ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា ទោះបីជាកម្ពុជា គ្មានវ៉ាក់សាំងកូវីដ-១៩ ក៏មិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ហួសសុពលភាពដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា បើគ្មានការចាក់វ៉ាក់សាំងទេ ភាពស៊ាំក្នុងសហគមន៍មិនអាចកើតមានឡើយ...
ញ៉ូដេលី៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌា បានអនុម័តវ៉ាក់សាំងថ្មីតែ១ដូសទេ ដោយពង្រីកកម្មវិធីរបស់ខ្លួន ចំពេលមានការធ្លាក់ចុះនៃករណីកូវីដ-១៩ថ្មី ។ លោក Mansukh Mandaviya រដ្ឋមន្ត្រីសុខាភិបាល បានសរសេរថា វ៉ាក់សាំងថ្មី Sputnik Light បានទទួលការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់ ។...
បរទេស៖ ការគំរាមកំហែងរបស់ រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការបណ្តេញបុគ្គលិក សេវាសុខភាពជាតិ (NHS) ដែលមិនបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទំនងជាត្រូវបានពន្យារពេល ចំពេលមានការភ័យខ្លាចនៃការបះបោរ របស់គណបក្សអភិរក្ស ប្រឆាំងនឹងនាយករដ្ឋមន្ត្រី Boris Johnson, នេះបើយោងតាមកាសែត The Telegraph ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា...
បរទេស៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្លាស់ប្តូរទៅលើការអនុវត្តឱ្យ បង្ហាញកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅតាមហាងលក់រាយ និងផ្សារទំនើបធំៗ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការចេញបញ្ជាឱ្យផ្អាក ការអនុវត្តវ៉ាក់សាំងកាតព្វកិច្ច នៅតាមទីកន្លែងនានា។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសុខុមាលភាព បានប្រកាសនៅថ្ងៃច័ន្ទថា បណ្ណចាក់វ៉ាក់សាំងនេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៩នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន១៦នាក់ និងគ្មានអ្នកស្លាប់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១១នាក់ និងអ្នកដំណើរពីបរទេសចំនួន១៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ៨២៥នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១១៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ដើម្បីការពារកូវីដ១៩ រួចរាល់ហើយ នៅព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២២ ។ សម្តេចតេជោបន្តថា គ្មានជម្រើសអ្វីឲ្យល្អជាង ការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការ សុខាភិបាល៣ការពារ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការពង្រឹងការអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបម្លែងខ្លួនថ្មី ប្រភេទអូរីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបង្កើត និងរក្សាបានភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ ទៅនឹងជំងឺរាតត្បាតសកលកូវីដ១៩ ដើម្បីបញ្ចៀសការសម្រេច ដាក់ចេញវិធានការរដ្ឋបាលណាមួយ ជាយថាហេតុ ។ យោងតាមសេចក្តីណែនាំ...
យេរូសាឡឹម៖ នៅថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានធ្វើការប្រកាសថា ពលរដ្ឋរបស់អ៊ីស្រាអ៊ែល ប្រមាណជា ២៥ម៉ឺននាក់ មកហើយដែលអាចទទួលបាន វ៉ាក់សាំងលើកទី៤ដំបូងគេ ក្រោយរយៈពេលមួយសប្តាហ៍ រដ្ឋាភិបាលបានអនុញ្ញាតិឲ្យដំណើរការ ជូនចំពោះពលរដ្ឋវ័យចាស់។ លោកនាយករដ្ឋមន្ត្រី Naftali Bennett ដែលបានថ្លែងនៅក្នុងកម្មវិធី ទូរទស្សន៍ប្រចាំសប្តាហ៍មួយ បានបន្តថាពលរដ្ឋអ៊ីស្រាអែលប្រមាណជា ១ភាគ៤បានទទួល វ៉ាក់សាំងលើកទី៤ ហើយនេះគឺជាការឆ្លើយតប ដ៏ពិសេសមួយដែលអាចជួយការពារ...
ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់អង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំង Sinopharm និង Sinovac ជាង ១៨០លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ៤៩ តាមរយៈកម្មវិធី COVAX ដែលដើរតួជាសកលដ៏សំខាន់ ក្នុងការបង្កើនភាពស៊ាំ និងការជួយសង្គ្រោះជីវិតមនុស្ស។ លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក...
ភ្នំពេញ ៖ ដើម្បីឲ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អភិបាលរាជធានី-ខេត្ត ត្រូវខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានសម្រេចគោលដៅ។ ក្រសួងបន្ដថា ត្រូវយកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល...