ព័ត៌មានអន្តរជាតិ

រុស្ស៊ីចាត់ទុក លោកខាងលិចដែល បំពាក់អាវុធឱ្យអ៊ុយក្រែន ថាកំពុងធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា មហាអំណាចលោកខាងលិច ដែលប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន អាចត្រូវបានចាត់ទុកថា ជាសត្រូវដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋ។ លោកបានចង្អុលបង្ហាញថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបំពាក់អាវុធ របស់អ្នកជាតិនិយមអ៊ុយក្រែន និងការផ្តល់ឱ្យ ពួកគេមានបញ្ញា ក្នុងការវាយប្រហារទាហានរុស្ស៊ី សុទ្ធតែជាសកម្មភាពនៃសង្រ្គាម។

យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី17 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោក Peskov បានប្រាប់វេទិកាអប់រំថា “ប្រាកដណាស់ យើងនៅតែប្រើពាក្យស្រាលៗ ‘រដ្ឋដែលមិនរួសរាយរាក់ទាក់’ នៅពេលសំដៅលើពួកគេ” ប៉ុន្តែខ្ញុំចង់និយាយថា ពួកគេជារដ្ឋអរិភាព ព្រោះអ្វីដែលពួកគេធ្វើគឺសង្គ្រាម។

លោកបានលើកឡើងពីការសម្រេចចិត្ត ក្នុងការបង្កកទុនបំរុងបរទេសរបស់រុស្ស៊ី ដែលប្រទេសនេះបានរក្សាទុក នៅក្នុងស្ថាប័នហិរញ្ញវត្ថុលោកខាងលិច និងការពិភាក្សាអំពីការផ្ដល់ប្រាក់ ដល់អ៊ុយក្រែនថា ជាការវាយប្រហារជាក់ស្តែងលើ សិទ្ធិអចលនទ្រព្យដែលជាមូលដ្ឋានគ្រឹះ នៃអរិយធម៌លោកខាងលិច។

លោក Peskov បានប្រាប់ថា “នោះគឺជាលុយដែលអ្នក និងខ្ញុំជាម្ចាស់ វាត្រូវបានគេលួចពីយើង វាកំពុងត្រូវបានលួចពីយើង” ។

To Top