សេអ៊ូល៖ មន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះដ្រូនរបស់កូរ៉េខាងជើងមួយគ្រឿង បានចូលដល់ចុងខាងជើង នៃតំបន់គ្មានការហោះហើរចម្ងាយ ៣,៧គីឡូម៉ែត្រ (២,២ម៉ាយ) ជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល នៅពេលដែលវាបានឈ្លានពាន ចូលទៅក្នុងដែនអាកាស របស់ប្រទេសកាលពីខែមុន។ មន្ត្រីយោធាម្នាក់បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះថា “យន្ដហោះដ្រូនខាងលើ បានហោះយ៉ាងខ្លីចូលទៅក្នុងគែមខាងជើងនៃតំបន់ ប៉ុន្តែវាមិនបានមកជិតកន្លែង សន្តិសុខសំខាន់ៗនោះទេ” ។ យន្តហោះដ្រូន ស្ថិតក្នុងចំណោមយានជំនិះ...
បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា យោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធ ដើម្បីត្រៀមសម្រាប់សេណារីយ៉ូ ដែលអាចកើតមានជាមួយនឹង យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ឆ្លងកាត់ព្រំដែន និងដើម្បីបង្កើនសមត្ថភាព ការពាររបស់ប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា “ក្រោមសេណារីយ៉ូសម្មតិកម្មផ្សេងៗ នៃការជ្រៀតចូលរបស់យន្តហោះ គ្មានមនុស្សបើករបស់សត្រូវ...
CNA៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែរខណៈដែលលោក បានត្រួតពិនិត្យការសាកល្បង មីស៊ីលផ្លោងអន្តរទ្វីបថ្មី របស់ប្រទេសនេះ ។ គេបានដឹងថា ប្រទេសឯកោនេះ បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា (ICBM) កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីការព្រមានអំពី “ការឆ្លើយតប ដោយយោធាដ៏ខ្លាំងក្លា” ចំពោះក្រុងវ៉ាស៊ីនតោន ដែលបង្កើនវត្តមានសន្តិសុខ ក្នុងតំបន់របស់ខ្លួន រួមទាំងទ្រព្យសម្បត្តិ នុយក្លេអ៊ែរផងដែរ ។ ការចូលរួមទីតាំង ជាមួយកូនស្រីរបស់គាត់ ជាលើកដំបូង លោក គីម បានលើកឡើងថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការជំរុញឱ្យមានគោលនយោបាយអរិភាព បានជំរុញឱ្យប្រទេសរបស់គាត់ “បង្កើនល្បឿនយ៉ាងខ្លាំង ក្នុងការពង្រឹងការទប់ស្កាត់ នុយក្លេអ៊ែរដ៏លើសលប់របស់ខ្លួន” ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានផ្សព្វផ្សាយថា “លោក គីម ជុងអ៊ុន បានប្រកាសយ៉ាងឱឡារិកថា ប្រសិនបើសត្រូវនៅតែបន្តការគំរាមកំហែង គណបក្ស និងរដ្ឋាភិបាលរបស់យើងនឹងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ចំពោះនុយក្លេអ៊ែរ ជាមួយនឹងអាវុធនុយក្លេអ៊ែរ និងការប្រឈមមុខដាក់គ្នាទាំងស្រុង” ។ ទីភ្នាក់ងារ KCNA បានផ្សាយថា ការបាញ់បង្ហោះមីស៊ីល Hwasong-17 ICBM គឺជាផ្នែកមួយនៃ “យុទ្ធសាស្ត្រកសាងការពារអាទិភាពកំពូល” របស់កូរ៉េខាងជើង ក្នុងគោលបំណងកសាង “ការទប់ស្កាត់នុយក្លេអ៊ែរ ដ៏មានឥទ្ធិពលបំផុត និងដាច់ខាត” ដោយហៅមីស៊ីលនេះថា “អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតក្នុងពិភពលោក” ។ ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយថា មីស៊ីលនេះបានហោះបានចម្ងាយ ជិត១.០០០គីឡូម៉ែត្រ ក្នុងរយៈពេលប្រហែល៦៩នាទី និងឈានដល់កម្ពស់អតិបរមា ៦.០៤១ឡូម៉ែត្រ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានផ្សាយថា អាវុធនេះអាចធ្វើដំណើរបានចម្ងាយ ១៥.០០០គីឡូម៉ែត្រ ដែលគ្រប់គ្រាន់ដើម្បីទៅដល់ទ្វីបអាមេរិក ៕
សេអ៊ូល៖ កប៉ាល់កងទ័ពជើងទឹកកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចោទប្រកាន់កប៉ាល់ របស់កូរ៉េខាងត្បូងថា បានវង្វេងចូលទៅក្នុងដែនទឹករបស់ខ្លួន។ ព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានគេចាត់ទុក ជាយូរមកហើយថា ជាចំណុចគ្រោះថ្នាក់បំផុតមួយ ក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន TheNational។ កងទ័ពរាប់រយពាន់នាក់ និងអាវុធធំរាប់ម៉ឺនដើម ត្រូវបានជាប់គាំង នៅក្នុងការប្រឈមមុខដាក់គ្នា ជាច្រើនទសវត្សរ៍...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរ ឆ្ពោះទៅកាន់ដែនទឹក ភាគខាងកើតរបស់ខ្លួន ។ JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ៦ និង ៤៥នាទី ព្រឹកនេះម៉ោងក្នុងស្រុក...
សេអ៊ូល៖ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន ដែលវាចាការបង្កើនភាពតានតឹងថ្មីមួយទៀត នៅឧបទ្វីបកូរ៉េ។ JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunchon ក្នុងខេត្ត South Pyongan...
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យមានការអត់ធ្មត់ ចំពោះបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបត្រូវបានធ្វើឡើងដោយកូរ៉េខាងជើងកាលពីថ្ងៃមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិលោក Zhang Jun បានឲ្យដឹងថា “ក្រោមកាលៈទេសៈបច្ចុប្បន្ន យើងអំពាវនាវឱ្យភាគី ពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ រក្សាផ្លូវត្រឹមត្រូវនៃការសន្ទនា និងការពិគ្រោះយោបល់ និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចធ្វើអោយភាពតានតឹង កាន់តែធ្ងន់ធ្ងរ និងនាំឱ្យមានការគណនាខុស”។...
ភ្នំពេញ ៖ក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្ដិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលបានឆ្លងកាត់ សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលពិភពលោក ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានទស្សនៈថា សន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ។ ក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្ដិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២...