ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់ទឹកដី កំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេច ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះ ក៏មានការទទួលបដិសណ្ឋារកិច្ចពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានជិតផុតអាណត្តិ បានលើកឡើងថា សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈម ផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអបអរសាទរទិវាអាស៊ាន នាថ្ងៃទី៨ សីហា ។ តាមរយៈសារលិខិតអបអរសាទរនេះ...
ភ្នំពេញ ៖ ដោយសារនៅតែមានភាព ចម្រូងចម្រាស់ នៃការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ លើមាត្រាចំនួន៨ នៅមិនទាន់បញ្ចប់ ទោះបីសេចក្តីព្រាងនេះ បានធ្លាក់មកដល់ដៃព្រឹទ្ធសភា ហើយក៏ដោយ ដើម្បីឲ្យអស់មន្ទិលសង្ស័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម ពីលើការបកស្រាយ របស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារជាលើកដំបូង ក្រោយពីរដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ កាលពីពេលថ្មីៗទៅក្រុមអស់លោកបណ្ឌិត និងគណបក្សនយោបាយក្រៅរដ្ឋមន្រ្តីមួយចំនួន ដែលប្រឆាំងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញថា គួរយល់ដឹងពីប្រវត្តិសាស្រ្ត របស់រដ្ឋធម្មនុញ្ញកម្ពុជាផង កុំចេះរិះគន់និងប្រឆាំងពេក ។ ជាមួយគ្នានេះ សម្តេចក៏បានរំលឹកទៅដល់លោក សម រង្ស៊ី ផងដែរដែលបានចូលរួមកែរដ្ឋធម្មនុញ្ញ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ល្បិចកលរបស់ក្រុមប្រឆាំង តែងតែវាយប្រហារមកលើកម្ពុជានោះ បានធ្វើឲ្យសម្ដេចសិក្សាបន្ថែម ឬដកបទពិសោធន៍ ដើម្បីទប់ទល់ចំពោះពួកគេ ដើម្បីសំដៅការពារសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការពារអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា។ នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងការកោតសរសើរចំពោះកូនៗរបស់សម្ដេចដែលពួកគេ...
ភ្នំពេញ ៖ ខណៈការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ធ្វើឡើងនៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់នាថ្ងៃ ៥ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីមោទកភាពថា មូលហេតុកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២នេះបាន ដោយសារកម្ពុជាមានកត្តាសុវត្ថិភាព សន្តិភាព និងស្ថិរភាពនយោបាយ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណ សត្រូវរបស់សម្តេច ដែលពួកគេបានធ្វើឲ្យសម្តេច បានខិតខំ និងផ្តល់ឱកាសសម្តេច មានការប្រុងប្រយ័ត្ន និងរិះរកមធ្យោបាយ ដើម្បីការពារខ្លួនឯង និងការពារអាយុជីវិត ប្រជាជនកម្ពុជា ៕
ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយពីមានការស្នើសុំ ពីប្រទេសទីម័រឡេស្តេ ជាច្រើនឆ្នាំ ក្នុងការចូលជាសមាជិកអាស៊ានទី១១ បន្ទាប់ពីកម្ពុជានោះ ប្រទេសនេះនឹងអាចក្លាយជា សមាជិកពេញសិទ្ធិ របស់អាស៊ាន នៅឆ្នាំក្រោយជាមិនខាន ។ ជានិច្ចកាល កម្ពុជាតែងតែគាំទ្រ វត្តមានទីម័រឡេស្តេ ឲ្យមកចូលជាសមាជិកអាស៊ាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បាននិងកំពុងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។ មុនឈានដល់កម្មវិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចតេជោ អញ្ជើញទទួលស្វាគមន៍ រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន...