បរទេស ៖ មន្ត្រីតាលីបង់ជាន់ខ្ពស់ តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានធ្វើការអំពាវនាវ សុំជំនួយអន្តរជាតិ ដើម្បីប្រយុទ្ធនឹង វិបត្តិសេដ្ឋកិច្ចកំពុង តែធ្ងន់ធ្ងរខ្លាំងឡើង ដែល នាពេលថ្មីៗនេះ បានបង្កឲ្យមានការភ័យខ្លាចថា មានក្រុមជនភៀសខ្លួន ដ៏ធំមួយទៀតចេញពីប្រទេស អាហ្វហ្គានីស្ថាន ។ ការថ្លែងនៅក្នុងកិច្ចប្រជុំពិសេសមួយ ប្រារព្ធធ្វើទិវាអន្តោប្រវេសន៍ អន្តរជាតិ របស់អង្គការ សហប្រជាជាតិនេះ...
អ៊ីស្លាម៉ាបាដ៖ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់តាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអំពាវនាវឱ្យឯកអគ្គរដ្ឋទូតជប៉ុន បើកស្ថានទូតរបស់ប្រទេសនេះឡើងវិញនៅទីក្រុងកាប៊ុល នៅពេលដែលអ្នកទាំងពីរបានជួបគ្នានៅរដ្ឋធានីនៃប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ។ សំណើនេះត្រូវបានធ្វើឡើងនៅពេលដែល Abdul Ghani Baradar បានជួបឯកអគ្គរដ្ឋទូត ជប៉ុនលោក Takashi Okada ក្រុមតាលីបង់បានឲ្យដឹងថា ប្រទេសជប៉ុនបានបិទស្ថានទូតរបស់ខ្លួនជាបណ្តោះអាសន្ននៅទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ដែលជាថ្ងៃដែលពួកតាលីបង់បានគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាព ខណៈដែលសហរដ្ឋអាមេរិកបានត្រៀមខ្លួន ដើម្បីដកកងកម្លាំងរបស់ខ្លួន។នាពេលនោះ...
បរទេស៖ អ្នកនាំពាក្យគឺលោក Suhail Shaheen បាននិយាយនៅថ្ងៃពុធថា ពួកតាលីបង់ចង់ពិភាក្សា ជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុង Doha អំពីបញ្ហានៃការទទួលស្គាល់ រដ្ឋាភិបាលរបស់ពួកគេ ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការកសាង ប្រទេសអាហ្វហ្គានីស្ថានឡើងវិញ និងការមិនបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមការអះអាង ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា ប្រេសិតពិសេសរបស់អាមេរិក តំណាងឲ្យកិច្ចការងារប្រទេសអាហ្គានីស្ថាន នឹងត្រូវមានជំនួបគ្នាជាមួយនឹង មេដឹកនាំតាលីបង់ នៅសប្តាហ៍ក្រោយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចពិភាក្សានេះនឹងធ្វើឡើង នៅក្នុងទីក្រុងដូហាជាមួយ នឹងរយៈពេលពិភាក្សារហូតទៅដល់ ២សប្តាហ៍ជាប់គ្នា ទៅលើប្រធានបទផ្សេងៗ ដូចជាបញ្ហាសន្តិភាពការ ប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម និងក៏ដូចជាសន្តិសុខសុវត្ថិភាព...
បរទេស៖ ខណៈដែលបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចកំពុងយាយីប្រទេសអាហ្គានីស្ថាន នៅឡើយនោះ ប៉ុន្តែក្រុមតាលីបង់បែរជាកំពុងប្រកាសតែងតាំង សមាជិករបស់ខ្លួនចំនួន៤៤រូប ដើម្បីឲ្យទទួលតំណែងធំៗនៅក្នុងជួររដ្ឋាភិបាលដូចជាអភិបាលក្រុងនិងមេបញ្ជាការប៉ូលីសជាដើមកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា គឺជាពិធីតែងតែដែលស្ថិតនៅក្នុងទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានឡើយចាប់តាំងតែពីគណរដ្ឋមន្ត្រី របស់រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ត្រូវបានរៀបចំឡើង រួចរាល់ជាស្ថាពរកាលពីខែកញ្គាកន្លងមក។ នៅក្នុងសេចក្តីប្រកាស ដោយក្រុមតាលីបង់នោះផងដែរសមាជិកសំខាន់ៗ ដូចជាលោក Qari Baryal នឹងមានឈ្មោះជាអភិបាលក្រុងកាប៊ុល ចំណែកឯលោក Wali...