ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម តំណាងឲ្យលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំ មន្រ្តីជំនាញ ប.ស.ស. ចូលរួមទស្សនទាន សិក្ខាសាលាលើកទី២ ស្តីពី “ចក្ខុវិស័យសម្រាប់ប្រព័ន្ធ សន្តិសុខសង្គម (2nd Social...
ភ្នំពេញ៖ បន្ទាប់ពីបានប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលដោយក្រុមការងារអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកបណ្ធិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានផ្ដល់កិត្តិយស ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១០ អាណត្តិទី១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងអំណរគុណ និងដឹងគុណបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នៅយុទ្ធសាស្រ្តឈ្នះៗ ក្នុងការគ្រប់គ្រង ទៅលើស្ថានភាពកូវីដ-១៩ ដែលបានកំពុងរីករាលដាលនៅកម្ពុជា និងទូទាំងសាកលលោក ហើយរហូតមកទាល់ពេលនេះ...
នៅពេលលោកអ្នក ក្លាយជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៏ ជាច្រើនដូចជា៖ » ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាល រហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ អ្នកអាចត្រឡប់ទៅធ្វើការវិញ បានយ៉ាងឆាប់រហ័ស ។ » ប.ស.ស. នឹងរ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាវេជ្ជសាស្រ្ត នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ខ្លួនទៅតាមកម្មវិធីដែលបានគ្រោងទុក។ លោក វេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ប្រធានក្រុមប្រឹក្សាវេជ្ជសាស្រ្ត...
ភ្នំពេញ៖ បន្ទាប់ពីបានប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលពីក្រុមការងារអ្នកច្បាប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នារថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការអនុវត្ត ផ្នែកប្រាក់សោធនសម្រាប់បុគ្គល នៃវិស័យសាធារណៈ ត្រូវបានលើកយកមកប្រជុំ ត្រួតពិនិត្យពិភាក្សាលម្អិតម្ដងទៀត ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល...
ភ្នំពេញ៖ នាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យមើលនូវបញ្ហាប្រឈមនានា រួមទាំងដំណោះស្រាយ ក្នុងការអនុវត្តការងារ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ជូនស្ថានប័ន ក៏ដូចជាអង្គភាពរបស់ខ្លួន។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំខាងលើនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងថាកន្លងមក ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម បានពុះពាររាល់ការលំបាក ក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបានលទ្ធផលល្អ គួរឱ្យកត់សម្គាល់ ឆ្លើយតបទៅនឹងគោលនយោបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកអគ្គនាយករង បានបន្តលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានមួយនេះ ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណា ឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ ទោះបីស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។ គួរឱ្យដឹងដែរថា នាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម នៃ ប.ស.ស. មានតួនាទីសំខាន់ក្នុងការរៀបចំចងក្រង នូវឯកសារច្បាប់ និងលិខិតបទដ្ឋាននានា ក៏ដូចជារៀបចំផែនការ យុទ្ធសាស្រ្តការងាររបស់ស្ថាប័ន ប.ស.ស. ផងដែរ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក នៃនាយកដ្ឋាន គោលនយោបាយសន្តិសុខសង្គម សរុបប្រមាណជាង ២០នាក់ ទាំងចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញថ្លែងសារបើក នៃការដាក់ឱ្យដំណើរការ កម្មវិធីទូរស័ព្ទដៃ “NSSF Member” ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖ ទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ប.ស.ស. ឥឡូវនេះ!IOS...
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ប.ស.ស. នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះបានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទទួលមរណភាព នៅវេលាម៉ោង...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្ដីពីការបន្ស៊ីគ្នា រវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកិច្ចគាំពារសង្គម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលសហការរៀបចំ ដោយអង្គការជាតិ...