គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវូឡូឌីមៀ ហ្សេឡិនស្គី បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ នៅក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទ ដាច់ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេសលោក Rishi Sunak និងអធិការបតី អាល្លឺម៉ង់លោក Olaf Scholz ។ លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណ...
បរទេស៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដែលនៅសេសសល់ក្រោមការឧបត្ថម្ភថវិកា និងមិនមានបំពាក់បរិក្ខារទាំងយោធា និងគ្រាប់រំសេវ នឹងមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ ប្រសិនបើមានព្រឹត្តិការណ៍សង្រ្គាមកើតឡើង។ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាម្នាក់របស់ប្រទេសអាល្លឺម៉ង់លោក Dr. Johann Wadephul បានព្រមានដោយពន្យល់ថា អាវុធទាំងឡាយគួរតែត្រូវបានផ្គត់ផ្គង់ទៅឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ជំនួសអាវុធទៅឲ្យអ៊ុយក្រែនវិញ។ លោក Wadephul បានអំពាវនាវឱ្យបង្កើនល្បឿន ដែលកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសអាល្លឺម៉ង់ត្រូវបានបំពាក់ឡើងវិញ ដោយកត់សម្គាល់ពី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានអះអាងថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់មានបំណងសម្ងាត់ដើម្បីបង្ខំប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ឱ្យចរចាជាមួយរុស្ស៊ី ។ កាសែតរុស្សីនេះ បានដកស្រង់ប្រភព មិនបញ្ចេញឈ្មោះដែលនិយាយថា ក្រុងវ៉ាស៊ីនតោន និងក្រុងប៊ែរឡាំង កំពុងបែងចែកការចែកចាយ សព្វាវុធដោយសង្ឃឹមថាក្រុងគៀវនឹងដឹងថា ខ្លួនមិនអាចដណ្តើមយកទឹកដី ដែលបាត់បង់មកវិញឡើយ ។ របាយការណ៍នេះ...
បរទេស ៖ អាជ្ញាធរអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការវាយឆ្មក់ ពាក់ព័ន្ធនឹងការហាមឃាត់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុម Samidoun ដែលគាំទ្រប៉ាឡេស្ទីន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថា ការវាយឆ្មក់បានធ្វើឡើងនៅទីតាំងចំនួន ១៥ ដែលជាអចលនទ្រព្យនៅក្នុងរដ្ឋចំនួន...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល អ៊ុយក្រែន បានរាយការណ៍មកថា ការបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ អាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃអង្គារ បានប្រកាសថា កញ្ចប់ជំនួយយោធាថ្មី...
ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបាន នូវសមិទ្ធផលធំធេងបន្ថែមទៀត ។ការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូត បានធ្វើឡើងនាឱកាសចូលជួបសម្ដែងការគួរសម ជាមួយលោកអភិសន្តិបណ្ឌិត នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បាននិយាយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់ គ្រោងនឹង ពង្រីក និងបង្កើនការគាំទ្រ របស់ខ្លួនសម្រាប់អ៊ុយក្រែន នៅក្នុងប៉ុន្មាន ឆ្នាំខាងមុខនេះ ។ យោងតាមការចេញផ្សាយរបស់ RT លោកស្រីរដ្ឋមន្ត្រីបានផ្តល់...
បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសអាល្លឺម៉ង់ កំពុងធ្វើការលើផែនការ បញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួន ទៅកាន់ទ្វីបអាហ្រ្វិក ខណៈដែលករណី របស់ពួកគេកំពុងរង់ចាំ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTកាលពីថ្ងៃម្សិលមិញនេះក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងវរសេនាតូចរថក្រោះចំនួនពីរទៅកាន់ប្រទេសលីទុយអានី ហើយបង្កើតវាទៅជាកងពលតូចថ្មីមួយ រួមជាមួយនឹងក្រុមសមរភូមិ Forward Presence រួមរបស់ណាតូ ដែលឈរជើងរួចហើយនៅក្នុងប្រទេសបាល់ទិក។ អង្គភាពថ្មីនេះ ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៥នឹងមានបុគ្គលិកយោធាសរុបចំនួន៤៨០០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារក្រសួងបាននិយាយថា កងវរសេនាតូចរថក្រោះ២០៣និងកងវរសេនាតូចថ្មើរជើងមេកានិច១២២នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសលីទុយអានី”។ អង្គភាពរថក្រោះថ្មីដែលជាលទ្ធផលនឹងត្រូវបានដាក់ឈ្មោះថា Tank Brigade ៤២ហើយកងទ័ពបន្ថែមនឹងចូលរួមជាមួយអង្គភាពណាតូ ដែលដឹកនាំដោយអាល្លឺម៉ង់នឹងត្រឡប់មកវិញ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ត្រូវបានដាក់ឱ្យដំណើរការ។ គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះមានកងទ័ពប្រហែល១៧០០នាក់មកពីប្រទេសសមាជិកណាតូចំនួន៦ដែលឈរជើងនៅក្នុងតំបន់ប្រទេសបាល់ទិកហើយប្រមាណជា ប្រហែលពាក់កណ្តាលនៃពួកគេគឺជាសមាជិកកងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្រុងទីក្រុងប៊ែរឡាំង បានចេញមកសម្តែងការគាំទ្ររបស់ខ្លួនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចំពេលមានជម្លោះបន្តរវាងស្ថាប័នអន្តរជាតិ និងអ៊ីស្រាអែល។ ប្រភពដដែលបានសរសេរទៀតថា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការអំពាវនាវឱ្យលោក Guterres លាលែងពីតំណែងគឺវាខុសពីការពិតហើយ។ មន្ត្រីរូបនេះបាននិយាយដោយអត្ថាធិប្បាយអំពីស្ថានភាពថា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិមានការទុកចិត្ត ពីរដ្ឋាភិបាលសហព័ន្ធប៉ុន្តែក្នុងស្ថានភាពជុំវិញការអត្ថាធិប្បាយរបស់លោក Guterres...