ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានដល់អ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទញ្ជា និងអនុញ្ញាតពីផ្នែកយោធា។ ការព្រមានរបស់ សម្តេច នាយករដ្ឋមន្ដ្រី បែបនេះបន្ទាប់ពីមានអ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានដ្រូន បានហោះចូលមកដល់ក្រុងបានលុង ខេត្តរតនគិរី ដែលការពិត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសារព្រមាន ចំពោះការបង្ហោះព័ត៌មាន ក្លែងក្លាយ ទាក់ទងរឿង យន្តហោះគ្មានមនុស្សបើក ជាមួយយន្តហោះពាណិជ្ជកម្ម។ តាមរយៈសារជាសំឡេងជាង២នាទី សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ ថ្ងៃទី២៨ ខែមិថុនា...
ភ្នំពេញ ៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឲ្យបាញ់កម្ទេចយន្តហោះដែលគ្មានមនុស្សបើក ឬដ្រូន ដោយត្រូវប្រើយុទ្ធសាស្ត្របាញ់តាមបែបសំណាញ់មេឃតែម្តង។ ក្នុងនោះសម្តេចថា បើអង្គភាពអ្នកណាបាញ់ត្រូវមួយគ្រឿងផ្តល់២០ម៉ឺនដុល្លារ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ២៨ មិថុនាសម្តេចបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចមិញខ្ញុំបានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យបញ្ជូនកំលាំងទៅជួយកំលាំងនៅយុទ្ធភូមិភាគទី១ ហើយក៏បានបញ្ជាឲ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ វង្ស ពិសេសតម្លើងអាវុធគ្រប់ធន់ទាំងអស់នៅយុទ្ធភូមិភាគទី១ដើម្បីបាញ់ដ្រូនហោះចូលទឹកដីកម្ពុជា»។ សម្តេចតេជោក៏បានឲ្យដឹងថា ក្រោយមានដ្រូនហោះចូលខេត្តរតនគិរីប៉ុន្មានមកនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសថា នឹងផ្តល់ ២០ម៉ឺនដុល្លារ ដល់អង្គភាពណាដែលបាញ់ យន្តហោះគ្មានមនុស្សបើកដែលហៅថា ដ្រូននោះឲ្យធ្លាក់ដល់ដី។ ដ្រូននោះគឺសម្តេចអះអាងថា ជាពួករបស់បច្ចាមិត្តក្រោយមាន ភេរវកម្មនៅវៀតណាម ហើយប៉ុន្មានថ្ងៃមកនេះ មានដ្រូនហោះចូលទឹកដីរតនគិរីជាបន្តបន្ទាប់។ ក្រោយឃើញថាហោះចូលកម្ពុជាហូរហែរ សម្តេចក៏បានបញ្ជា សម្តេចទៀ បាញ់ លោក ហ៊ីង ប៊ុនហៀង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅមុននេះបន្តិចបានចេញសារជាសំឡេង ជាបន្ទាន់មួយបញ្ជាឲ្យសម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានហោះចូលទឹកដីកម្ពុជានៅខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ខេត្តកំពង់ស្ពឺជាខេត្តក្រីក្រ ប៉ុន្តែ បានវិវត្តក្លាយជាខេត្តពហុបំណង ដោយប្រមូលផ្តុំទៅដោយរោងចក្រសហគ្រាសដែលបច្ចុប្បន្នរោងចក្រថ្មីៗ បាននិងកំពុងបើកដំណើរការ ហើយខ្វះខាតកម្លាំងពលកម្ម ប្រមាណ៥ពាន់នាក់ ក្នុងនោះមានទាំងឧស្សាហកម្មធន់ធ្ងន់មួយ ដែលអាចផលិតស៊ីម៉ងត៍ ប្រមាណ២លានតោនក្នុង១ឆ្នាំ ដោយពុំចាំបាច់ត្រូវវាយកំទេចភ្នំនោះទេ គឺយកវត្ថុធាតុដើមពីក្រោមដីមកវិញ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ នៅកំពង់ស្ពឺ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា សព្វថ្ងៃនេះកម្ពុជា ខាតបង់ថ្លៃដឹកជញ្ជូន៨៨ដុល្លារ ដោយសារតែកក្តាជម្រៅទឹករាក់ នៅកំពង់ផែក្រុងព្រះសីហនុ ដែលជាហេតុនាំកប៉ាល់ដឹកទំនិញធំៗ មិនទាន់អាចចូលចតដល់ផែ ។ ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ នាថ្ងៃ២៧ មិថុនា សម្តេចតេជោមានប្រសាសន៍ថា...
ភ្នំពេញ៖ ថ្លែងទុកជាមុនឲ្យហើយ ទោះមិនទាន់ដល់ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ក៏ដោយ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអះអាងថា នឹងមិនមានការបោះឆ្នោតឡើងវិញ ជាដាច់ខាតនៅកន្លែងណាមួយនោះទេ ព្រោះក្រោយថ្ងៃបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលថ្មី នឹងត្រូវប្រកាសចូលកាន់តំណែង ជាផ្លូវការធ្វើឡើងនាថ្ងៃ២៩ កក្កដា ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអាគារថ្មី សាលាយុត្តិធម៌ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានណែនាំ ឲ្យចៅក្រមព្យាយាមសម្របសម្រួលលើជម្លោះរវាងប្តីប្រពន្ធ កុំលើកទឹកចិត្តកុំឲ្យមានការលែងគ្នា។ ក្នុងការស្នើកុំឲ្យមានការលែងលះគ្នានេះ ត្រូវបានសម្តេចមើលឃើញថា អាចនៅពេលចេញសាលក្រមជាស្ថាពរហើយ បែរជាប្តីប្រពន្ធទាំងគូនោះត្រូវរ៉ូវគ្នាវិញ អីចឹងចៅក្រមត្រូវព្យាយាមសម្របសម្រួលទៅ។ នាឱកាសជួបសុទ្ធសឹងតែជាមន្រ្តីផ្នែកច្បាប់ សម្តេចបានលើកជាសារយ៉ាងខ្លីអំពីករណីជម្លោះរវាងស្វាមីភរិយាថា...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...