រីយ៉ូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយ សារការរអិលបាក់ដី និងទឹកជំនន់នៅទីក្រុង Petropolis នៃប្រទេសប្រេស៊ីល ភាគអាគ្នេយ៍នៃរដ្ឋរីយ៉ូ បានកើនឡើងដល់ ២០៤ នាក់កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមប៉ូលីស យ៉ាងហោចណាស់មនុស្ស ៥១ នាក់នៅតែបាត់ខ្លួន ខណៈដែលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះនៅតែបន្តយក ជនរងគ្រោះចេញពីភ្នំនៃភក់ ដែលបានកប់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។...
បរទេស៖ អាជ្ញាធររបស់ប្រទេសប្រេស៊ីល បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុករដ្ឋ Bahia របស់ប្រទេសប្រេស៊ីល ចាប់តាំងពីខែវិច្ឆិកា បានកើនឡើងដល់ ១៨នាក់ គិតត្រឹមថ្ងៃអាទិត្យ ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមនុស្ស ៣៥ ០០០នាក់ បានផ្លាស់ទីលំនៅ។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា លោក Khairy Jamaludin រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី រំពឹងថានឹងមានការ កើនឡើងនៃករណីកូវីដ-១៩ នៅមជ្ឈមណ្ឌលសង្គ្រោះផ្សេងៗ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានកើតឡើង ។...
ភ្នំពេញ៖ គិតមកដល់រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត បានឈានទៅដល់ការទប់ស្កាត់ បានជោគជ័យហើយ ដោយមិនបង្កឲ្យមានការ បាក់ធ្លាយទំនប់បង្កគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋទេ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់ការផ្ដល់ អំណោយជូនពលរដ្ឋជាង ៥០០គ្រួសារ រងផលប៉ះពាល់ដោយ ទឹកជំនន់ព្រែកត្នោត បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត...
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យប៉ះពាល់ប្រជាជនជាង៨ពាន់គ្រួសារ និងលិចស្រូវជាង២ម៉ឺនហិកតា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថាផលប៉ះពាល់សរុបដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ -ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់ -ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ -លិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា -ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់...
ប៉ាតាយ៉ា៖ ភ្លៀងធ្លាក់មួយយប់ បានធ្វើឱ្យផ្លូវនៅទីក្រុងប៉ាតាយ៉ា របស់ប្រទេសថៃ ជន់លិចកាលពីថ្ងៃពុធ ហើយអ្នកស្រុកធុញទ្រាន់ នឹងទឹកជំនន់ម្តងហើយម្តងទៀត បានប្រើបណ្តាញសង្គម ដើម្បីបង្ហាញការត្អូញត្អែ ចំពោះអាជ្ញាធរ ដែលបន្តបរាជ័យ ក្នុងការដោះស្រាយបញ្ហា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា គណនី Twitter ឈ្មោះ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើ ព្រះរាជសារ រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ...
បរទេស៖ មនុស្សយ៉ាងហោចណាស់ ៣៣នាក់ បានបាត់បង់ជីវិត ដោយសារហេតុការណ៍ គ្រោះធម្មជាតិទឹកជំនន់ នៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់ និងមនុស្សជាច្រើននាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ។ យោងតាមការចេញផ្សាយ របស់ BBC បានបញ្ជាក់ថាទឹកជំនន់ ដែលត្រូវបានចាត់ទុកថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់មាន របស់អាល្លឺម៉ង់លើកនេះ បានកើតឡើងនៅក្នុងរដ្ឋ Rhineland-Palatinate និងរដ្ឋ North...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ ប្រទេសស្រីល័ង្កា (DMC)បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីរបាយការណ៍អាកាសធាតុ កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤នាក់ បានស្លាប់ និងជាង៤២.០០០នាក់ បានរងនូវផលប៉ះពាល់ដោយសារខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានគ្រោះទឹកជំនន់ ដែលបណ្តាលមកពីព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ នៅឆក Bengal ប្រទេសស្រីល័ង្កា ។ មជ្ឈមណ្ឌល DMC...
ហ្សាកាតា៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយជាតិលោក Raditya Jati បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានសម្លាប់ និង ៤០ នាក់ផ្សេងទៀតបានបាត់ខ្លួននៅពេលទឹកជំនន់ និងការបាក់ដី បានវាយប្រហារខេត្ត East Nusa Tenggara ភាគកណ្តាលប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មាន...