ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា ប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យហើយ ខណៈដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា បានឈានឡើងជារៀងរាល់ថ្ងៃ ព្រោះកម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោ មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាដំណាក់កាលៗ ហើយកំពុងដំណើរការនូវប្រជាធិបតេយ្យ និងនីតិរដ្ឋ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចំនួន ១៨៣៥នាក់។ តាមការឱ្យដឹងពីលោក កើត រិទ្ធ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការដាក់ចេញនូវយុទ្ធនាការ ឬជាការអំពាវនាវ របស់មេដឹកប្រឆាំងនៅក្រៅប្រទេស ឱ្យសកម្មជនរបស់ខ្លួន ដេកផ្ទះកុំឱ្យចេញទៅបោះឆ្នោត ជាយុទ្ធនាការ «ដេកផ្ទះងាប់ឯង»។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្ត តាមព្យាបាទរាជរដ្ឋាភិបាល ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួន នៅផ្ទះកុំទៅបោះឆ្នោត ដោយដាក់ចេញជាយុទ្ធនាការ«ដេកផ្ទះឈ្នះឯង»។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា អំឡុងពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក៣ថ្ងៃ ដោយមានប្រាក់ បៀវត្សរ៍។ បើតាមទីស្ដីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា«អនុញ្ញាតឱ្យមន្រ្តីរាជការ និងកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន៣ថ្ងៃដោយរាប់ចាប់តាំង ពីថ្ងៃទី២២ដល់២៤ កក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧...
ភ្នំពេញ៖ ជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា សម្ដេចនឹងមិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ និងការអនុគ្រោះនោះឡើយ។ ក្នុងពិធីសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការធ្លាប់ហាមប្រាមជាដាច់ខាតដល់មន្រ្តីរបស់កម្ពុជាដែលអមដំណើរសម្ដេចទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុបកុំហារមាត់សុំមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធEBAដែលសហភាពអឺរ៉ុបបានផ្ដាច់ពីកម្ពុជា។ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចាប់ផ្តើមថ្លែងសន្ទរកថា ប្រកាសបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ សូមរំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កុំឱ្យដាក់ឈ្មោះកញ្ញា សេង ធារីដែលសម្ដេចហៅថាអប្សរា ក្បាលត្រ ងោល ចូលក្នុងបញ្ជីស្នើសុំលើកលែង និងបន្ធូរបន្ថយទោសក្នុងពិធីបុណ្យធំ ៗដោយទុកឱ្យទណ្ឌិតរូបនេះជាប់ ពន្ធនាគាររហូតដល់ថ្ងៃច្បាប់កំណត់។ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា អ្នកនយោបាយរបស់ថៃម្នាក់ ទើបជាប់ឆ្នោតថ្មី បានប្រកាសគំរាមបណ្តេញពលករខ្មែរ និងឡាវចេញពីប្រទេសថៃនោះ គឺជានយោបាយមិនទទួលបានការគាំទ្រ ពីប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា និងឡាវនោះទេ ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែនបែបនេះធ្វើឡើងបន្ទាប់ពី អ្នកនយោបាយរបស់ថៃម្នាក់ ដែលទើបឈ្នះឆ្នោត និងមិនទាន់បានធ្វើជានាយករដ្ឋមន្ត្រីថៃផង បែរជាមកប្រកាសគំរាមបណ្ដេញពលករខ្មែរ...