គៀវ៖ ទីក្រុងគៀវ បានច្រានចោលការអត្ថាធិប្បាយ របស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger ដែលថា អ៊ុយក្រែន គួរតែស្វែងរកផែនការសន្តិភាព ដែលបានចរចាជាមួយរុស្ស៊ី ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចូលទៅក្នុង សង្រ្គាមលោកមួយផ្សេងទៀត។ លោក Kissinger បានសរសេរនៅក្នុង The Spectator ថា មេដឹកនាំអឺរ៉ុបានដើរទៅដេកលង់លក់ ចូលទៅក្នុងសង្រ្គាមលោកលើកទីមួយ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់។ ហើយសន្ធិសញ្ញា Versailles លោកបានសរសេរថា បានបន្សល់ទុកនូវរចនាសម្ព័ន្ធអំណាច ដែលផុយស្រួយជាងអ្វីដែលវាបានជំនួស...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៧៦គ្រាប់ និងបានធ្វើការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហាររដ្ឋធានី គៀវ និងទីក្រុងនានានៅភាគខាងជើង ខាងត្បូង ខាងលិច និងភាគកណ្តាល ។ មនុស្ស២នាក់បានស្លាប់នៅពេល អគារលំនៅឋានមួយត្រូវបាន វាយប្រហារនៅទីក្រុង...
បរទេស៖នៅក្នុងកិច្ចប្រជុំមួយជាមួយ នឹងក្រុមប្រឹក្សាអភិវឌ្ឍយុទ្ធសាស្ត្រនិងគម្រោង រដ្ឋរបស់ប្រទេសរុស្សីនោះលោកប្រធានាធិបតី Vladimir Putin បានធ្វើការលើកឡើងថាទំហំនៃការផ្គត់ផ្គង់ហ្គាស របស់ប្រទេសរុស្សីនឹងនៅតែបន្តមានការកើនឡើងហើយអាចឈានទៅដល់៩០ ពាន់លាម៉ែត្រគូបរៀងរាល់ឆ្នាំគិតត្រឹមចុងទសវត្សនេះ។ លោកបានបន្តថាការអភិវឌ្ឍផែននិងបំពង់បង្ហូរប្រេង និងហេដ្ឋារចនាសម្ព័ន្ធចែកចាយនានានៅភាគខាងត្បូងនិងភាគខាងកើតគឺជាជំហ៊ានសំខាន់បន្ទាប់សម្រាប់ រដ្ឋាភិបាលរុស្សីដើម្បីធានាឲ្យបានការ ប្រឈមមុខបានយ៉ាងមានប្រសិទ្ធ ភាពជាមួយនឹងទណ្ឌកម្មនានាដោយបណ្តា ប្រទេសលោកខាងលិច។ ក្នុងនោះគម្រោងជាច្រើនដូចជា Kovyktinskoe, the Power of Siberia 2 និងគម្រោង...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់គិតចាប់តាំង តែពីខែកុម្ភៈមក បានចំណាយលុយដល់ទៅ៥០០ពាន់លានដុល្លារ មកហើយដើម្បីធានាឲ្យបាននូវថាមពលអគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ជូនពលរដ្ឋរបស់ខ្លួនប៉ុន្តែទោះ បីជាយ៉ាងណាក្តីខ្លួននឹងជួបបញ្ហាជាមិនខាននៅរដូវរងានេះ។ ប្រភពដដែលបានសរសេរទៀតថាការចំណាយសរុប ដែលបានប៉ាន់ប្រមាណគឺជាការឆ្លុះបញ្ចាំង ពីមាត្រដ្ឋាននៃការប្រមូលផ្តុំថវិកាសម្រាប់ កិច្ចការងារសង្គ្រោះវិស័យថាមពល និងគម្រោងផ្សេងទៀតដែលទីក្រុងប៊ែរឡាំង បានប្រើប្រាស់ចំពេលមានការកើនឡើងតម្លៃប្រេង និងឧស្ម័នធម្មជាតិ និងការខាតបង់នៃការនាំចូលពីប្រទេសរុស្ស៊ី។ របាយការណ៍ដែលបានរកឃើញអាចបង្ហាញ បានទៀតដែរថាពលរដ្ឋអាល្លឺម៉ង់ ម្នាក់ៗគិតចាប់តាំងតែពីពេល ដែលមានជម្លោះរវាងអ៊ុយក្រែននិងរុស្សី មកពួកគេត្រូវបានរដ្ឋាភិបាល ចំណាយជំនួសឲ្យប្រមាណជា៥៤០០ក្នុងម្នាក់ៗ...
