ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជា ចង់បានកិច្ចសហការ ប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ (UN) នោះ គឺជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខ លើបញ្ហាសិទ្ធិមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែកញ្ញា...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា បន្ទាប់ពីបានចាក់វ៉ាក់សាំង ដូសទី៣ឬដូសជំរុញរយៈពេលប្រមាណ១០ ម៉ោងកន្លងមកនេះ ស្ថានភាពសុខភាពរបស់សម្ដេចល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួនឡើយ ។តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណ នៅថ្ងៃស្អែកវិញ។ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល”៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់ (GMS) មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំតាមប្រព័ន្ធវិដេអូនេះ មានបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិក មហាអនុតំបន់ផ្សេងទៀត ចូលរួម ក្នុងនោះរួមមាន ៖ លោក...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏បានកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ករណីចាក់វ៉ាក់សាំង ២ដូសហើយ នៅតែឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ មិនមែនមានតែកម្ពុជាទេ សូម្បីអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុប ក៏មានករណីដូចគ្នា ហើយសុទ្ធតែអួតថា វ៉ាក់សាំងរបស់ខ្លួនខ្លាំងៗទៀត។ ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca)...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្រុមវិនិយោគិនបរទេស មក ដាក់ទុនវិនិយោគនៅកម្ពុជាគឺត្រូវការសន្តិភាព និងស្ថិរភាពជាអាទិភាពជាធំ ។ នេះបើតាម យោងតាមបណ្តាញហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ(Zoom)នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចជា៖១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។២-សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សនយោបាយលើពិភពលោក ទោះជាមាននិន្នាការណាក៏ដោយ ត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនាបរទេសឡើយ។ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ នៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ លើពិភពលោក ក្រោមប្រធានបទ «ការបំពេញការងារដើម្បីសុភមង្គលប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» នាយប់ថ្ងៃទី៦...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសរ៉ាប់រងបង់ថ្លៃសិក្សា បន្តសម្រាប់និស្សិតកម្ពុជា៦រូប ដែលកំពុងសិក្សានៅបណ្ឌិត្យសភា យោធាអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកសម្រេចកាត់ផ្ដាច់អាហារូបករណ៍។ សូមរំលឹកថា និស្សិត ទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោកWest Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹក ចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប៕
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ និងងាយគ្រប់គ្រងអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាឲ្យវិស័យឯកជន ទាំងអស់ត្រូវតែធ្វើតេស្តបុគ្គលិករបស់ខ្លួន និងបញ្ជាកំលាំងប្រដាប់អាវុធធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ឲ្យឆាប់រហ័ស ងាយស្រួលឈានដល់គ្រប់គ្រងអ្នកឆ្លងជំងឺនេះបានទាន់ពេលវេលា ។ សម្តេចតេជោបានថ្លែងសារពិសេស នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ថា «វិស័យឯកជនត្រូវទិញឧបកណ៍ធ្វើតេស្តឲ្យខ្លួនឯង ដោយចំណាយថវិកាខ្លួនឯងដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋ។ខ្ញុំចេញបញ្ជាតែម្តង គឺកងកំលាំងទាំងអស់ត្រូវតែធ្វើតេស្តកូវីដ១៩ដោយខ្លួនឯង។ យើងត្រូវឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តលើបុគ្គលិករបស់គេ ថ្ងៃនេះខ្ញុំសម្រេចធ្វើបែបនេះ ដើម្បីឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងបុគ្គលិកគេបានឈានដល់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ»។...