បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានអង្គការ ពាណិជ្ជកម្មពិភពលោក WTO លោកស្រីNgozi Okonjo បានបញ្ជាក់អំពីការអំពាវនាវ របស់លោកស្រីឲ្យបណ្តាក្រុមហ៊ុន ឬប្រទេសដែលជាអ្នកផលិតវ៉ាក់សាំង គួរចាប់ផ្តើមចែករំលែកបច្ចេកទេស របស់ខ្លួនដោយស្ម័គ្រចិត្តទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍ ។ លោកស្រីសាស្ត្រាចារ្យ Dr. Ngozi Okonjo Iweala...
ភ្នំពេញ៖ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ និងការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមានលទ្ធភាពទទួលបាន វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដើម្បីចាក់ជូនបងប្អូន ជនរួមជាតិ របស់យើង...
ឡុងដ៌៖ ភាពតានតឹងនៅតែមិន ប៉ាន់ស្មានបានរវាងអង់គ្លេស និងសហភាពអ៊ឺរ៉ុប ខណៈដែលការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ទំនងជានឹងបន្តទៅមុខទៀត ជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ នេះបើយោងតាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីពេលថ្មីៗនេះគណៈកម្មការអឺរ៉ុប បានបង្ហាញនូវកំណែប្រែថ្មី នៃយន្តការតម្លាភាពនៃការនាំចេញរបស់ខ្លួន សម្រាប់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីភាពផ្ទុយគ្នា និងសមាមាត្រសម្រាប់ វាយតម្លៃថាតើវ៉ាក់សាំងទាំងនេះ អាចត្រូវបាននាំចេញទៅកាន់ប្រទេស មិនមែនជាសហភាពអឺរ៉ុបឬយ៉ាងណា។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der...
បរទេស៖ ក្រុមហ៊ុន Pfizer និយាយថាការសាកល្បង វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួនទៅលើកុមារដែលមានអាយុពី ១២ ឆ្នាំ ទៅ ១៥ ឆ្នាំបង្ហាញពីប្រសិទ្ធភាព ១០០% និងការឆ្លើយតបភាពស៊ាំខ្លាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លទ្ធផលដំបូងនៃការសាកល្បង លើមនុស្សវ័យជំទង់ចំនួន ២...
បរទេស៖មន្ត្រីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានផ្អាកប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំពោះមនុស្សមានវ័យក្រោម៦០ឆ្នាំ ព្រោះតែមានក្តីព្រួយបារម្ភពីការកកឈាមធ្ងន់ធ្ងរ នៅក្នុងមនុស្សដែលមានវ័យក្មេងជាងនោះ ក្រោយទទួលថ្នាំវ៉ាក់សាំងហើយ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងរដ្ឋមន្ត្រីសុខភិបាល លោក Jens Spahn បានធ្វើសេចក្តីប្រកាសនៅក្នុងអំឡុងសន្និសីទកាសែតមួយ ឲ្យផ្អាកប្រើប្រាស់ថ្នាំនោះ ចំពោះមនុស្សមានវ័យក្រោយ៦០ឆ្នាំ តាមការណែនាំរបស់គណៈកម្មការចាក់វ៉ាក់សាំងឯករាជ្យអចិន្ត្រៃយ៍របស់ប្រទេស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែតម្រូវឡើងវិញ ចំពោះអាយុមកទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានចាប់ផ្តើមយុទ្ធនាការ ចាក់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ សម្រាប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ។ ក្នុងនោះក្រសួងបញ្ជាក់ឡើងវិញថា វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់ ដល់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនមែនពីអាយុ ១៨ទៅដល់អាយុ ៥៩ឆ្នាំទេ។ សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធបានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនដល់ទៅ ៣,៤លានដូស ខណៈដែលផែនការកន្លងមកត្រូវតែចាក់វ៉ាក់សាំងឲ្យពលរដ្ឋសរុប ៤លានដូសនៅត្រឹមថ្ងៃទី៣១ ខែមិនានេះនិងកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ។ លទ្ធផលជាផ្លូវការដែលអូស្ត្រាលី ចាក់ជូនពលរដ្ឋមានត្រឹមតែជាង ៦សែនដូសប៉ុណ្ណោះនេះត្រូវបានបង្ហាញនៅក្រោយតែ ២ថ្ងៃប៉ុណ្ណោះដែលេទីក្រុង Brisbane ត្រូវបានឈានទៅដល់ការបិទទ្វារ សាជាថ្មីដោយសារកាវាយប្រហារជាថ្មីដោយកូវីដ។ ឆ្លើយតបទៅនឹងបញ្ហានេះ ជាមុនកាលពីសប្តាហ៍មុន រដ្ឋាភិបាលបាននិយាយថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន មិនស្ថិតនៅក្នុងកម្រិតបន្ទាន់ខ្លាំងនោះទេ ពីព្រោះថា...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លើកឡើងថា ចិនរីករាយខិតខំជាមួយកម្ពុជា ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ យ៉ាងមុតមាំលើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រហូតដល់ភាគី កម្ពុជា អាចយកឈ្នះទាំងស្រុង ។ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ពីរដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៧០ម៉ឺនដូស ជាជំនួយដ៏ ស្មោះសរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជាហើយ ។ វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ ជាជំនួយលើក ទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលមកដល់កម្ពុជា កាលពីថ្ងៃទី៧...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC បានប្រកាសថា ចំពោះបុគ្គលចុះឈ្មោះ ចាក់វ៉ាក់សាំងស្ម័គ្រចិត្ត នឹងទទួលការជូនដំណឹង តាមរយៈការផ្ញើសារទៅប្រាប់តាមទូរស័ព្ទ នៅពេលដល់វេនដោយក្រសួងសុខាភិបាល ៕