បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា ប្រធានធនាគារពិភពលោក សលោក David Malpass បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះថា ធនាគារពិភពលោក កំពុងរៀបចំកញ្ចប់ជំនួយថ្មីចំនួន១,៥ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម រួមទាំងការបង់ប្រាក់ចំនួន១ពាន់លានដុល្លារ ពីមូលនិធិអ្នកផ្តល់ប្រាក់កម្ចី សម្រាប់ការអភិវឌ្ឍន៍ សម្រាប់ប្រទេសក្រីក្របំផុត នេះបើតាមប្រធានធនាគារពិភពលោក...
បរទេស៖ ធនាគារពិភពលោក បានធ្វើកិច្ចការងារវាស់វែងសាជាថ្មី ចំពោះបញ្ហាផលប៉ះពាល់ ដល់វិបត្តិសេដ្ឋកិច្ចដែលបានបណ្តាលមកពី ជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា ធនាគារពិភពលោក WorldBank បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរក្នុងជម្លោះដោយផ្ទាល់ គឺរុស្សីនិងអ៊ុយក្រែន នឹងដាំក្បាលចុះដល់ទៅ២ខ្ទង់ដូចគ្នា ខណៈដែលនៅបេឡារូស និងម៉ូដុលវ៉ាវិញនឹងជួបបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ក្នុងនោះសេដ្ឋកិច្ចអ៊ុយក្រែន ជាអ្នកទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ ពោលគឺធ្លាក់ចុះដល់ទៅ ៤៥,១ភាគរយ...
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បាននិងកំពុងពិនិត្យ ពិចារណាលើការគាំទ្របន្ថែមទៀត នៅក្នុងអនុវិស័យ សុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងអនុវិស័យជលផល ដើម្បីជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែមីនា...
ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ ធនាគារពិភពលោក (WB) បានប្រកាសឲ្យដឹងថា ទឹកប្រាក់ជាកញ្ចប់សម្រាប់ ជួយសង្គ្រោះមានចំនួន ១០០លានដុល្លារ សម្រាប់ជនរងគ្រោះដោយ សារទឹកជំនន់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។ លោក Ousmane Dione នាយកប្រចាំប្រទេសនៃធនាគារនេះ សម្រាប់ប្រទេស Eritrea អេត្យូពី...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោកបានឲ្យដឹង នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចសកល ចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅលើផ្លូវ ក្នុងកំណើនដោយថយចុះក្រោម ៤,១ ភាគរយនៅឆ្នាំនេះ ចំពេលមានរលកថ្មីនៃជំងឺរាតត្បាត ការកើនឡើងអតិផរណា និងការបន្តការរាំងស្ទះ នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ទស្សនវិស័យសកលគឺ “ត្រូវបានបិទបាំងដោយ ហានិភ័យធ្លាក់ចុះផ្សេងៗ” រួមទាំងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដោយសារទម្រង់នៃមេរោគថ្មី លទ្ធភាពនៃការរំពឹងទុកអតិផរណា ដែលមិនស្ថិតស្ថេរ និងភាពតានតឹងផ្នែកហិរញ្ញវត្ថុ...
បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថានឹងបញ្ចេញកញ្ចប់លុយ ប្រមាណជា៩៣ពាន់លានដុល្លារ នៃសមាគមន៍អភិវឌ្ឍអន្តរជាតិឬ IDA ដើម្បីជួយ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ IDA របស់ World Bank ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ដែលមានគោលបំណងសំខាន់ជួយ ដល់បណ្តាប្រទេសក្រីក្រតាមរយៈ ការផ្តល់ជាកញ្ចប់ប្រាក់ជំនួយចាប់ពីការប្រាក់កម្រិតទាបរហូតដល់ គ្មានការប្រាក់ផងសំដៅពង្រីកកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្ស។ គួររំលឹកដែរថាកញ្ចប់ជំនួយលើកទី១៩របស់ IDA...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ បានឲ្យដឹងថា ធនាគារពិភពលោកឬ World Bank បានប្រកាសក្នុងការផ្តល់ជំនួយថ្មី ដែលមានទំហំរហូតទៅដល់ជាង ១៥០០លានដុល្លារ ទៅឲ្យប្រទេសអង់ហ្គោឡា។ កញ្ចប់ប្រាក់ជំនួយនេះនឹងអាច ទទួលយកបាននិងយកទៅ ប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២២ខាងមុខនេះហើយ ហើយវានឹងត្រូវយកទៅជួយដល់ កិច្ចក្នុងវិស័យធំៗរបស់ ប្រទេសដូចជាធារសាស្ត្រ វិស័យកសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធផងដែរ។ លោក Hafez...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ធនាគារពិភពលោក World Bank បានប្រកាសផ្តល់ជំនួយ ជាកំចីសាច់ប្រាក់ប្រមាណជា ២៣០លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន គិតត្រឹមខែធ្នូដំណាច់ឆ្នាំនេះ ដើម្បីធ្វើការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដនិងក៏ជាផ្នែកមួយ នៃកញ្ចប់ជំនួយរបស់ COVAX ផងដែរ។ ការសម្រេចចិត្តនេះ ត្រូវបានប្រកាសឡើង ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy...
បរទេស៖ អ្នកនាំពាក្យរបស់ធនាគារ ពិភពលោកបាននិយាយនៅថ្ងៃទី ២៥ ខែសីហាថា ធនាគារពិភពលោក បានបញ្ឈប់ជំនួយហិរញ្ញវត្ថុទាំងអស់ សម្រាប់គម្រោងទៅអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានឡើងកាន់អំណាច នៅក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា «យើងបានផ្អាកការទូទាត់ នៅក្នុងប្រតិបត្តិការរបស់យើង នៅអាហ្វហ្គានីស្ថាន ហើយយើងកំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ធនាគារពិភពលោកឬ WB និងសហភាពអាហ្វ្រិកហៅកាត់ថា AU បានធ្វើការប្រកាសរួមគ្នាថា នឹងធ្វើការប្រកាសថា នឹងចាប់ផ្តើមធ្វើការរួមគ្នា ក្នុងការចែកចាយវ៉ាក់សាំងប្រមាណជា ៤០០លានដូស ជនពលរដ្ឋអាហ្វ្រិក។ យោងតាមសេចក្តីថ្លែងការណ៍រួមគ្នា ដែលបានធ្វើឡើងនៅក្នុងថ្ងៃដដែលនេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើង នៅក្រោយពេលជំនួបរវាង ប្រធានធនាគារពិភពលោក WB លោក David Malpass...