ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer។ ជាមួយនឹងការកោតសរសើរហើយ រដ្ឋមន្រ្តីក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង...
ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្ដេចពិជ័យសេនាទៀ បាញ់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានកំពុងសម្រុកបេីកយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ អ្នកនៅតាមទីផ្សារ ទីប្រជុំជន ប្លុកផ្ទះជួលរបស់កម្មករ ក្នុងរោងចក្រទីតាំងចល័តនានា និងឈានដល់ ការស្ពាយយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ទៅចាក់ឱ្យនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង ។ សកម្មភាពនេះ បានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសបន្តផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ មកកម្ពុជាបន្ថែម ចំនួន២០លានដូសទៀត។ ក្នុងពិធីសម្ពោសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា កាលពីថ្ងៃទី១៨មីនា សម្តេចបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធីបតីចិន លោក...
កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ តាមប្រព័ន្ធវីដេអូ។ ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថាជំងឺកូវីដ ១៩ បានរីករាលដាលរយៈពេលពីរឆ្នាំមកហើយ។ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ អន្តរជាតិការចាក់វ៉ាក់សាំងជាសកលទទួល បានការវិវឌ្ឍរីក ចម្រើនយ៉ាងលេចធ្លោប៉ុន្តែនៅតែមានបញ្ហាមិនស្មើភាព ក្នុងការចែកចាយវ៉ាក់សាំងដដែល។កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅពេលដ៏ត្រឹមត្រូវ ប្រទេសចិនសូមផ្តល់សំណើ ៤ចំណុច ពោលគឺទីមួយត្រូវតែកសាង”សំណាញ់សុវត្ថិភាព ” សម្រាប់បង្កើតភាពស៊ាំឱ្យបានរឹងមាំ។ទីពីរគឺត្រូវតែពង្រឹង ”ឃ្លាំងអាវុធ”ដើម្បីប្រឆាំងការរីករាលដាល នៃជំងឺឆ្លង។ទី៣ត្រូវតែធ្វើឱ្យប្រសើរឡើងនូវ “របាំងគ្រប់គ្រង” លើវិស័យសុខាភិបាល។ទី៤គឺត្រូវពង្រឹងនិងអភិវឌ្ឍ “យុថ្កាលំនឹង”។...
ប៊ូដាពែស៖ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានលើកឡើងថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ប្រទេសរុស្ស៊ី និងចិន មានប្រសិទ្ធភាព និងសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Szijjarto បានឲ្យដឹងនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រ Facebook របស់លោកថា “វាច្បាស់ណាស់ថា វ៉ាក់សាំងភាគខាងកើត...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បច្ចុប្បន្នអាចនឹងត្រូវធ្វើបច្ចុប្បន្នភាព ប្រសិនបើពួកគេត្រូវផ្តល់ការការពារបន្តប្រឆាំងនឹងទម្រង់ឆ្លង ដែលកំពុងលេចឡើង រួមទាំងទម្រង់អូមីក្រុងផងដែរ។ ក្រុមអ្នកប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្តីពីសមាសភាពវ៉ាក់សាំជំងឺកូវីដ-១៩ (TAG-CO-VAC) ដែលជាក្រុមអ្នកជំនាញចំនួន ១៨នាក់ បានឲ្យដឹងថា ទោះបីជាវ៉ាក់សាំងបច្ចុប្បន្នផ្តល់នូវកម្រិតខ្ពស់នៃការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ដែលបណ្តាលមកពីការប្រែប្រួលនៃក្តីបារម្ភ (VOC) នាពេលអនាគត។ វ៉ាក់សាំងដែលអាចការពារការឆ្លង និងការចម្លងចាំបាច់ត្រូវបង្កើតឡើង។...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃសុក្រ បានជជែកជាមួយអ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ដ៏ធំបំផុតរបស់ប្រទេស ចំពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងស្វែងរកការបង្កើនល្បឿនកម្មវិធីចាក់ថ្នាំបង្ការរោគ ។លោក Hirokazu Matsuno ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ពីកិច្ចពិភាក្សារវាងលោក Kishida...
នាពេលថ្មីៗកន្លងទៅនេះ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកលើកទី៨ ប្រទេសចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩របស់ចិន ចំនួន១ពាន់លានដូស បន្ថែមទៀតដល់អាហ្វ្រិក ។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃតំបន់អាហ្វ្រិកដែលបានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានបានសម្គាល់ឃើញថា វ៉ាក់សាំងរបស់ចិនជា “ភ្លៀងទាន់ពេលវេលា” ដែលមានសារសំខាន់ណាស់ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងទប់ស្កាត់ការរីករាលដាលនៅអាហ្វ្រិក ។ ប្រទេសចិនជាប្រទេសដែលបានគ្រប់គ្រង់ការរីករាល ដាលជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធិភាពមុនគេ បានស្តារផលិតកម្មឡើងវិញមុនគេ និងសម្រេចបាននូវការកែប្រែពីកំណើនសេដ្ឋកិច្ចអវិជ្ជមាន ទៅជាកំណើនវិជ្ជមានមុនគេ ប្រទេសចិនក៏ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងច្រើនជាងគេដល់ប្រទេស...
ហ្សឺណែវ៖ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទោះបីជាមានភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្នលើទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ក៏ដោយ ក៏មនុស្សគួរតែនៅតែទទួលថ្នាំបង្ការព្រោះវានឹងជួយសង្រ្គោះជីវិតមនុស្សបាន។ លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសសម្រាប់កម្មវិធីគ្រាអាសន្នសុខភាពរបស់ WHO បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរបស់ WHO ថា ឱកាសនៃអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងស្លាប់គឺទាបជាងអ្នកដែលមិនបានទទួលថ្នាំបង្ការ។ លោកស្រីបានលើកឡើងថា “នៅតែមានភាពមិនប្រាកដប្រជាជាច្រើនជុំវិញទម្រង់ឆ្លងអូមីក្រុង មិនមានការចង្អុលបង្ហាញណាមួយដែលបង្ហាញថាវ៉ាក់សាំងនឹងមិនដំណើរការនោះទេ។...
ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហ រដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ នេះបើតាមការផ្សាយពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់...