ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យមន្រ្តីជំនាញអន្តរក្រសួង និងកងកម្លាំងប្រដាប់អាវុធចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសរំលោភទន្ទ្រានយកដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ហើយ វិធានការក្ដៅនេះទទួលបានការសាទរនិងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនៅទូទាំងនគរ។ ប៉ុន្តែវាជារឿងអយុត្តិធម៌បំផុតប្រសិនបើមន្រ្តីខិលខូចមួយចំនួនដែលរំលោភទន្ទ្រានយកដីព្រៃលិចទឹកក្នុងម្នាក់ៗរាប់រយហិកតាអាចត្រូវបានរួចខ្លួន និងគេចផុតពីសំណាញ់ច្បាប់ ដោយគ្រាន់តែពួកគេយល់ព្រមប្រគល់ដីទាំងនោះទៅឱ្យរដ្ឋវិញ ខណៈប្រជាពលរដ្ឋសាមញ្ញដែលគ្មានយស គ្មានស័ក្តិ ទន្រ្ទានយកដីព្រៃដូចគ្នាហើយត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ជាបន្តបន្ទាប់នោះ។ យោងតាមច្បាប់ស្ដីពីជលផល មាត្រា ៩៨ បានបញ្ជាក់ថា ការកាប់ឆ្ការគាស់រាន...
ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍សង្គម លោកបណ្ឌិត សេង សារី បានគាំទ្រ បទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែលោកថា ដើម្បីឲ្យមានប្រសិទ្ធភាពរយៈពេលវែង ក្នុងការការពារពីការកាប់ទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ត្រូវតែមានការចូលរួមពីគ្រប់ភាគី ព្រោះ ភាគច្រើនអ្នកបំពានសុទ្ធតែជាមន្រ្តីធំៗ ។ ការថ្លែងរបស់លោកនេះ ក្រោយពីរកឃើញថា អតីតអភិបាលខេត្តកំពង់ឆ្នាំង...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងអមដំណើរលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំគណ:កម្មការចម្រុះ ចុះពិនិត្យភូមិសាស្ត្រតំបន់ដីព្រៃលិចទឹកជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្ត ដើម្បីកំណត់ព្រំដីនិងឈានទៅដល់ការធ្វើប្លង់កម្មសិទ្ធិសម្បត្តិរដ្ឋ។ ប្រតិបត្តិការនេះដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងគណ:កម្មការចម្រុះ មានការចូលរួមពីលោក លោកស្រី...
ភ្នំពេញ ៖ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រលប់ថ្ងៃ៣០...
ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ វិច្ឆិកា បានដឹកនាំមន្រ្តីជាន់ខ្ពស់ចុះពិនិត្យនិងចាត់វិធាន បង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាឲ្យចាប់ខ្លួននិងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ក្រោយបានទទួលរបាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក...
ភ្នំពេញ ៖ ជុំវិញការដាក់បទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យចាត់វិធានការ និងដោះស្រាយការកាន់កាប់ ទន្ទ្រានដីព្រៃលិចទឹក កាលពីពេលថ្មីនេះ ក្នុងនាមជាអ្នកសារព័ត៌មានចាស់វស្សាមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សយ សុភាព បានបញ្ចេញមតិផ្ទាល់ខ្លួនថា កុំយកលេសបញ្ហាទន្លេសាប ឬទន្លេមេគង្គ មកតថ្លៃជាមួយកម្ពុជាបានជាដាច់ខាត ។...
ភ្នំពេញ៖ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតា បានរងការកាប់បំផ្លាញឥតឈប់ឈរ ទាំងរដូវប្រាំង និងរដូវវស្សា ពីសំណាក់ជនខិលខូច ។ ក្រោយពីមានបទបញ្ជា ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឱ្យធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដី នៅតាមបឹងទន្លេសាប...
ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បាន និងបណ្តារដ្ឋមន្រ្តីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននឹងកំពុង ស្ថិតនៅខេត្តកំពង់ឆ្នាំង ជាទីដែលមានករណីកាប់ទន្ទា្រន ឈូសឆាយដីព្រៃលិចទឹក គោលបំណង ដើម្បីបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប។...
ភ្នំពេញ ៖ ក្រោយមានបទបញ្ជាក្តៅៗពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រុមមន្រ្តីជាន់ខ្ពស់របស់កម្ពុជានៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបើកកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប។ កិច្ចប្រជុំបន្ទាន់នេះ ដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ នេះបើយោងតាមបណ្តាញហ្វេសប៊ុកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា...