ព័ត៌មានអន្តរជាតិ

Update: សមាជិកសភាអាមេរិកមួយរូប ជំរុញឱ្យធ្វើឃាតទៅលើ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ត្រូវបានជំរុញនៃភាពឆ្កួតលីលា ទៅលើភាពតានតឹងដែលកំពុងបន្ត រវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។ បន្ទាប់ពីសមាជិក ព្រឹទ្ធសភាអាមេរិករូបនេះ បានអំពាវនាវពីអ្នកនយោបាយ ឲ្យធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បានប្រាប់សន្និសីទសារព័ត៌មាន ទៅលើការអត្ថាធិប្បាយលើ សេចក្តីថ្លែងការណ៍របស់លោក Graham ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅលើសារព័ត៌មាន Fox news ដោយលោក Graham បង្ហាញថា “នរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ី” គួរតែសម្លាប់លោកពូទីន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “មិនមែនគ្រប់គ្នាអាចរក្សាភាពងាយស្រួល បានប៉ុន្មានថ្ងៃនេះទេ អ្នកខ្លះ [មនុស្ស] បាត់បង់ស្មារតីហើយ” ។

លោក Peskov បានចង្អុលទៅ “ការញុះញង់ដ៏គួរឱ្យភ័យខ្លាច” នៃមនោសញ្ចេតនាប្រឆាំងនឹងរុស្ស៊ី នៅក្នុងសហរដ្ឋអាមេរិក ដោយហៅថាជា “ការដួលរលំនៃប្រភេទដែល ស្អប់ខ្ពើមទៅលើរុស្ស៊ី” ។ កាលពីព្រឹកថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ ក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បានហៅការលើកឡើងរបស់ សមាជិកព្រឹទ្ធសភានេះថា «មិនអាចទទួលយកបាន និងជាការខឹងសម្បារ»។ ទីក្រុងមូស្គូក៏បានទាមទារ ឱ្យមានការពន្យល់ជាផ្លូវការ ពីសហរដ្ឋអាមេរិក ជុំវិញអ្វីដែលខ្លួនហៅថា ការតស៊ូមតិដោយគ្មានហេតុផលថា ជាអំពើភេរវកម្ម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top