បរទេស៖ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានបន្តធ្វើការនាំចូល ទំនិញរបស់រុស្សីកាន់តែច្រើនឡើង នៅក្នុងឆ្នាំនេះទោះបីជារុស្សី កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីប្លុកនេះ ជាច្រើនរួចមកហើយក្តីនេះបើយោងតាម ការបញ្ជាក់ដោយលោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សា អភិវឌ្ឍយុទ្ធសាស្ត្រនិងគម្រោងរដ្ឋលោក Putin បានចោទប្រកាន់ ថាអឺរ៉ុបបាននៅតែបន្តធ្វើការប្រើប្រាស់ទំនិញរបស់រុស្សី ប៉ុន្តែបានព្យាយាមមិនអនុញ្ញាតិឲ្យទំនិញរបស់ ខ្លួននាំចូលមករុស្សីវិញឡើយ ហើយស្ថានភាពនេះនឹងមិនអាចបន្តបានរហូតនោះ ទេពីព្រោះថារុស្សីនឹងស្វែងរកដៃគូថ្មីដើម្បីមកជំនួសជាមិនខាន។ លោក Putin...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បានផ្ទុកគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប Yars (ICBM) ចំនួន២ចូលទៅក្នុងឃ្លាំងមីស៊ីលនៅក្រោមដី ក្នុងសប្តាហ៍នេះ។ យោធារុស្ស៊ីបានបញ្ចេញវីដេអូនៃប្រតិបត្តិការផ្ទុកមីស៊ីលនោះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការបំពាក់អាវុធនុយក្លេអ៊ែរបានធ្វើឡើងនៅកន្លែងផលិតកាំជ្រួច Kozelsk នៅតំបន់ Kaluga ភាគកណ្តាលប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ការផ្ទុកមីស៊ីល...
បរទេស៖ សេតវិមានអាមេរិកបាននិយាយថា ជនជាតិអាមេឥរិកម្នាក់ត្រូវបានដោះលែងពីការឃុំឃាំងរបស់រុស្ស៊ីនៅក្នុងការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន។ ទាំងរដ្ឋាភិបាលទីក្រុងគៀវ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានកំណត់អត្តសញ្ញាណជនជាតិអាមេរិករូបនោះថា ជាទាហានជើងចាស់របស់កងទ័ពអាកាសអាមេរិក Suedi Murekezi ដើមកំណើតរវ៉ាន់ដា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានអំពី Murekezi ត្រូវបានទម្លាយដោយ Andrey Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានច្រានចោល “បទឈប់បាញ់ បុណ្យណូអ៊ែល ” បន្ទាប់ពីសង្រ្គាមជិត១០ខែ ក្នុងប្រទេសអ៊ុយក្រែន ហើយបានច្រានចោលការ អំពាវនាវរបស់ទីក្រុង គៀវ ឱ្យចាប់ផ្តើម ដកកងទ័ព នៅមុនបុណ្យណូអ៊ែល ដែលជាជំហានមួយ...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-95MS ពីររបស់រុស្ស៊ីបានធ្វើការហោះហើរ លើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះហើរមានរយៈពេលជាង ៧ ម៉ោង ហើយយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រ ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង Su-30SM និង Su-35S...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី បានបង្ហាញសុទិដ្ឋិនិយម ចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង ប្រកបដោយសក្តានុពល រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី) ជាពិសេសលើការងារហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ។ ការបង្ហាញសុទិដ្ឋិនិយមរបស់ ឧត្តមសេនីយ៍ទោកងទ័ពជើងគោករុស្ស៊ី បែបនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ...