ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងថា ប្រទេសជប៉ុនមិនត្រូវបំភ្លៃអ្វីដែលគេហៅថា “ការគំរាមកំហែងរបស់ចិន” ហើយធ្វើឱ្យប៉ះពាល់ដល់ការ ជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសនៅក្នុងតំបន់។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់ របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបង្ហាញថា ស្ថានភាពនៅអ៊ុយក្រែន អាចចម្លងនៅអាស៊ីបូព៌ា។ លោក Zhao...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមព្រៀងគ្នាជាគោលការណ៍ កាលពីថ្ងៃព្រហស្បតិ៍លើកតិកាសញ្ញា កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បីសម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ នៅក្នុងការប្រឆាំងទៅនឹងប្រទេសចិន ដែលមានការអះអាងកាន់តែខ្លាំងឡើង។ កិច្ចព្រមព្រៀងចូលដំណើរការ ទៅវិញទៅមក នៅពេលចុះហត្ថលេខានឹងអនុញ្ញាតឱ្យ ដាក់ពង្រាយកងទ័ពរបស់ពួកគេកាន់តែលឿន និងអនុញ្ញាតឱ្យពួកគេចូលរួម...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកត្រូវដាក់ទណ្ឌកម្ម ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធ។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង “យុទ្ធនាការប្រឆាំងរុស្ស៊ីដែលមិនធ្លាប់មានពីមុនមក” ដែលដឹកនាំដោយរដ្ឋបាលរបស់លោក Kishida។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូបានចុះក្នុងបញ្ជីខ្មៅ នូវមន្ត្រី និងឥស្សរជនសាធារណៈចំនួន ៦៣...
តូក្យូ៖ អ្នកឆ្លើយសំណួរពាក់កណ្តាលនៅក្នុងការស្ទង់មតិរបស់ Kyodo News ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះជឿថា ប្រទេសជប៉ុនចាំបាច់ត្រូវធ្វើវិសោធនកម្មមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់អំពីស្ថានភាពផ្លូវច្បាប់នៃកងកម្លាំងស្វ័យការពារ ជាមួយនឹងកម្រិតនៃការគាំទ្រស្ទើរតែមិនផ្លាស់ប្តូរពីមួយឆ្នាំមុន បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសន្តិសុខក្នុងតំបន់ក៏ដោយ។ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃការបង្កើនការអំពាវនាវឱ្យមានវិសោធនកម្មក្នុងចំណោមសមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងគណបក្សមួយចំនួនទៀតបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ៥០ភាគរយបាននិយាយថាវាចាំបាច់ដើម្បីកែសម្រួលមាត្រាទី៩ ខណៈដែល ៤៨ ភាគរយបានបញ្ជាក់ថាវាមិនមែននោះទេ។ តួលេខនេះបានប្រៀបធៀបនឹង៥១ភាគរយក្នុងការពេញចិត្តលើការធ្វើវិសោធនកម្មនិង ៤៥ភាគរយប្រឆាំងនឹងការស្ទង់មតិស្រដៀងគ្នាដែលបានធ្វើកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា...
តូក្យូ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជំរុញឱ្យសមភាគីម៉ុងហ្គោលី លោកស្រី Batmunkh Battsetseg ឱ្យចូលរួមជាមួយសម្ពាធអន្តរជាតិ លើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន របស់ខ្លួននៅអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំនៅទីក្រុង Ulaanbaatar លោក Hayashi បានប្រាប់លោកស្រី Battsetseg ថា ការលុកលុយរបស់ទីក្រុងមូស្គូ...
តូក្យូ៖ ប្រធានបេសកកម្មជប៉ុន របស់មូលនិធិរូបិយវត្ថុអន្តរជាតិជឿជាក់ថា ការធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ ប្រាក់យ៉េននាពេលថ្មីៗនេះ អាចរារាំងសេដ្ឋកិច្ចជប៉ុន ដែលរងគ្រោះដោយជំងឺរាតត្បាត ពីការវិលត្រឡប់ទៅរកមាគ៌ាកំណើន ប្រកបដោយស្ថិរភាព ដោយការបង្កើនថ្លៃដើមនាំចូល និងប៉ះពាល់ដល់ការចំណាយ របស់អ្នកប្រើប្រាស់។ លោក Ranil Salgado បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាលាយលក្ខណ៍អក្សរនាពេលថ្មីៗនេះជាមួយ ព័ត៌មានក្យូដូថា ប្រាក់យ៉េនបានធ្លាក់ចុះដល់ កម្រិតទាបរយៈពេល ២០ឆ្នាំធៀបនឹងប្រាក់ដុល្លារ កាលពីសប្តាហ៍មុនគឺជាការឆ្លុះបញ្ចាំង...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថា មនុស្សចំនួន១០នាក់ ត្រូវបានគេអះអាងថា បានស្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទូកទេសចរណ៍១គ្រឿង ដែលមានអ្នកដំណើរ និងនាវិកសរុបចំនួន២៦នាក់ បានបាត់ខ្លួន នៅឯភាគខាងកើតកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ។ ឆ្នំាប្រចាំដែនសមុទ្រជប៉ុន (JCG)បានបញ្ជាក់ដូច្នេះ ។ យោងតាម JCG បានឱ្យដឹងថា...
