វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នៅថ្ងៃព្រហស្បតិ៍នេះបានទទួលយក ការអំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើជនស៊ីវិល រួមទាំងមន្ទីរពេទ្យសម្ភព ក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ថ្លែងជាមួយប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ជាកន្លែងដែលលោកស្រី កំពុងបង្ហាញពីការគាំទ្រ របស់សហរដ្ឋអាមេរិក...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី នឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប និងបណ្តាប្រទេសនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ (NATO) “កំពុងប្រើប្រាស់ភាគច្រើនដាច់ខាតរបស់ពួកគេនៅក្នុងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអឺរ៉ុប ដើម្បីបន្តការបំផ្លិចបំផ្លាញក្រុមប្រឹក្សាអឺរ៉ុប និងកន្លែងមនុស្សធម៌ និងផ្លូវច្បាប់” នៅលើទ្វីប ។ ក្រសួងបានសង្កត់ធ្ងន់ថា...
បរទេស ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយចំពេលយុទ្ធនាការ យោធា ដែលកំពុងបន្តនៅ ក្នុងរដ្ឋជិតខាងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានបំណង ចង់ផ្តួលរំលំ របបដឹកនាំបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹង...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធបានចោទប្រកាន់ “កងកម្លាំងជាតិនិយមអ៊ុយក្រែន” ថា បានប្រព្រឹត្ត “ការបង្កហេតុដ៏គ្រោះថ្នាក់បំផុត” ដោយវាយប្រហារស្ថានីយ និងខ្សែថាមពល សម្រាប់ផ្តល់អគ្គិសនី ដល់រោងចក្រ ថាមពលនុយក្លេអ៊ែរ Chernobyl ។ មុននេះ អាជ្ញាធរអ៊ុយក្រែន បានអះអាងថា ការដាច់ចរន្តអគ្គិសនីគឺជាកំហុស របស់រុស្ស៊ី ហើយអាចធ្វើឱ្យ “អឺរ៉ុបស្ថិតក្នុងគ្រោះថ្នាក់”។...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីស្វែងរកកិច្ចខិតខំប្រឹងប្រែង ផ្នែកនយោបាយ និងការទូតឆ្ពោះទៅរកដំណោះស្រាយ ដែលអាចកើតមាន នៃវិបត្តិអ៊ុយក្រែន។ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន និង Scholz បានពិភាក្សាអំពីលទ្ធផលនៃការចរចាជុំទី៣ រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងថាមពល របស់ប្រទេសតួកគីលោក Alparslan Bayraktar កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា ការសម្រេចចិត្តរបស់ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ចំពោះការកាត់ផ្តាច់ការ នាំចេញប្រេងនិងហ្គាស ពីប្រទេសរុស្សីនោះ នឹងឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរ ជាមិនខានចំពោះទីផ្សារ ថាមពលរបស់សកលលោក។ លោក Bayraktar បានបន្ថែមថា វាគឺជារឿងដ៏ពិបាកបំផុតក្នុងការ ជំនួសប្រេងរបស់ប្រទេសរុស្សី នៅក្នុងទីផ្សារសកលលោក នៅពេលនេះពីព្រោះថា...
អ៊ុយក្រែន៖ ការភ័យខ្លាចនៃសង្រ្គាមថាមពលរវាងរុស្ស៊ី និងលោកខាងលិច បានកើនឡើងនៅថ្ងៃអង្គារនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្ម ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ទៅលើអ៊ុយក្រែន ជាកន្លែង ដែលកិច្ចពិភាក្សា ស្តីពីច្រករបៀងមនុស្សធម៌ មានដំណើរការតិចតួច។ រុស្ស៊ីបានព្រមានថា ខ្លួនអាចបញ្ឈប់លំហូរឧស្ម័ន តាមរយៈបំពង់បង្ហូរប្រេងពីរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងប៊ែរឡាំងកាលពីខែមុន ដើម្បីបញ្ឈប់ការបើកបំពង់បង្ហូរឧស្ម័ន Nord...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ថា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប ហៅកាត់(EU) កំពុងសម្លឹងមើលមធ្យោបាយ ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ខ្លួនលើឧស្ម័ន ប្រេង និងធ្យូងថ្មរបស់ប្រទេសរុស្ស៊ី ។ ដល់ទីបញ្ចប់នេះ សហភាពអឺរ៉ុប...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវតែបន្តនាំចូលប្រេង និងហ្កាសពីប្រទេសរុស្សី ពីព្រោះថាវាមានសារៈសំខាន់បំផុត សម្រាប់សន្តិសុខថាមពល នៅក្នុងទ្វីបនេះទាំងមូលទោះបីជា បច្ចុប្បន្នទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន កំពុងបន្តធ្វើឡើងចំពោះរុស្សីក្តី។ លោក Scholz បានបញ្ជាក់បែបនេះថា នៅក្នុងពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុប កំពុងមានបញ្ហាធ្ងន់ធ្ងរហើយ ឧស្សាហកម្មធំៗហាក់ដូចជា មានភាពលំបាកខ្លាំងក្នុងការ ធានាដល់ផលិតកម្ម...
បរទេស៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ថា បុគ្គលិកទូទៅរបស់យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរុស្ស៊ីជាង ១១ ០០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ១០ ថ្ងៃ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន បានចាប់ផ្តើម ។ យោងតាមសារព័ត៌មាន The Week ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...