BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ខ្លួន បានបញ្ចប់ការដកទ័ពទាំងស្រុង ចេញពីទីក្រុងសំខាន់ Kherson ដែលនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ហើយ ។ ក្រសួងការពារជាតិនៅទីក្រុងម៉ូស្គូ បានឲ្យដឹងថា ទាហានទាំងអស់ ត្រូវបានផ្លាស់ប្តូរឆ្លងកាត់ទន្លេ Dnipro ទៅកាន់ច្រាំងខាងកើតកាលពីព្រឹកមិញនេះ ។ គ្មានឧបករណ៍យោធា ឬអាវុធត្រូវបានបន្សល់ទុក នៅច្រាំងខាងលិចនោះទេ ។ ក្រុង Kherson នៅតែជារដ្ឋធានីក្នុងតំបន់តែមួយគត់ ដែលត្រូវបានដណ្តើមយក បានដោយរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ដូច្នេះការបាត់បង់ក្រុងនេះ គឺជាការរឿងដ៏សំខាន់បំផុត ។ រូបភាពពីលើដីបង្ហាញថា ស្ពានដែលទាហានរុស្ស៊ី ប្រើដើម្បីជម្លៀសត្រូវបានបំផ្លាញ ។ វាមិនទាន់ច្បាស់ ថាតើ អ្វីបណ្តាលឱ្យស្ពាននេះ រងការខូចខាតនោះទេ ប្រភពមួយចំនួនពីរុស្ស៊ី បានអះអាងថា ពួកគេបានបំផ្លាញស្ពាននេះដោយខ្លួនឯង ដោយបានបញ្ចប់ដំណើរការដកទ័ព ។ ទន្ទឹមនឹងនេះដែរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីយប់មិញថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមយកមកវិញនូវទីក្រុង និងភូមិរាប់សិប ខណៈដែលពួកគេឆ្ពោះទៅកាន់ ទីក្រុង Kherson ។ មេបញ្ជាការរបស់ក្រុងម៉ូស្គូ នៅក្នុងទឹកដីអ៊ុយក្រែន បានប្រកាសដកខ្លួន កាលពីថ្ងៃពុធ ដោយបានលើកឡើងថា ខ្លួនមិនអាចបន្តផ្គត់ផ្គង់ទីក្រុង បានតទៅទៀតនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកស្ម័គ្រចិត្តជប៉ុនម្នាក់ ដែលកំពុងប្រយុទ្ធដើម្បីអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី បានស្លាប់នៅក្នុងសង្គ្រាមបាត់ទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រសួងបានបញ្ជាក់ថា បុរសវ័យ ២០ឆ្នាំរូបនេះ បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីស្ថានទូតជប៉ុនក្នុងទីក្រុងគៀវ បានផ្ទៀងផ្ទាត់ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលថាលោកបានស្លាប់នៅក្នុង សង្គ្រាមជាមួយរុស្ស៊ីនាពេលថ្មីៗនេះ។ ប្រធានខុទ្ទកាល័យជប៉ុន លោក Hirokazu Matsuno បានឲ្យដឹងក្នុងសន្និសីទ...
គៀវ៖ ប្រទេសរុស្ស៊ី បានប្រកាសពីការដកខ្លួនចេញពី ទីក្រុងដ៏សំខាន់របស់អ៊ុយក្រែននៅ Kherson កាលពីថ្ងៃពុធ ជាការផ្លាស់ប្តូរដែលមនុស្ស ជាច្រើនរំពឹងថា នឹងត្រូវបានស្វាគមន៍ដោយទីក្រុងគៀវ ជាជ័យជម្នះដ៏សំខាន់មួយ បន្ទាប់ពីមានការរីកចម្រើន ជាបន្តបន្ទាប់ជាច្រើនសប្តាហ៍ ក្នុងការវាយលុករបស់ខ្លួន។ ប៉ុន្តែមន្ត្រីអ៊ុយក្រែន រួមទាំងប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមានការប្រុងប្រយ័ត្ន ហើយឲ្យដឹងថា ពួកគេមានការសង្ស័យ ចំពោះចេតនារបស់រុស្ស៊ី ក្នុងការដកថយពីផ្នែកខាងលិចនៃតំបន់...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា លោកបានពិភាក្សាអំពី ការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងគៀវ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក្នុងការសន្ទនាតាមទូរស័ព្ទ។ លោក ហ្សេឡិនស្គី បានលើកឡើងថា បញ្ហានៃការគាំទ្រផ្នែកការពារ ពហុភាគីសម្រាប់អ៊ុយក្រែន និងជំនួយក្នុងការស៊ូទ្រាំនឹងរដូវរងា ត្រូវបានគ្របដណ្តប់នៅក្នុងកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានរំកិលខ្លួនចូលទៅកាន់កាប់បានឡើងវិញនូវតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង Kherson មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរុស្សីបានប្រកាសដកទ័ពចេញពីទីនេះ។ ជាលទ្ធផលតំបន់ Snihurivka ដែលមានចំងាយប្រមាណជា៥០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Kherson ត្រូវបានអ៊ុយក្រែនដណ្តើមកយកមកកាន់កាប់ឡើងវិញហើយ ក៏បានរុញច្រានកម្លាំងរបស់ខ្លួនទៅកាន់តំបន់ខ្លះផ្សេងទៀតក្នុងទីក្រុងដែលមានចំងាយ៧គីឡូម៉ែត្រផងដែរ។ គួរឲ្យដឹងដែរថាប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញ បានប្រកាសនឹងដកកងទ័ពចេញពីទីក្រុង Kherson ជាពិសេសនៅភាគខាតត្បូងប៉ុន្តែខ្លួនត្រូវការពេលវេលា យ៉ាងហោចណាស់ជាច្រើនសប្តាហ៍ ដើម្បីអាចបញ្ចប់ការងារនេះរួចរាល់ទៅបាន។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅមិនទាន់មានភស្តុតាង ណាមួយដែលបានឃើញឬបញ្ជាក់អះអាងថាកងកម្លាំងយោធារុស្សីបានចាប់ផ្តើមដកខ្លួនក្នុងទ្រង់ទ្រាយធំចេញពីទីក្រុង Kherson...
បរទេស៖ យោធាអាមេរិក បានសាកល្បងប្រព័ន្ធបាញ់បង្ហោះមីស៊ីលមួយ នៅពីលើរង្វង់អាកទិកកាលពីថ្ងៃពុធ។ មេបញ្ជាការទទួលបន្ទុកការសាកល្បង បានហៅការសាកល្បងនេះថា ជាសកម្មភាពដោយចេតនា ក្នុងគោលបំណងរារាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹង ការទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយ ចេញពីយន្តហោះដឹកជញ្ជូន ប្រតិបត្តិការពិសេស C-130 ជាមួយនឹងការលោតឆ័ត្រយោង បន្ថយល្បឿនចុះរហូតដល់ម៉ូទ័ររ៉ុក្កែត របស់វាបានបំផ្ទុះវាឆ្ពោះទៅ...
គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ មិនឃើញមានសញ្ញាណាមួយ ដែលថា កងទ័ពរុស្ស៊ី កំពុងដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែននោះទេ។ លោក Podolyak បានសរសេរនៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា “យើងមិនឃើញសញ្ញាណាមួយ ដែលថារុស្ស៊ីនឹងចាកចេញពីតំបន់ Kherson ដោយគ្មានការប្រយុទ្ធនោះទេ។...
យូអិន ៖ អ្នកនាំពាក្យ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ស្ថាប័នពិភពលោក នៅតែបន្តធ្វើការពិគ្រោះយោបល់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានបន្តឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លោកស្រី Stephanie Tremblay អ្នកនាំពាក្យរង របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio...
បរទេស៖ ប្រទេសរុស្សី បានធ្វើការសម្រេចចិត្តហើយ ក្នុងការដកកងកម្លាំងយោធាច្រាំងទន្លេ Dnieper ដែលស្ថិតនៅក្នុងទីក្រុង Kherson ជាតំបន់ប្រយុទ្ធជួរមុខ ជាមួយនឹងអ៊ុយក្រែនហើយ។ ការប្រកាសដែលត្រូវធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសរុស្សី បានបន្ថែមទៀតថារុស្សីចង់បញ្ចៀសនូវការបាត់បង់ ដែលមិនមានអត្ថប្រយោជន៍ នៅក្នុងចំណោមកងកម្លាំងយោធា និងជាពិសេសអាយុជីវិត របស់ពលរដ្ឋស៊ីវិល។ ក្រសួងបានបញ្ជាក់ទៀតថាការសម្រេចចិត្ត ដែលបានធ្វើឡើងគឺជាមិនមានរឿងងាយស្រួលឡើយ ប៉ុន្តែមេបញ្ជាការជាច្រើនយល់ឃើញថា មិនមានសារៈសំខាន់អ្វីដែលត្រូវទុកកម្លាំងយោធា នៅទីនេះទៀតឡើយ។ គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា លោកមានឆន្ទៈធ្វើកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ី ខណៈពេលដែលប្រកាន់ខ្ជាប់ នូវការទាមទារស្នូលរបស់ទីក្រុងគៀវ ក្នុងសកម្មភាព ដែលបន្ទន់ការបដិសេធ របស់លោក ក្នុងការចរចាជាមួយទីក្រុងម៉ូស្គូ ដរាបណាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅកាន់អំណាច ។ មានការផ្លាស់ប្តូរនៅក្នុងវោហាសាស្ត្រ របស់ប្រធានាធិបតីអ៊ុយក្រែន ខណៈដែលលោកបានអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យ...