តូក្យូ ៖ លោក Haruhiko Kuroda ទេសាភិបាល ធនាគារកណ្តាលជប៉ុន បានឲ្យដឹងថា ធនាគារកណ្តាលជប៉ុន ត្រូវការបន្តគោល នយោបាយបន្ធូរបន្ថយ រូបិយវត្ថុរបស់ខ្លួន ដោយការពារជំហរស្នាក់នៅ ចំពេលមានការ ព្រួយបារម្ភថា ខ្លួនបានបង្ក ឱ្យមានការធ្លាក់ថ្លៃ យ៉ាងឆាប់រហ័ស នៃប្រាក់យ៉េនធៀប នឹងប្រាក់ដុល្លារអាមេរិក ។ ជំហររបស់...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា មេដឹកនាំមកពីសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សដល់អ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ី ចាប់ផ្តើមការវាយលុកយោធាជាថ្មីនៅតំបន់ភាគខាងកើតនៃប្រទេសជិតខាងរបស់ខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់សមភាគីរបស់គាត់ក្នុងអំឡុងពេលការហៅជាវីដេអូថា រដ្ឋាភិបាលជប៉ុននឹងបង្កើនចំនួនប្រាក់កម្ចីរបស់ខ្លួនដែលត្រូវពង្រីកដល់ទីក្រុងគៀវ ដល់ ៣០០លានដុល្លារពី ១០០លានដុល្លារ ដោយលើកឡើងថា ការជំរុញសេដ្ឋកិច្ចអ៊ុយក្រែនគឺជា “កិច្ចការបន្ទាន់” ។ ការហៅទូរសព្ទរយៈពេលមួយម៉ោង...
ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូ របស់ជប៉ុន មិនអើពើការរិះគន់ របស់សហគមន៍អន្តរជាតិ និងការរួមគ្នាប្រឆាំងរបស់ប្រជាជនជប៉ុន ចំនួនលើសពី ១សែន៨ម៉ឺននាក់ គ្រោងផែនការកសាងច្រកបង្ហូរទឹក នៅបាតសមុទ្រ សម្រាប់បង្ហូរទឹកសំណល់នុយគ្លេអ៊ែរក្រុង Fukushima នៅពាក់កណ្តាល ខែមេសាតាមទំនើងចិត្ត ។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានជប៉ុន ឱ្យដឹងថា សំណង់លើផ្ទៃដីបានសម្រេចរួចហើយ ហើយការងារ ត្រៀមរៀបចំពាក់ព័ន្ធ ក៏បានដំណើរការផងដែរ ។ តាមការប៉ាន់ប្រមាណ នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ជាផ្លូវការនៅ រដូវផ្ការីក ឆ្នាំ២០២៣ ។ រោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ក្រុង Fukushima ធ្លាប់កើតមានឧប្បត្តិហេតុនុយគ្លេអ៊ែរ ថ្នាក់កំពូល ដូច្នេះទឹកសំណល់នុយគ្លេអ៊ែរ គឺមានសារធាតុវិទ្យុសកម្ម ដែលកើតឡើងដោយសារ ការបំបែកនុយគ្លេអ៊ែរ ជាច្រើន ដែលខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគុណភាពទឹក ដែលបានបង្ហូរនៅពេលរោងចក្រអគ្គិសនី ដើរដោយ ថាមពលនុយគ្លេអ៊ែរ ដំណើរការដោយប្រក្រតី ហើយការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ឱ្យចូលក្នុងសមុទ្រ គឺមិនដែលមានក្នុងប្រវត្តិសាស្ត្រនោះទេ ពោលគឺមានគ្រោះថ្នាក់ ដែលមិន អាចប៉ាន់ស្មានបានដ៏ធំសម្បើម ។ ដូច្នេះក្នុងរយៈពេលមួយឆ្នាំកន្លងមក សហគមន៍ អន្តរជាតិ បាន ថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្ត អាត្មានិយមនេះ របស់រដ្ឋាភិបាលជប៉ុន ។ ប្រជាជនជប៉ុនក៏បានរៀបចំធ្វើមីទីញឥតឈប់ឈរ ដើម្បីប្រឆាំងការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូរបស់ជប៉ុន មិនអើពើការប្រឆាំងយ៉ាងខ្លាំង ពីប្រទេសជប៉ុន និងអន្តរជាតិ សោះឡើយ ដោយនៅតែអនុវត្តតាមផែនការ បង្ហូរទឹក សំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ តាមអ្វីដែលហៅថា “តារាងពេលវេលា” ជាបណ្តើរៗ ការនេះបានបង្ហាញយ៉ាង ពេញលេញថា អ្វីដែល ភាគីជប៉ុន ហៅថា “ត្រងស្តាប់មតិប្រជាជន” និងអញ្ជើញអង្គការថាមពលបរិមាណូ អន្តរជាតិ ទៅធ្វើការវាយតម្លៃនៅជប៉ុន សុទ្ធតែជាទង្វើនិយាយផ្សេង ធ្វើផ្សឹង ដែលប៉ុនប៉ងលាក់បាំងការពិត ។ អ្វីដែលមានភាពច្បាស់លាស់នោះ គឺការបង្ហូរទឹកសំណល់ ទៅក្នុងសមុទ្រ មិនមែនជាបញ្ហាឯកជន របស់ជប៉ុននោះទេ តែគឺពាក់ព័ន្ធដល់សន្តិសុខអេកូ-បរិស្ថានសមុទ្រទូទាំងពិភពលោក និងសុខភាពរបស់ប្រជាជន នៃប្រទេសនានា ។ បច្ចុប្បន្ននេះរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ ទីមួយនៃក្រុង Fukushima បានស្តុកទុកទឹកសំណល់នុយគ្លេអ៊ែរលើសពី១លាន២សែន៥ម៉ឺនតោន ។ ពិតមែនតែភាគីជប៉ុន អះអាងថា នឹងបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ បន្ទាប់ពីធ្វើចំណាត់ការរួចក៏ដោយ ក៏ប៉ុន្តែបុគ្គលិកសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បានលើកឡើងថា ទោះបីអ៊ីចឹងក៏ដោយ ក៏នៅតែមានលទ្ធភាព បណ្តាលឱ្យ អ៊ីសូតូបវិទ្យុសកម្មបន្សល់ទុកក្នុងសត្វឬរុក្ខជាតិសមុទ្រ រហូតដល់សន្សំសំចៃ ក្នុងខ្លួនប្រាណមនុស្ស ។ យោងតាម《អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ 》ប្រទេសនានា មាន កាតព្វកិច្ច ការពារ បរិស្ថាន សមុទ្រ ត្រូវរ៉ាប់រងទំនួលខុសត្រូវតាមច្បាប់អន្តរជាតិ ។ ប្រសិនបើភាគីជប៉ុន ធ្វើតាមតែទំនើងចិត្តនោះ ប្រទេសជិតខាងនៃអាស៊ីប៉ាស៊ីហ្វិក រហូតដល់ប្រទេសតាមឆ្នេរសមុទ្រ ទូទាំងពិភពលោក សុទ្ធតែមានសិទ្ធិចាត់ប្រតិបត្តិការ ដើម្បីប្តឹងនិងទាមទារប្រាក់សំណង ចំពោះភាគីជប៉ុនតាមរយៈវិធីដូចជាប្តឹងនៅស្ថាប័នតុលាការអន្តរជាតិជាដើម ។ ភាគីជប៉ុន គួរតែ លុបចោលភ្លាម នូវ សេចក្តី សម្រេចចិត្ត ដ៏ខុសឆ្គង ស្តីពី ការបង្ហូរ ទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុង មហាសមុទ្រ ត្រូវធ្វើ សេចក្តី សម្រេចចិត្ត បន្ទាប់ពី ធ្វើការវាយតម្លៃ យ៉ាងម៉ត់ចត់ ចំពោះ គម្រោង ដោះស្រាយ ទឹកសំណល់ នុយគ្លេអ៊ែរគ្រប់បែបយ៉ាង ដើម្បីឆ្លើយតប ដោយ សមហេតុផល ចំពោះ ប្រជាជន ជប៉ុននិង សហគមន៍ អន្តរជាតិ ក៏ដូចជាបញ្ឈប់ អនុវត្តផែនការ ដ៏មាន គ្រោះថ្នាក់ ដែល បង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ ទៅក្នុងសមុទ្រ!