ម៉ូស្គូ៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យរុស្ស៊ី ត្រូវបានប្រគល់សំបុត្រពីអាជ្ញាធរ ប្រាប់ពួកគេកុំឱ្យចាកចេញពីប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ គណៈកម្មាធិការថែទាំសុខភាព នៅសាំងពេទឺប៊ឺគបានប្រាប់ បុគ្គលិកមន្ទីរពេទ្យក្នុងសំបុត្រថា ពួកគេមិនគួរចាកចេញពីប្រទេស សម្រាប់ការធ្វើដំណើរ ទាក់ទងនឹងការងារ សម្រាប់ “ហេតុផលសុវត្ថិភាព” ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី Tass បានរាយការណ៍។ លិខិតដែលចុះហត្ថលេខា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំនៃតំបន់ Kherson ដែលត្រូវបានតែងតាំងដោយរុស្សីលោក Vladimir Saldo បានធ្វើការអំពាវនាវឲ្យពលរដ្ឋ ក្នុងតំបន់ក្នុងការជន្លៀសខ្លួន ចេញពីតំបន់ភាគខាងត្បូង របស់អ៊ុយក្រែនមួយនេះបន្ទាប់ពី បានទទួលរងនូវការវាយប្រហារ ដោយគ្រាប់រ៉ូក្កែតជាច្រើនថ្ងៃជាប់គ្នា កន្លងមកនេះ។ មេដឹកនាំរូបនេះបានធ្វើការ លើកឡើងបែបនេះត្រូវតែ ជួយសង្គ្រោះខ្លួនឯងតាមរយៈ ការធ្វើដំណើរទៅកាន់ប្រទេសរុស្សី បណ្តោះអាសន្នជាការលំហែ និងសិក្សាជំនួសសិនហើយ...
វ៉ាស៊ីនតោន៖ បណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេ លើពិភពលោក កំពុងខិតទៅជិតការដោះស្រាយ ការខូចខាតដ៏សាហាវបំផុត ចំពោះឧស្សាហកម្មប្រេង របស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមនៅ អ៊ុយក្រែន ដោយបង្កើតការប្រឈមមុខគ្នា ប្រកបដោយហានិភ័យ ដែលអាចផ្លាស់ប្តូរទីផ្សារ ថាមពលអឺរ៉ុប ឡើងវិញ នៅពេលដែលភាពតានតឹង កើនឡើងរវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។ អឺរ៉ុប បានបន្តពឹងផ្អែកលើផលិតផល ថាមពល...
ញូវយ៉ក៖ មហាសន្និបាតអង្គការ សហប្រជាជាតិបានអនុម័ត សេចក្តីសម្រេចមួយកាលពីថ្ងៃពុធ ដែលរិះគន់រុស្ស៊ី ចំពោះការបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ កាលពីខែមុន និងកំណត់ការធ្វើប្រជាមតិ ដែលសំដៅលើការបញ្ជាក់ ភាពត្រឹមត្រូវនៃការពង្រីកទឹកដីគឺ “ខុសច្បាប់” ។ សភារបស់ស្ថាប័នពិភពលោកមួយនេះ ក៏បានជំរុញឱ្យទីក្រុងម៉ូស្គូ ដកសេចក្តីប្រកាសនៃការបញ្ចូលតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ដែលជាផ្នែកនៃការលុកលុយ ទេសជិតខាងរបស់ខ្លួន...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានប្រកាសផ្តល់ប្រព័ន្ធការពារ ដែនអាកាសថ្មី ហើយបានប្តេជ្ញាផ្តល់ឱ្យរឹងមាំ ផ្តល់ជំនួយយោធាយូរអង្វែង នៅក្នុងកិច្ចប្រជុំមួយ នៅឯទីស្នាក់ការអង្គការ NATO នៅថ្ងៃពុធនេះ ដោយបានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពី២ថ្ងៃមុន បានធ្វើការបង្រួបបង្រួម ។...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ (FSB) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានឃុំខ្លួនជនជាតិរុស្ស៊ីចំនួន៥នាក់ និងពលរដ្ឋអ៊ុយក្រែនចំនួន៣ នាក់ និងអាមេនី ជុំវិញការបំផ្ទុះដែលបានបំផ្លាញស្ពានគ្រីមៀ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ ខាងFSB បានឲ្យដឹងថា ការផ្ទុះនេះត្រូវបានរៀបចំឡើង...
បរទេស៖ សេវាសន្តិសុខក្នុងស្រុករបស់រុស្ស៊ី FSB បានប្រកាសពីការចាប់ខ្លួន ជុំវិញការវាយប្រហារលើស្ពាន Crimean ។ FSB ក៏បានលាតត្រដាងព័ត៌មានលម្អិត អំពីផែនការភេរវជនអ៊ុយក្រែន ដែលត្រូវបានគេចោទប្រកាន់ រួមទាំងមេខ្លោង ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានចោទប្រកាន់ នាយកស៊ើបការណ៍សំខាន់របស់អ៊ុយក្រែន (GUR)...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ក្នុងអំឡុងពេល ធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការវាយប្រហារដោយមីស៊ីលថ្មី សំដៅលើទីបញ្ជាការ និងគ្រប់គ្រងយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសនេះត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោធាបានអះអាងថា ការវាយប្រហារបានចំគោលដៅទាំងអស់ ដែលបានគ្រោងទុក ហើយ «បានសម្រេចគោលដៅរបស់ពួកគេ»។...
យូអិន៖ ប្រទេសឥណ្ឌា បានបោះឆ្នោតប្រឆាំងនឹងសំណើរបស់រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តយូរអង្វែង សម្រាប់ការបោះឆ្នោតសម្ងាត់ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីដំណោះស្រាយមួយ ដើម្បីបដិសេធការដាក់បញ្ចូល តំបន់ចំនួន៤ របស់ប្រទេសអ៊ុយក្រែន។ ទីក្រុងមូស្គូ បានដាក់សំណើសុំការបោះឆ្នោតលើច្បាប់ ដែលបាននាំយកទៅមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣នាក់កាលពីថ្ងៃចន្ទដោយអាល់បានី បានបរិហារ “ការបោះឆ្នោតប្រជាមតិខុសច្បាប់របស់រុស្ស៊ី និងបានប៉ុនប៉ង បញ្ចូលខុសច្បាប់តំបន់របស់អ៊ុយក្រែន រួមមានតំបន់ Donetsk, Kherson,...