំងនិងលក់ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលនៅក្រៅប្រទេសនោះផង។ ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក Biden កំពុងបានស្នើសុំទៅកាន់សភារួចរាល់ហើយ ជាមួយនឹងកញ្ចប់ទឹកប្រាក់ ប្រមាណជា៣៣ពាន់លានដុល្លារបន្ថែមទៀត ទុកសម្រាប់ជួយទៅដល់...