បរទេស៖ សហភាពអឺរ៉ុប កំពុងស្វែងរកលទ្ធភាព ក្នុងការរឹតបន្តឹងសេដ្ឋកិច្ចបន្ថែមទៀត ទៅលើប្រទេសរុស្សី តាមរយៈការដាក់ទណ្ឌកម្មប្រឆាំងទៅនឹង បណ្តាក្រុមហ៊ុនចិនធំៗ មួយចំនួន ដែលកំពុងបន្តធ្វើប្រតិបត្តិការ ពាណិជ្ជកម្មជាមួយគ្នា នៅលើយ។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាក្រុមហ៊ុនអ្នករកស៊ីលធំៗ របស់ចិនចំនួន៧ ត្រូវបានដាក់ចូលក្នុងបញ្ជីទណ្ឌកម្មថ្មី ដែលអឺរ៉ុបគ្រោងនឹងធ្វើការអនុវត្តច្បាប់ រឹតបន្តឹងហើយកិច្ចការងារនេះ នឹងត្រូវលើកយកមកពិភាក្សា នៅក្នុងសប្តាហ៍នេះហើយ។ ប្រភពដដែលបានបន្តទៀតថាក្នុងនោះ...
ថ្ងៃទី៦ ខែឧសភា ក្រុមហ៊ុនសេវាកម្មផ្សាយបន្តផ្ទាល់ អូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ OBS និង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហៅកាត់ CMG បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបតិ្តការនៅក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្លាយជាស្ថាប័នផ្សាយបន្តផ្ទាល់ដ៏សំខាន់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសតាមសេចក្តីអញ្ជើញជាផ្លូវការ ។ ភាគីទាំងពីរនឹងបង្កើតយន្តការសហប្រតិបតិ្តការក្នុងរយៈពេលយូរ រួមគ្នាជំរុញការផ្សព្វផ្សាយស្មារតីអូឡាំពិកយ៉ាងទូលំទូលាយ ។ លោក Bach ប្រធាននៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី កាលពីថ្ងៃសុក្រ បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវកាត់បន្ថយការច្រណែន ប៉ុន្តែត្រូវការការបើកចំហ និងការចូលរួមកាន់តែច្រើន នៅពេលមើលពីកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក។ លោកស្រី ម៉ៅ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អនុគណៈកម្មាធិការអាហ្វ្រិក នៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិក ស្តីពីសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិននៅអាហ្វ្រិក។ លោកស្រីបានលើកឡើងថា ប្រទេសចិន បានដើរតាមគោលការណ៍តម្លាភាព និងភាពបើកចំហជាយូរយារណាស់មកហើយ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានសម្តែងការប្រឆាំង ចំពោះការពង្រឹងការឃុបឃិត ផ្នែកយោធារវាងសហរដ្ឋអាមេរិក និងអាជ្ញាធរតៃវ៉ាន់ ដោយលើកឡើងថា សហរដ្ឋអាមេរិក កំពុងកិនបំបែកកោះតៃវ៉ាន់ ទៅជាម្សៅ។ លោកស្រីម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យ ធ្វើអត្ថាធិប្បាយលើគណៈប្រតិភូ នៃឈ្មួញសព្វាវុធរបស់ សហរដ្ឋអាមេរិកចំនួន ២៥ នាក់...
បរទេស៖ ក្រសួងការបរទេសចិនបានជំរុញប្រទេសជិតខាងអាស៊ីរបស់ខ្លួនគឺជប៉ុន ឱ្យអនុវត្ត “ការប្រុងប្រយ័ត្នខ្ពស់” ជាការឆ្លើយតបទៅនឹង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា អង្គការ ណាតូ គ្រោងនឹងបើកការិយាល័យ ទំនាក់ទំនងដំបូងរបស់ខ្លួននៅក្នុង តំបន់ក្នុងរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Mao Ning...
“ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម១ ឧសភា របស់ចិនបានបង្កើតសន្ទុះកំណើនទេសចរណ៍ ដែលពិបាករកទិញសំបុត្ររថភ្លើង ឬសំបុត្រយន្តហោះណាស់” “ការចំណាយលើការប្រើប្រាស់ របស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងក្លា “សេដ្ឋកិច្ចរបស់ចិនកំពុងបង្កើនល្បឿន”។ល។ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្ម ១ឧសភា ដែលទើបបានកន្លងផុតទៅ ប្រព័ន្ធសារព័ត៌មានបរទេស បាននាំគ្នាចេញផ្សាយអត្ថបទ ដើម្បីផ្តោតការយកចិត្តទុកដាក់ ទៅលើសេដ្ឋកិច្ចរបស់ចិន ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហគមន៍អន្តរជាតិ ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងសកម្មភាពវាយប្រហារ តាមអ៊ីនធឺណិតដែលធ្វើឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) របស់សហរដ្ឋអាមេរិក ជុំវិញពិភពលោក ហើយសហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ការប្រើប្រាស់ អាវុធតាមអ៊ីនធឺណិត ដើម្បីធ្វើសកម្មភាពចារកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត ដែលជាជនបរទេសចិន។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យ...
ថ្ងៃទី ៤ ខែសភាជាទិវាយុវជន៤ ឧសភាប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានមានប្រសាសន៍ថា ក្នុងឆាកជីវិតមនុស្សមានយុវវ័យតែមួយលើកទេ។ នាពេលបច្ចុប្បន្ន យុវវ័យគឺសម្រាប់ធ្វើការខិតខំតស៊ូ , នាពេលអនាគត យុវវ័យគឺសម្រាប់ ទុកជាអនុស្សាវរីយ៍។ ផ្លូវរបស់ជីវិត មានភាពស្មើរាបផង ក៏មានភាពរដិបរដុបផងដែរ។ លោកក៏ចេះតែចែករំលែកពីរឿងរ៉ាវយុវវ័យរបស់ខ្លួន ដើម្បីលើកទឹកចិត្តយុវជនឱ្យហ្វឹកហាត់ ឱ្យមានជំនាញខ្លាំងតាមរយៈ ដំណើរឆ្លងកាត់ផ្ទាល់ខ្លួន។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិន បានប្ដេជ្ញារួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាត នូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៍ ឬសកម្មភាពបង្កអសន្តិសុខ និងអស្ថិរភាពសង្គម ជាដើម ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់...
បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបញ្ចុះបញ្ចូលមេដឹកនាំ នៃប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ឱ្យស្តារទំនាក់ទំនងឡើងវិញ និងបញ្ចប់ជម្លោះការទូត រយៈពេលប្រាំពីរឆ្នាំរបស់ពួកគេ , នេះបើតាមការទូតជាន់ខ្ពស់ របស់ទីក្រុងប៉េកាំងបានប្រាប់កាសែត People’s Daily កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា...