ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការ ឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ភាគរយ ក្នុងរយៈពេល ១ឆ្នាំ និងគ្មានការលើកលែងឡើយ។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា «គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់...
ភ្នំពេញ៖ ថ្មីៗនេះ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី តំណាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណ: និងមន្ត្រីជំនាញ បានចុះសិក្សាលទ្ធភាពដំឡើង ទីតាំងស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តបាត់ដំបង និងសៀមរាប ត្រៀមខ្លួនឆ្លើយតបទៅនឹង អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា។ ការចុះពិនិត្យនេះធ្វើឡើងស្រប ទៅតាមការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ថ្មីៗនេះ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន...
ភ្នំពេញ៖ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឈប់ប្រើសេវាក្រៅផ្លូវការ នាំឲ្យខាតបង់ថវិកា ព្រោះក្រសួងរៀបចំ កន្លែងផ្ដល់សេវាសាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ ប្រជាពលរដ្ឋជាច្រើនកន្លែង។ ក្នុងឱកាសចុះពិនិត្យការ ផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស ជូនប្រជាពលរដ្ឋនៅតាមមណ្ឌល...
ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្ដ ចំនួន ២ ៣៣៤ ៣៧១ គ្រឿង ក្នុងនោះ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន ៧៣៩ ៥៣៨ គ្រឿង។ យោងតាមរបាយការណ៍ នៃការអនុវត្តការងារ...
ភ្នំពេញ ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានឲ្យដឹងថា ការទិញផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ពីសំណាក់ប្រជាពលរដ្ឋ មានការកើនឡើង ទោះបីស្ថិតក្នុងស្ថានភាព ជំងឺកូវីដ-១៩ ក៏ដោយ។ យោងតាមរបាយការណ៍របស់...
ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ ACMECS (កិច្ចពិភាក្សាយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ) លើកទី៣ តាមប្រព័ន្ធវីដេអូពី ក្រោមកិច្ចសម្របសម្រួល លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី...
ភ្នំពេញ ៖ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឲ្យចប់សព្វគ្រប់តាមផែនការគ្រោងទុក នៅថ្ងៃទី២៩ ធ្នូ ខាងមុខ។ នាឱកាសនោះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ការថែទាំផ្លូវថ្នល់ និងការចូលរួមពីប្រជាពលរដ្ឋ» ដោយមានការអញ្ជើញចូលរួមពីវាគ្មិន លោក យិត បុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឲ្យដំណើរការ អនុស្ថានីយជញ្ជីងអចល័ត ក្រាំងគាំ-ខេត្តកណ្តាល ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៣ ត្រង់ចំណុចគីឡូម៉ែត្រ ២២+០៥០ ក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី១២ វិច្ឆិកា បានឱ្យដឹងថា «សូមជូនដំណឹងដល់សាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក...