រុស្ស៊ី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេស រុស្ស៊ី បានដាក់បទបញ្ជាឲ្យកងទ័ពទៅកាន់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។ នៅក្នុងការចុះផ្សាយដោយសង្ខេបដោយទូរទស្សន៍ BBC បានដាក់ថា ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ទទួលស្គាល់តំបន់បំបែក២នៃអ៊ុយក្រែន ដែលគ្រប់គ្រងដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី...
ម៉ូស្គូ៖ ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងដំណើរទស្សនកិច្ចទៅកាន់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីបញ្ចៀសសង្រ្គាមលើអ៊ុយក្រែន និងដោះស្រាយវិបត្តិតាមរយៈកិច្ចខិតខំប្រឹងប្រែងការទូត។ លោក ពូទីន បានឲ្យដឹងក្នុងអំឡុងពេលមួយនោះថា “ទាក់ទងនឹងថាតើយើងចង់បាននេះ (សង្រ្គាម) ឬយ៉ាងណា យើងមិនធ្វើនោះទេ។ នេះជាមូលហេតុដែលយើងបានដាក់សំណើ សម្រាប់ការចាប់ផ្តើមនៃដំណើរការចរចាក្នុងគោលបំណង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ...
មុនពេលចូលរួមពិធីបើក នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង តាមការអញ្ជើញ លោកភូទីនប្រធានាធិបតីរុស្ស៊ី បានផ្តល់បទសម្ភាសន៍ ជាលាយលក្សអក្សរពិសេស ជាមួយលោក Shen Hai Xiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ លោកភូទីនបានថ្លែងថា ខ្ញុំបានស្គាល់លោក Xi Jinping ជាយូរមកហើយ ក្នុងនាមជាមិត្តល្អនិងអ្នកនយោបាយ ដែលមានមតិឯកភាពជាច្រើន លើការដោះស្រាយបញ្ហាពិភពលោក...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ កាលពីថ្ងៃអង្គារក្នុងសុន្ទរកថា ទៅកាន់អត្តពលិករបស់ ប្រទេសរបស់លោកថា រុស្ស៊ី និងចិនប្រឆាំងការធ្វើនយោបាយកីឡា និងការធ្វើពហិការនៅមុន ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ជាដាច់ខាត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេស មួយចំនួនដែលបាននិយាយថា ពួកគេនឹងមិនបញ្ជូនអ្នកនយោបាយ ឬអ្នកតំណាងផ្សេងទៀត...
បរទេស៖ ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់ បានដាក់ពាក្យលាលែងពីតំណែង ជុំវិញការលើកឡើងដ៏ចម្រូងចម្រាស និងចំណុចល្អ ចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមនាវីឯក Kay-Achim Schoenbach បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានស្នើឱ្យរដ្ឋមន្ត្រីការពារជាតិ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជ្រើសយកផ្លូវសន្តិភាពស្តីពីបញ្ហាអ៊ុយក្រែន ស្របពេលដែលលោកធ្វើទស្សនកិច្ចទីក្រុងគៀវ ដើម្បីបង្ហាញពីការគាំទ្រ នៅមុនពេលធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្ស៊ីនៅចុងសប្ដាហ៍នេះ។ នៅក្នុងប្រទេសអ៊ុយក្រែន មុនកិច្ចពិភាក្សាគ្នាជាមួយសម្ពន្ធមិត្តអឺរ៉ុបក្នុងទីក្រុងប៊ែកឡាំង និងជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងទីក្រុងហ្សឺណែវ នាថ្ងៃសុក្រនោះ លោក Blinken បានជំរុញឲ្យលោក ពូទីន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង ក្នុងពេលចាប់ផ្តើមនៃការប្រកួតកីឡាអូឡំាពិករដូវរងារ សម្រាប់ជំនួបកំពូលមួយ ដែលនឹងរួមបញ្ចូលទាំងការពិភាក្សាស្តីពីកិច្ចពិភាក្សារបស់ទីក្រុងមូស្គូជាមួយសហរដ្ឋអាមេរិកនិងណាតូ ស្តីពីរឿងអ៊ុយក្រែន។ យោងតាមមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី ដែលគ្រោងនឹងចូលរួមក្នុងពិធីបើកកម្មវិធីនៅថ្ងៃទី០៤ ខែកុម្ភៈផងនោះ...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ថា ភាពចលាចលនៅក្នុងប្រទេសកាហ្សាក់ស្ថាន ត្រូវបានកេងប្រយោជន៍ដោយកម្លាំងបង្កការវិនាសទាំងខាងក្នុងនិងខាងក្រៅ និងថា សម្ពន្ធមិត្តយោធា CSTOដឹកនាំដោយរុស្ស៊ី នឹងមិនអនុញ្ញាត ឲ្យកម្លាំងដទៃបង្កអស្ថិរភាពនោះទេ ។ តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានថ្លែងប្រាប់ថា ការបញ្ជូនកងទ័ពសម្ពន្ធមិត្តយោធា CSTO ទៅនោះ...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានអះអាងពីជ័យជំនះក្នុងកិច្ចការពារប្រទេស កាហ្សាក់ស្ថាន ពីអ្វីដែលលោកពិពណ៌នាថា ជាការបះបោររបស់ភេរវករគាំទ្រដោយបរទេស និងបានសន្យា ចំពោះថ្នាក់ដឹកនាំ នៃអតីតប្រទេសសហភាព សូវៀតផ្សេងទៀតថា សម្ពន្ធមិត្តដឹកនំាដោយ ទីក្រុងមូស្គូ នឹងការពារពួកគេផងដែរ ។ តាមសេចក្តីរាយការណ៍ ទីក្រុង Almaty...
ស៊ីអិនអិន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត” នេះបើយោងតាមការអានការអំពាវនាវរវាងមេដឹកនាំទាំងពីរ ដែលផ្តល់ដោយសេតវិមាន។ អ្នកទាំងពីរបានជួបជជែកគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក បៃដិន បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក ពូទីន បន្ធូរបន្ថយវិបត្តិយោធា ដែលមិនចេះរីងស្ងួតនៅតាមព្រំដែនអ៊ុយក្រែន និងមុនពេលមន្ត្រីរុស្ស៊ី និងអាមេរិក...