ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចគឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ។ តាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចបានថ្លែងថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួ រប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំ ក្នុងការដឹកនាំកម្ពុជាដែលធ្វើឲ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន” ។ សូមបញ្ជាក់ថា ក្រោយកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០...
ភ្នំពេញ ៖ កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចអនុម័ត ទាំងស្រុងលើ “សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៤”។ សេចក្តីព្រាង កម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិលនេះ មានគោលបំណង និង ដំណើរការរៀបចំ ផែនការ យុទ្ធសាស្រ្ត...
ភ្នំពេញ៖ លោក យឹម ស៊ីណន ដែលជាអតីតប្រធានចលនា របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង ក្រោយបានស្នើសុំកិច្ច អន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជារួចមក លោកអះអាងថា ខ្លួនត្រូវបានក្រុមមួយទៀត នៃអតីតបក្សប្រឆាំងនេះ ចោទប្រកាន់ថា ជាជនក្បត់ ជាកូនយួន ជាជនលក់ក្បាល ជាមនុស្សរបស់លោក ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជា ចង់បានកិច្ចសហការ ប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ (UN) នោះ គឺជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខ លើបញ្ហាសិទ្ធិមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែកញ្ញា...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា បន្ទាប់ពីបានចាក់វ៉ាក់សាំង ដូសទី៣ឬដូសជំរុញរយៈពេលប្រមាណ១០ ម៉ោងកន្លងមកនេះ ស្ថានភាពសុខភាពរបស់សម្ដេចល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួនឡើយ ។តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណ នៅថ្ងៃស្អែកវិញ។ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល”៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់ (GMS) មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំតាមប្រព័ន្ធវិដេអូនេះ មានបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិក មហាអនុតំបន់ផ្សេងទៀត ចូលរួម ក្នុងនោះរួមមាន ៖ លោក...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏បានកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ករណីចាក់វ៉ាក់សាំង ២ដូសហើយ នៅតែឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មិនមែនមានតែកម្ពុជាទេ សូម្បីអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុប ក៏មានករណីដូចគ្នា ហើយសុទ្ធតែអួតថា វ៉ាក់សាំងរបស់ខ្លួនខ្លាំងៗទៀត។ ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca)...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្រុមវិនិយោគិនបរទេស មក ដាក់ទុនវិនិយោគនៅកម្ពុជាគឺត្រូវការសន្តិភាព និងស្ថិរភាពជាអាទិភាពជាធំ ។ នេះបើតាម យោងតាមបណ្តាញហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ(Zoom)នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចជា៖១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧...