បរទេស៖ ប្រធានាធិបតី នៃប្រទេសលីបង់លោក Michel Aoun កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ប្រទេសលីបង់បច្ចុប្បន្នកំពុងធ្វើការយ៉ាងមមាញឺកដើម្បី ជួយដោះស្រាយបញ្ហាជម្លោះ រវាងប្រទេសអារ៉ាប៊ីសាអូឌី និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ឈូងសមុទ្រ Gulf ។ លោក Aoun បានបញ្ជាក់ទៀតថា៖ ពួកយើងកំពុងធ្វើការងារនៅគ្រប់កម្រិត ទាំងអស់ដើម្បីអាចស្វែងរកដំណោះស្រាយដ៏សមស្រប មួយនៅក្នុងជម្លោះនៃប្រទេសក្នុងតំបន់ ឈូងសមុទ្រ Gulf ហើយអះអាងថា...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា សន្តិសុខរដ្ឋរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានចាប់ខ្លួនជនជាតិលីបង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាសមាជិក ក្រុមរបស់ក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) ។ ជនជាតិលីបង់ ដែលត្រូវបានចាប់ខ្លួន នោះរស់នៅស្រុក Akkar ភាគខាងជើងប្រទេស បានសារភាពថា...
បរទេស៖ ក្រុមរដ្ឋមន្ត្រីលីបង់ នៅថ្ងៃសៅរ៍នេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សា ពីជម្លោះការទូតដ៏ខ្លាំងក្លា ជាមួយអារ៉ាប៊ីសាអូឌីត ដែលគេឃើញប្រទេសអារ៉ាប៊ីសាអូឌីត បណ្ដេញប្រេសិតលីបង់ចេញ និងហាមឃាត់ការនាំចូល ទំនិញលីបង់ទាំងអស់។ មន្ត្រីនាំពាក្យស្ថានទូត សហរដ្ឋអាមេរិក១រូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា លោក Richard Michaels ជាអនុប្រធាននៃបេសកកម្មអាមេរិក នៅក្នុងប្រទេសលីបង់ បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីវិបត្តិនោះផងដែរ ប៉ុន្តែបដិសេធ...
បរទេស ៖ ប្រធានពួកហេស៍ប៊ុលឡា លោក Sayyed Hassan Nasrallah បានធ្វើការស្នើឡើងជាថ្មី នៅថ្ងៃចន្ទសប្ដាហ៍នេះ ឲ្យគណៈរដ្ឋមន្ត្រី ស្វែងរកការលើកលែង ទណ្ឌកម្មអាមេរិក ដើម្បីនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ និងកាត់បន្ថយភាពខ្វះខាត ។ លោក Sayyed Hassan Nasrallah បាននិយាយថា រដ្ឋាភិបាលគួរតែធ្វើភាពខ្វះខាតថាមពល ឲ្យជាអាទិភាព...
បរទេស៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ខ្លួនបានបាញ់កាំភ្លើងធំទៅលើលីបង់ ក្នុងដំណើរសងសឹកចំពោះគ្រាប់រ៉ុកកែត ដែលបាញ់សំដៅមកលើអ៊ីស្រាអែល ពីប្រទេសជិតខាង នៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា ខ្លួនបានបាញ់កាំភ្លើងធំលើលីបង់ ជាការឆ្លើយតបចំពោះគ្រាប់រ៉ុកកែតពីរគ្រាប់ ដែលបាញ់សំដៅមកលើខ្លួន បណ្ដាលឲ្យមានសម្លេងសឺរ៉ែនរោទិ៍ នៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងជើង ហើយគ្រាប់រ៉ុកកែតមួយគ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ចំណែករ៉ុកកែតគ្រាប់ទីពីរ បានធ្លាក់ក្នុងទីទំនេរមួយកន្លែង...
បរទេស ៖ ក្រុមអ្នកជំនាញលីបង់ បានលើកឡើងថា កិច្ចប្រជុំកំពូលក្រុមប្រទេស ទាំង៧ (G7) និងអង្គការអូតង់នាពេលថ្មីៗនេះ បានលាក់ពុតនូវភាព លាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបង្ហាញជាថ្មី នូវការគិតមមៃរបស់សហរដ្ឋអាមេរិក ជាមួយនឹងការឈ្លានពាន និងភាពលេចធ្លោ។ លោក Adnan Bourji នាយកមជ្ឈមណ្ឌលជាតិ សិក្សាលីបង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូល...
បរទេស៖ ប្រទេសលីបង់និងអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានបន្តកិច្ចពិភាក្សាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ជុំវិញរឿងជម្លោះស្តីពីព្រំដែនសមុទ្រមេឌីទែរ៉ានេ ដែលជាទីធ្វើការរុករកអ៊ីដ្រូកាបូន នាពេលថ្មីៗនេះ នៅក្នុងតំបន់សម្បូរឧស្ម័ន។ ប្រទេសជាសត្រូវនឹងគ្នាដ៏យូរអង្វែងទាំងពីរនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សា ជាច្រើនលើកនៅក្នុងខែតុលា ជាកម្រិតឈានដល់កំពូលនៃ កិច្ចការការទូតរយៈពេល ៣ឆ្នាំ ធ្វើឡើងដោយសហរដ្ឋអាមេរិក ហើយកិច្ចពិភាក្សាគ្នាទាំងអស់នោះ គឺត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើង នៅមូលដ្ឋានកងកម្លាំងរក្សាសន្តិភាព ក្នុងប្រទេសលីបង់ភាគខាងត្បូង។ ប៉ុន្តែកិច្ចពិភាក្សាចរចាគ្នាទំាងនោះ បានជាប់គាំង...
បរទេស៖ ប្រទេសលីបង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះ បានចាប់ផ្តើមជំរុញការចាក់ថ្នាំ វ៉ាក់សំាងការពារជម្ងឺកូវីដ១៩ ដោយធ្វើការចាក់ជូនប្រធានសុខាភិបាល នៅមន្ទីរពេទ្យដ៏ធំបំផុតក្នុងប្រទេស បន្ទាប់មកលោក Salah Tizani ជាតួសម្តែងនិងជាតារាកម្លែងលីបង់ អបអរវ័យ ៩៣ឆ្នាំរបស់លោក។ នៅមន្ទីរពេទ្យ ជាកន្លែងដាក់អ្នកឆ្លងជម្ងឺកូវីដ១៩ ដំបូងគេក្នុងប្រទេសលីបង់នោះ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំនឹងមិនទទួលថ្នាំវ៉ាក់សំាងនៅថ្ងៃនេះទេ...