ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្តីពី ការបន្ថែមរបបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេច តែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិសនេះ មានលោក ជា សុផារ៉ា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាព គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដោយមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក១៤នាក់ផ្សេងទៀត។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ ៕
ភ្នំពេញ ៖ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចកំណត់ យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៕
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។ វេទិកាពិភាក្សា ប្រព្រឹត្តឡើង ក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្លងមក។ កិច្ចសន្ទនានេះ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត អនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត សរសេរអក្សរកាត់ អ.គ.វ.រ.ខ ជាសេនាធិការ ឲ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការ ក្នុងការពិនិត្យសម្រេច លើការវិនិយោគឯកជន និងការដោះស្រាយវិវាទ ពាក់ព័ន្ធ នឹងគម្រោង វិនិយោគ ៕
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាល បញ្ចប់ការផ្ដល់ប្រាក់ ឧបត្ថម្ភសម្រាប់កម្មករ និយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យទេសចរណ៍ លើកលែងតែសណ្ឋាគារ នៅខេត្តសៀមរាបប៉ុណ្ណោះ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការអនុវត្តវិធានការ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរលោក ហុក ម៉ារីឌី ដែលជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឲ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺវិញ ដោយតែងតាំង លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសវិញ ៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងប្រគល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់អាស្រ័យផល។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣១ ឧសភា បានបញ្ជាក់ថា «កែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ពាក់ព័ន្ធនឹងក្បាលដីចំនួន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៧ ឧសភា បានបញ្ជាក់ថា «កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា...