ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗ ដើម្បីលក់ឥណទានកាបូន ហើយយកថវិកាទាំងនោះមកបង្កើន និងពង្រឹងការងារការពារ ព្រមទាំងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍និងអ្នកជំនាញពាក់ព័ន្ធដោយផ្ដោតលើការចូលរួមពង្រឹងមូលដ្ឋានសេដ្ឋកិច្ចការរៀបចំសង្គមកម្ពុជាសម្របទៅនឹងនិន្នាការសកល និងធានានូវការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព ភាពបៃតង បរិយាប័ន្ន និងតុល្យភាពរវាងអាទិភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ក្នុងជំនួប តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយលោក Stefan Dercon ទីប្រឹក្សាគោលនយោបាយ នៃរដ្ឋមន្រ្តីការបរទេសកំមិនវេល និងអភិវឌ្ឍន៍...
ភ្នំពេញ ៖ កម្ពុជាបានប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក២០២០ ឌុយបៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួម ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗ ប្រមាណជាង៥០ បានចូលរួមអបអរសាទរ។ នេះបើយោងតាមការ ចេញផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា នាថ្ងៃ២៥ មករា ។ ប្រារព្ធទិវាជាតិកម្ពុជា...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជាបានខិតខំប្រឹងប្រែង កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយផ្លាស់ប្តូរវិធីសាស្ត្រ នៃការសិក្សា ទៅជាការសិក្សាបែបចំរុះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៤ ខែមករា...
ហ្សាកាតា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោករហូតមកដល់ពេលនេះ បានចូលជាធរមាននៅថ្ងៃសៅរ៍នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំត្រូវបានសាទរដោយតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ និងជាសន្ទុះជាថ្មីជុំវិញពិភពលោកសម្រាប់ពាណិជ្ជកម្មសេរី និងពហុភាគីនិយមនៅគ្រានៃភាពមិនប្រាកដប្រជាជាសកល។ ការចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ RCEP បានប្រមូលផ្តុំសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់ប្រហែល...
ភ្នំពេញ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជា ប្តេជ្ញាចិត្តឥតងាករេដើម្បីការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-វៀតណាម តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង»។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនហ៊្វុក (Nguyen...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣»។ កម្មវិធីនេះក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ ៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រហូតមកដល់ពេលនេះ កម្ពុជាបានជំពាក់បំណុលបរទេស ជាង៩ប៊ីលានដុល្លារ ហើយក៏មានលទ្ធភាពសង ព្រោះបំណុលនេះ នៅកម្រិតទាប បើធៀបនឹងបណ្ដាប្រទេសផ្សេងៗ។ ការលើកឡើងរបស់ លោក ផាន់ ផល្លា បែបនេះ ឆ្លើយសំណួររបស់ លោក...
ភ្នំពេញ៖ បើតាមលទ្ធផលជំរឿនឆ្នាំ២០២១ ដែលបង្ហាញដោយលោក នេត ភត្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថាន គឺកម្ពុជាជាទីកន្លែងផ្តល់ជម្រកដ៏រឹងមាំ សម្រាប់សត្វត្រយងចង្កំកស។ ក្នុងហ្វេសប៊ុកលោក នេត ភត្រ្តា នាថ្ងៃ១៣ ធ្នូនេះបានរៀបរាប់ថា ត្រយងចង្កំកស គឺជាអំប្បូរសត្វស្លាបត្រយងមួយ ដែលត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើត នៅតំបន់មួយចំនួននៃ ភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះ...