ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំមន្ដ្រីក្រោមឱវាទត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងគោរពច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់។ ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ ដែលជាអ្នកជិះម៉ូតូ និងចែកមួកសុវត្ថិភាព នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការរៀបចំ វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសំដៅជំរុញអ្នកប្រើប្រាស់ផ្លូវថ្នល់...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការងារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដោយយកចិត្តទុកដាក់បំផុត ដើម្បីច្រៀសវាងការធ្វើការងារដដែលៗ ម្ដងហើយ ម្ដងទៀត។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ការចុះបញ្ជីផ្លាកលេខពិសេស ផ្ទាល់ខ្លួនបានចំនួន ៥ ២៩១ ផ្លាក ដោយទទួលចំណូល ៣៨ប៊ីលានរៀល ខណៈការចុះបញ្ជីផ្លាកលេខពិសេស សម្រាប់ថ្នាក់រាជធានី-ខេត្ត បានចំនួន២៧ ៤៣៧ ផ្លាក និងទទួលចំណូលជាង ៣០ប៊ីលានរៀល ។ នេះបើយោងតាមរបាយការណ៍ ក្រសួងសាធារណការ បង្ហាញក្នុងសន្និបាតបូកសរុប សមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាជំរុញការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ឲ្យទូលំទូលាយ ដើម្បីចូលរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធ ឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយ លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ ៖ ថ្មីៗនេះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយលោក Paul Clements ប្រធានសភាពាណិជ្ជកម្ម អន្តរជាតិ ប្រចាំកម្ពុជា IBC អំពីលទ្ធភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ មករា នៅទីស្តីការក្រសួង បានបើកកិច្ចប្រជុំពិភាក្សាអំពី គម្រោងរៀបចំអភិវឌ្ឍន៍កម្មវិធី (App) សម្រាប់តាមដានគ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃ អនុវត្តគម្រោងនៅតាមការដ្ឋាន។ នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារបច្ចេកវិទ្យា ព័ត៌មានរបស់ក្រសួងជួយពិនិត្យ កែសម្រួល និងសហការឲ្យបានជិតស្និទ្ធ...
ភ្នំពេញ ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ មករា នេះ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាក្រុមការងារ ជំនាញក្រសួង បញ្ចប់ការកែសម្រួល និងបំពេញបន្ថែមខ្លឹមសារ នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង លើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់ ។ ថ្លែងទៅកាន់...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាជាមួយ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីជំរុញការងារបង្កើតគ្រុបតេឡេក្រាម (Telegram) ឱ្យមានលក្ខណៈអាចដំណើរការដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋរាយការណ៍រឿងចរាចរណ៍។ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន នាថ្ងៃទី៤ មករា បានដឹកនាំកិច្ចប្រជុំពិភាក្សា គម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីក្រុមការងារជំនាញ បច្ចេកទេស របស់ក្រុមហ៊ុន Shanghai Construction...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឲ្យរថយន្ត គ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មាន ច្បាប់អនុញ្ញាតឡើយ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នាថ្ងៃទី២៩ ធ្នូ បានបញ្ជាក់ថា «ក្រសួងសាធារណការមិនអនុញ្ញាតឲ្យ រថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះឡើយ»។ ក្រសួងបន្ដថា ដោយសារសកម្មភាព...