បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលរបស់ប្រទេសហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេលបីថ្ងៃ និងបម្រាមគោចរពេលយប់ បន្ទាប់ពីក្រុមក្មេងទំនើងប្រដាប់អាវុធ បានវាយលុកពន្ធនាគារដ៏ធំបំផុតចំនួនពីរ របស់ប្រទេសការាបៀនកាលពីចុងសប្តាហ៍ ដែលអនុញ្ញាតឱ្យអ្នកទោស រាប់ពាន់នាក់រត់គេចខ្លួន។ ប្រភពដដែលបានឲ្យដឹងដែរថា មេដឹកនាំក្រុមទំនើងកំពុងទាមទារ ឲ្យលោកនាយករដ្ឋមន្ត្រី Ariel Henry លាលែងពីតំណែងខណៈដែលបច្ចុប្បន្ន លោកកំពុងធ្វើដំណើរទៅក្រៅប្រទេសនៅប្រទេសកេនយ៉ា។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកពន្ធនាគារដែលត្រូវបានវាយលុក គឺជាពន្ធនាគារជាតិរបស់ប្រទេសហៃទី...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃអាទិត្យបានធ្វើការ បញ្ជូនយន្តហោះផ្ទុកជំនួយមនុស្សធម៌ និងក្រុមអ្នកពន្លត់អគ្គិសភ័យ ៣២នាក់ ទៅដល់ប្រទេស ហៃទីហើយដើម្បីជួយដល់ កិច្ចការងារស្រាវជ្រាវ និងស្វែងរកអ្នកបាត់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ឡើងវិញផងដែរ។ គួររំលឹកដែរថា ហៃទីទើបតែបានរងការ វាយប្រហារដោយសារ គ្រោះរញ្ជួយដីកម្រិត ៧,២រិចទ័រ កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅ និងបានបណ្តាលឲ្យមាន អ្នកបាត់បង់ជីវិតដល់ទៅ...
ហៃទី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ចំនួនពលរដ្ឋដែលបានស្លាប់ដោយ សារគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី១៤ សីហា នៅក្នុងប្រទេសហៃទី បានកើនឡើងដល់២.២០៧នាក់ ជាមួយគ្នានេះដែរ ចំនួន៣៤៤នាក់នៅបន្តបាត់ខ្លួន ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះបាន រាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា មួយសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដី ក៏បានបន្សល់នូវអ្នករងរបួសតិចបំផុត១២.២៦៨នាក់...
ម៉ិកស៊ីកូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ១.២៩៧នាក់ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសហៃទី កាលពីព្រឹកថ្ងៃសៅរ៍ ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះ បានធ្វើការកែសម្រួលថ្មីនូវតួលេខដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារខាងលើបានបង្ហោះស្ថិតិនៃអ្នកបាត់បង់ជីវិត ដែលបានឲ្យដឹងថា ចំនួន១.០៥៤នាក់ ត្រូវបានគេចុះបញ្ជីនៅអគារ Sud ចំនួន១១៩នាក់ នៅអគារ...
ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសហៃទី កាលពីព្រឹកថ្ងៃសៅរ៍ មានរហូតដល់ ៧២៤នាក់ ។ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែសីហា បានកើនដល់៧២៤នាក់ ក្នុងនោះ៥០០នាក់ នៅអគារ Sud ហើយ១០០នាក់...
ផតអូព្រីនស៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសហៃទីបាននិយាយនៅថ្ងៃច័ន្ទទី ២៦ ខែកក្កដាថា ពួកគេបានចាប់ខ្លួនប្រធានសន្តិសុខ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តក្នុងការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីថ្ងៃទី ៧ ខែកក្កដា ។ ប្រធានសន្តិសុខលោក Jean Laguel...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នូវប្រេសិតពិសេសមួយរូបសម្រាប់ប្រទេសហៃទី ក្រោយមានហេតុការណ៍ធ្វើឃាតលោកប្រធានាធិបតីនៃប្រទេសនេះ កាលពីដើមខែនេះ។ យោងតាមសេចក្តីប្រកាសនោះ ក្រសួងការបរទេសអាមេរិក បានតែងតាំងលោកឯកអគ្គរដ្ឋទូត Daniel Foote ដែលជាសមាជិកនៃទីភ្នាក់ងារបរទេសជាន់ខ្ពស់មួយរូប ឲ្យធ្វើជាប្រេសិតពិសេសសម្រាប់ប្រទេសហៃទី ដើម្បីសម្របសម្រួលដល់សន្តិភាពនិងស្ថិរភាព ព្រមទាំងគាំទ្រកិច្ចប្រឹងប្រែងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីនិងរដ្ឋសភា ដោយសេរីនិងយុត្តិធម៌។ សេចក្តីប្រកាសដដែលនេះបាននិយាយដូច្នេះថា “លោកប្រេសិតពិសេស Foote នាំយកនូវបទពិសោធន៍ការទូតដ៏ទូលំទូលាយ មកកាន់តំណែងនេះ...
បរទេស៖ សេតវិមាន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នៅតែកំពុងពិនិត្យមើល សំណើសុំកងទ័ព ដែលបានធ្វើឡើង ដោយនាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន របស់ប្រទេសហៃទី គឺលោក Claude Joseph ដើម្បីជួយរក្សាសន្តិសុខ អាកាសយានដ្ឋាន និងទីតាំងសំខាន់ៗផ្សេងទៀត ក្រោយមានការធ្វើឃាត លោកប្រធានាធិបតី Jovenel Moise។ លេខាធិការផ្នែកព័ត៌មាន សេតវិមាន...
បរទេស៖មន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI និងមន្រ្តីក្រសួងសន្តិសុខផ្ទៃប្រទេស តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅកាន់ប្រទេសហៃទី ក្រោយមានករណីធ្វើឃាត ប្រធានាធិបតីនៃប្រទេសនេះ កាលពីដើមសប្ដាហ៍នេះ។ លេខាធិការផ្នែកព័ត៌មានរបស់សេតវិមាន លោក Jen Psaki បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនៅតែចូលរួម និងកំពុងតែប្រឹក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ជាមួយដៃគូហៃទីនិងអន្តរជាតិរបស់យើង ដើម្បីគាំទ្រដល់ប្រជាជនហៃទី ក្រោយមានការធ្វើឃាតលោកប្រធានាធិបតី”។លោកបន្តទៀតថា “យើងនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារស៊ើបអង្កេត...
បរទេស ៖ អតីតសមាជិកសភាហៃទី និងជាបេក្ខជនប្រធានាធិបតីលោក Steven Benoit បានសម្តែងការងឿងឆ្ងល់អំពីការជាប់ពាក់ព័ន្ធនឹងទាហានកូឡុំប៊ី ក្នុងការធ្វើឃាតប្រធានាធិបតី Jovenel Moise ដោយបង្ហាញថា សន្តិសុខនៃគេហដ្ឋានឯកជនរបស់លោកអាចនឹងចុះខ្សោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Benoit បានប្រាប់ ស្ថានីយវិទ្យុកូឡុំប៊ី...