ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានទុកជាមុន ទៅបណ្តាប្រទេសខ្លះ និងមនុស្សមួយចំនួនផងដែរ ដែលតែងតែបង្ហាញការ មិនពេញចិត្តកម្ពុជា ក៏ដូចជាការរិះគន់នោះថា កុំបន្ទោសកម្ពុជារឿងមីយ៉ាន់ម៉ា និងរឿងចេញសេចក្តីថ្លែងការណ៍ (COC) មិនរួច ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ។...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានប្រកាសថា នឹងដកបទបញ្ជាឲ្យស្នាក់នៅផ្ទះ សម្រាប់ក្រុងចំនួន ៨បន្ថែមទៀត ខណៈពេលថ្មីៗនេះមានការឆ្លងមេរោគកូវីដ-១៩ មានចំនួនតិចទៅៗ នៅតាមក្រុងនីមួយៗ ។ សេចក្តីប្រកាសបានដាក់ថា ការបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នឹងត្រូវដកចេញនៅតាម ទីប្រជុំជនក្នុងតំបន់ Magway, Kachin, Chin,...
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការកាត់ទោសរយៈពេល៤ឆ្នាំដល់ប្រធានាធិបតីមីយ៉ាន់ម៉ា U Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់បន្ថយមកនៅត្រឹម២ឆ្នាំក្រោមមាត្រា៤០១ (១) នៃក្រមនីតិវិធីព្រហ្មទណ្ឌ កាលពីថ្ងៃចន្ទ ។ យោងតាមរបាយការណ៍នេះ លោក U Win...
រ៉ង់ហ្គូន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ Myanmar Now បានឱ្យដឹងថា រថយន្តយោធាមីយ៉ាន់ម៉ា មួយគ្រឿងបានបើកបុកក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុង ដ៏ធំបំផុតរបស់ប្រទេសនេះ ដោយបានសម្លាប់មនុស្ស ៥នាក់។ អង្គភាពព័ត៌មានដែលហាមឃាត់ ដោយរបបយោធាបានរាយការណ៍ថា ភ្លាមៗបន្ទាប់ពីការចាប់ផ្តើម ការដង្ហែរក្បួនតាមដងផ្លូវក្នុងសង្កាត់ Kyimyindaing នៅម៉ោងប្រហែល ៩ ព្រឹក រថយន្តបានប្រញាប់ប្រញាល់ ចូលពីខាងក្រោយ ហើយបានបុកអ្នកចូលរួម។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ ។ ការថ្លែងរបស់សម្តេចនេះ ក្រោយពីមានវិវាទរវាងមីយ៉ាន់ម៉ា និងប្រទេសជាសមាជិកអាស៊ានផ្សេងទៀតដែលបានមូលមតិគ្នាមិនឲ្យលោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ចូលប្រជុំកំពូលចិន-អាស៊ាន ក្នុងពេលលោក ស៊ី ជីនពីងប្រធានាធិបតីចិន បានចូលរួមប្រជុំជាមួយមេដឹកនាំអាស៊ានកាលពីថ្ងៃទី២២ វិច្ឆិកា...
ភ្នំពេញ៖ ក្នុងជួបសន្ទនាគ្នាតាមទូរស័ព្ទ នាថ្ងៃទី១៨ វិច្ឆកានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានពិភាក្សាយ៉ាងច្រើន ពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ ក្នុងការជួយមីយ៉ាន់ម៉ា ស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិ ដោយសន្តិវិធី ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងជំនួបនោះដែរលោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន ដែលបានបន្តជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជា និងផ្តល់ការគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីត-១៩ រួមទាំងតាមរយៈការ ផ្តល់ឧបករណ៍ពេទ្យ និងវ៉ាក់សាំង។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះការរីកលូតលាស់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយបានឯកភាពគ្នាថា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់ សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងផ្លូវការរវាងប្រជាជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យនានា នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមានការអភិវឌ្ឍកំពង់ផែ សមុទ្រក្រុងព្រះសីហនុ ការសម្រួលដល់ការ ផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងវិស័យនយោបាយ-សន្តិសុខ លោក HAYASHI Yoshimasa បានកោតសរសើរចំពោះ ការរួមចំណែករបស់កម្ពុជាក្នុងការរួមចំណែក ដល់ថែរក្សាសន្តិភាពអន្តរជាតិ និងបានសន្យាថា នឹងគាំទ្រកម្ពុជាបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ លើការកសាងសមត្ថភាពដល់កងរក្សាសន្តិភាពរបស់កម្ពុជា និងបានយល់ស្របជាមួយលោក HAYASHI Yoshimasa ថា ប្រទេសទាំងពីរគួរបន្តដំណើរការផ្លាស់ប្តូរ ទស្សនកិច្ចឡើងវិញ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងការពេញចិត្តចំពោះការពិគ្រោះ យោបល់កម្រិតខ្ពស់ និងសកម្ម ដែលកំពុងបន្តអនុវត្តរវាង ក្រសួងការបរទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការលើការកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបាន ជោគជ័យនូវតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។ លោក ប្រាក់ សុខុន និងលោក HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពី ស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា “អាស៊ានមានតួនាទីសំខាន់...
បរទេស ៖ ក្រុមសិទ្ធិមនុស្សដ៏លេចធ្លោ មួយនិយាយថា យោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅភាគខាងកើតរដ្ឋ Karenni ដោយចាប់ខ្លួន បុគ្គលិកមនុស្សធម៌ និងបំផ្លាញស្តុកស្បៀងអាហារ សម្រាប់ជនភៀសខ្លួន ដែលមានជម្លោះ ។ យោងតាមសារព័ត៌មាន Aljazeer ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ថ្មីមួយ នៅថ្ងៃពុធ...
យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួល ជំនួយសង្គ្រោះបន្ទាន់លោក Martin Griffiths បានសម្តែងការព្រួយបារម្ភ ចំពោះស្ថានភាពមនុស្សធម៌ ដែលកំពុងធ្លាក់ចុះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ឥឡូវនេះមានមនុស្សជាង ៣ លាននាក់ ដែលត្រូវការជំនួយសង្គ្រោះជីវិត ដោយសារតែជម្លោះ និងអសន្តិសុខកាន់តែ ខ្លាំងឡើងដោយសារការបរាជ័យនៃជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច។...
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា សាខាចំនួន ៧នៃធនាគារឯកជនមួយ គឺ KBZ ត្រូវបានបំផ្ទុះដោយអ្នកវាយប្រហារ មិនស្គាល់អត្តសញ្ញាណ នៅកណ្តាលទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Myanmar Now បានរាយការណ៍ថា...