ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយហ្វាំងឡង់ ព្រមានថា ការឈ្លានពានរបស់រុស្ស៊ី នឹងបង្កឱ្យមានការប្រយុទ្ធគ្នា រហូតដល់ដំណាក់កាលចុងក្រោយ

បរទេស៖ ប្រមុខគោលនយោបាយយោធា របស់ប្រទេសនេះបានប្រាប់ The National ឲ្យដឹងថា ហ្វាំងឡង់ នឹងការពារខ្លួនដល់ដំណាក់កាលចុងក្រោយ” ប្រសិនបើខ្លួនត្រូវបានឈ្លានពានដោយរុស្ស៊ី ខណៈដែលមន្ត្រីរៀបចំដើម្បីបញ្ចេញអព្យាក្រឹតភាព និងចុះហត្ថលេខាជាមួយ សម្ព័ន្ធភាពលោកខាងលិច។

ឧត្តមសេនីយ Sami Nurmi នៅខាងក្រៅទីស្នាក់ការកណ្តាលការពារជាតិ របស់ប្រទេសហ្វាំងឡង់នៅទីក្រុង Helsinki បានលើកឡើងថា “យើងមិនដែលខ្លាចរុស្ស៊ីនោះទេ ហើយយើងនឹងមិនខ្លាចពួកគេឥឡូវនេះទេ” ។

លោក Brig Gen Nurmi ដែលទទួលបន្ទុកគោលនយោបាយ ការពារជាតិរបស់ប្រទេសហ្វាំងឡង់ បានឲ្យដឹងផងដែរថា ការចូលរួមជាមួយអង្គការណាតូ បានធ្វើឱ្យវាកាន់តែទំនងជាប្រទេស Nordic នឹងត្រូវបានវាយប្រហារដោយប្រទេសរុស្ស៊ី។

ព្រំដែនប្រទេសហ្វាំងឡង់មានអារម្មណ៍ថា មានខ្យល់បក់ពីប្រទេសរុស្ស៊ីដ៏ត្រជាក់ ដែលនាំទៅដល់ការ ឱបក្រសោបរបស់ណាតូ។

ហើយចំពោះរបៀបដែលប្រទេសនេះ នឹងបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី លោកឧត្តមសេនីយ៍ទោ Nurmi បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា “យើងនឹងការពារ វាដល់ដំណាក់កាលចុងក្រោយ”។

លោកបានបន្ថែមថា ប្រទេសហ្វាំងឡង់មាន “កងកម្លាំងប្រតិបត្តិការ កងកម្លាំងដែលមានសមត្ថភាព និងទំនើបជាងមុន ដូច្នេះយើងអាចធ្វើការផ្លាស់ប្តូរ ចំណុចកណ្តាលនៃទំនាញ ទៅតាមទិសដៅដែលយើងត្រូវការ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top