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនៃក្រុមតាលីបង់កាលពីថ្ងៃអង្គារបានធ្វើការប្រកាសរដ្ឋាភិបាលតាលីបង់ បានធ្វើការប្រគល់ ប្រាក់សុទ្ធព្រមទាំងដីធ្លីជាច្រើនផងដើម្បីលើកទឹកចិត្តទៅដល់ក្រុមគ្រួសារដែលមាន សមាជិកធ្លាប់ជាអ្នកបំផ្ទុះគ្រាប់បែកប្រឆាំងទៅនឹងយោធាអាមេរិកនាពេលកន្លងមក។ អ្នកនាំពាក្យលោក Saeed Khosty ក៏បានលើកឡើងដែរថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្តោះអាសន្នលោក Sirajuddin Haqqani ក៏បានហៅក្រុមតាលីបង់ដែលធ្លាប់បូជាជីវិតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនាពេលកន្លងមកនោះថាជាវិរៈបុរសនៃជនជាតិអ៊ីស្លាមនិងជាវិរៈបុរសនៃប្រទេសអាហ្គានីស្ថានផងដែរ។ ក្នុងពេលជាមួយគ្នានេះទាំងអាមេរិកនិងសហភាពអ៊ឺរ៉ុបតែងតែបានធ្វើការប្រកាសថានឹងមិនទទួលស្គាល់រដ្ឋាភិបាលអាហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ជាដាច់ខាតហើយដាក់កំហិតឲ្យតាលីបង់មិនត្រូវធ្វើឲ្យសកម្មភាពជ្រុលនិយមនិងក្រុមភេវរកម្មមានការកើនឡើងជាដាច់ខាត។ ដោយឡែកអង្គការសហប្រជាជាតិឬយូអិនបានធ្វើការទស្សទាយថាស្ថានភាពនៅក្នុងប្រទេសអាហ្គានីស្ថាននាពេលបច្ចុប្បន្ននេះនឹងកាន់តែដុនដាបហើយច្បាស់ណាស់នឹងបន្តត្រូវការជំនួសមនុស្សធម៍ក្នុងចំនួនជាច្រើនទៀតជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
ដូហា ៖ ក្រុមតាលីបង់ បានធ្វើកិច្ចចរចាទល់មុខគ្នា ជាលើកដំបូង ជាមួយគណៈប្រតិភូអាមេរិក-សហភាពអឺរ៉ុប នៅទីក្រុងដូហា ប្រទេសកាតា ខណៈទីក្រុងព្រុចសែល បានសន្យាផ្តល់ជំនួយចំនួន ១ ពាន់លានអឺរ៉ូ (១,២ ពាន់លានដុល្លារ) ដល់អាហ្វហ្គានីស្ថាន ។ នៅឯកិច្ចប្រជុំដូហា និងសន្និសីទ នៃប្រទេសសេដ្ឋកិច្ចធំៗ របស់ពិភពលោក G20 សារសម្រាប់...
កាប៊ុល ៖ ក្រសួងការបរទេស នៃរដ្ឋាភិបាលចាំផ្ទះ នៅអាហ្វហ្គានីសស្ថាន បានឲ្យដឹងថ្ងៃចន្ទនេះថា កិច្ចពិភាក្សាជាមួយ សហរដ្ឋអាមេរិក នឹងបន្តបើចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ កាលពីចុងសប្តាហ៍ គណៈប្រតិភូតាលីបង់ ដឹកនាំដោយលោក Amir Khan Muttaqi រដ្ឋមន្រ្តីការបរទេសស្តីទី នៃរដ្ឋាភិបាលចាំផ្ទះ បានជួបជាមួយគណៈប្រតិភូ...
បរទេស៖ យោងតាមការបញ្ជាក់ដោយតាលីបង់កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានជឿជាក់ថាអាមេរិក នឹងបន្តផ្តល់ជំនួយមនុស្សធម៍ ទៅដល់ពលរដ្ឋ អាហ្គានីស្ថាន ដែលក្រីក្រខ្លាំងក្នុងពេលដែលប្រទេស កំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ បែបនេះ។ ទោះបីជាយ៉ាងណាក្តីក្រុងតាលីបង់ បានបញ្ជាក់ទៀតដែរថាដោយឡែក ចំពោះបញ្ហានយោបាយវិញទោះបីជា បានពិភាក្សាគ្នារួចរាល់ហើយ ក្តីប៉ុន្តែរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន គឺនឹង នៅតែមិនព្រមទទួលស្គាល់រដ្ឋាភិបាលថ្មីដែល ដឹកនាំដោយក្រុមតាលីបង់នោះឡើយ។ សេចក្តីប្រកាសនេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្រោយនៃកិច្ចប្រជុំ ដោយផ្ទាល់មួយរវាងភាគីទាំងពីរអាមេរិក និងតាលីបង់គិតចាប់តាំងតែ...
បរទេស៖អង្គចៅក្រមនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការចោទប្រកាន់អតីតមេបញ្ជាការពួកតាលីបង់មួយរូប ពីបទជាប់ពាក់ព័ន្ធក្នុងការសម្លាប់ទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ អង្គចៅក្រម បានបើកសវនាការលើបណ្ដឹង ដែលចោទប្រកាន់លោក Haji Najibullah វ័យ៤៥ឆ្នាំ ដែលជាប់ចោទពាក់ព័ន្ធនឹងអំពើភេរវកម្មចំនួន១៣ករណី រួមមានទាំងការសម្លាប់ ការសម្លាប់ដោយចេតនា ការកម្ទេចយន្តហោះយោធាអាមេរិក ចាប់ចំណាប់ខ្មាំង និងចាប់ជំរិត។ គួរបញ្ជាក់ថា លោក Haji...