ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចនឹងស្នើសុំ លោក សាសាកាវា (Sasakawa) ប្រធានមូលនិធិជប៉ុន ធ្វើជាទីប្រឹក្សាប្រធានអាស៊ាន ឆ្នាំ២០២២ សម្រាប់បញ្ហាមីយ៉ាន់ម៉ា ។ ក្នុងងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ នាថ្ងៃទី១០ មករានេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថាដំណើរការសន្តិភាព សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់។ ការថ្លែងប្រាប់បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន...
ព័ត៌មានថ្មី៖ សមាសភាព អមដំណើរដោយកូនប្រុសពៅ ត្រូវបានប្តូរទៅកូនប្រុសកណ្តាលវិញ គឺពីលោក ហ៊ុន ម៉ានី ទៅលោក ហ៊ុន ម៉ានិត) បន្ទាប់ពីកម្ពុជាបានក្លាយជា ប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថា តើកម្ពុជាអាចធ្វើអ្វី បានខ្លះ នៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង? រឿងទាំងពីរនេះសុទ្ធតែជាទឹកក្តៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញប្រគល់អំណោយ មនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។ គូសបញ្ជាក់ថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន...
ភ្នំពេញ៖ ស្របពេលដែល ប្រមុខដឹកនាំប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បំពេញទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា លោក សយ សុភាព អគ្គនាយមជ្ឈមណ្ឌល សារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា កម្ពុជា បង្កើនការទុកចិត្តពី គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន ដែលហៅកាត់ថា ប្រ៊ី...
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញ ផ្សាយទូរទស្សន៍ជាតិកម្ពុជា។ ក្នុងឱកាសចុះពិនិត្យការរៀបចំ សម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ ជូនភាគីមីយ៉ាន់ម៉ានាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល...
ភ្នំពេញ ៖ ទោះបីជាមានការបំផ្ទុះគ្រាប់បែក នៅជិតស្ថានទូតខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅតែប្រកាសជំហរ យ៉ាងរឹងមាំ ទៅមីយ៉ាន់ម៉ាដដែល។ ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នៅថ្ងៃ៣ មករា នេះ សម្តេចបានលើកឡើងពីកម្មវិធីនានា អំពីសម្តេចនឹងចូលរួមមុន...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា មកដល់ពេលនេះមិនទាន់ មានអ្វីប្រែប្រួលនោះទេ ចំពោះគម្រោងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។ ការបញ្ជាក់របស់ អ្នកក្រសួងការបរទេសបែបនេះ ធ្វើឡើងបន្ទាប់ពី កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២៨ ធ្នូ លោកស្រីបណ្ឌិតNoeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា សម្តែងនូវបំណងសហការ ជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមាន ដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះដែរ លោកស្រី Noeleen Heyzer បានអបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធាន អាស៊ានឆ្នាំ២០២២ និងជាប្រេសិតពិសេសលើកិច្ចការមីយ៉ាន់ម៉ា។ បេីតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២៩ ធ្នូ បានបញ្ជាក់ថា “ក្នុងជំនួបនេះដែរលោកស្រីបណ្ឌិតNoeleen Heyzer បានសម្តែងនូវបំណងសហការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងបញ្ជាក់ពីការត្រៀមខ្លួន សហការជាមួយលោកស្រីបណ្ឌិត Noeleen Heyzer ក្នុងការអនុវត្តតួនាទីរបស់លោកស្រី។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកអំពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការប្រកាន់យកវិធីសាស្រ្ត ស្របតាមការណ៍ជាក់ស្តែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការត្រៀមរាយការណ៍ជូនក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អំពីវឌ្ឍនភាពការងារ ក្នុងនាមជាប្រេសិតពិសេស ដូចបានធ្វើកន្លងមកហើយដោយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេដារ៉ូស្សាឡាម ដែលជាប្រេសិតពិសេស របស់ប្រធានអាស៊ានមុន ។ លោក ប្រាក់ សុខុន និងលោកស្រី Noeleen Heyzer បានឯកភាពគ្នាថា ដំណើរការនយោបាយណាមួយ ក៏ដោយដើម្បីឆ្ពោះទៅបញ្ចប់អំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំ ដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯង ទើបអាចសម្រេចបានជោគជ័យ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ លើភាពចាំបាច់បន្ទាន់នៃ កិច្ចសហប្រតិបតិ្តការ ដើម្បីធានាការបញ្ជូនឲ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវ ជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ៕
បរទេស៖ អាជ្ញាធរថៃបាននិយាយថា ការប៉ះទង្គិចនាពេលថ្មីៗនេះរវាងយោធាមីយ៉ាន់ម៉ា និងចលនាតស៊ូជនជាតិភាគតិច Karen នៅតំបន់ព្រំដែនបានជំរុញឱ្យមនុស្សជាង ៥ ០០០នាក់មកពីប្រទេសមីយ៉ាន់ម៉ា ភៀសខ្លួនចូលទៅក្នុងស្រុក Mae Sot ក្នុងខេត្ត Tak ប្រទេសថៃ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...