បរទេស ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក នៅក្នុងសហភាពអឺរ៉ុប ដែលជាផ្នែកមួយ នៃ ការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូជុំវិញជម្លោះជាមួយរដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រូវបានរឹបអូស និងបែងចែកសម្រាប់ការកសាងឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥...
ថ្ងៃទី២៤ខែមេសា តាមម៉ោងក្នុងតំបន់ លោកMacronប្រធានាធិបតីបារាំងបច្ចុប្បន្នបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីម្ដងទៀត ។ ក្នុងនាមជាប្រទេសស្នូលរបស់សហភាពអឺរ៉ុប ប្រទេសបារាំងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មអឺរ៉ុប និងប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ។ ក្នុងបរិបទដែលទ្វីបអឺរ៉ុបផ្ទុះសង្គ្រាមឡើងវិញ លោកMacronបានជាប់ឆ្នោតជាប្រធានាធិបតីបារាំងម្តងទៀតបានទទួលការយកចិត្តទុកដាក់ជាពិសេស។ ក្នុងឯកសារកម្មវត្ថុសម្រាប់ឃោសនារកសំឡេងលើកនេះ លោកMacronបានលើកឡើងថា នឹងបន្តគោលនយោបាយអាណត្តិដំបូង ដើម្បីបង្កើតជាប្រទេសដែលកាន់តែឯករាជ្យ។ ចំណុចនេះបានធ្វើឱ្យលោកទទួលបានការគាំទ្រ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលលោកMacronប្រឈមមុខក្រោយពីបានជាប់ឆ្នោតឡើងវិញផងដែរ ។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការខ្វែងគំនិតខាងផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយអាមេរិក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាវិបត្តិធ្ងន់បំផុតដែលអឺរ៉ុបកំពុងប្រឈមមុខក្រោយពីសង្គ្រាមលោកលើកទី២ ។ ក្រោមការញុះញង់របស់អាមេរិក...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើការអំពាវនាវឲ្យឥណ្ឌាក្នុងការបញ្ចប់អាជីវកម្មប្រេង និងហ្កាសជាមួយនឹងរុស្សីដោយអះអាងថា ជំនួញទាំងនោះមិនស្ថេរភាពនោះឡើយ។ ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលមិនទាន់មានផលប៉ះពាល់ឬប៉ះទង្គិច ទៅលើសមាជិកណាមួយរបស់អឺរ៉ុប នៅឡើយមកទល់ពលនេះប៉ុន្តែវាបានក្រើនរំលឹកថា ការពឹងផ្អែកទៅលើធនធានហ្កាសនិងប្រេងរបស់រុស្សីគឺមិនមានភាព គួរឲ្យទុកចិត្តនោះទេ។ ទោះបីជាបានរិះគន់ចំៗ ទៅលើសកម្មភាពនេះក្តីប៉ុន្តែលោកស្រី ក៏មិនមានភាពទាក់ទើក្នុងការបញ្ចូលឥណ្ឌា នៅក្នុងវិសាលភាពនៃឥទ្ធិពលក្នុងតំបន់អឺរ៉ុបនោះដែរដោយនិយាយថា៖ឥណ្ឌានិងអឺរ៉ុបគឺនៅតែជាដៃគូដែល បានចែករំលែកគ្នានូវតម្លៃជាមូលដ្ឋាន...
ព្រុចសែល៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសរុបចំនួន ៥ ជុំលើរុស្ស៊ី ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងប្រហែលពីរខែមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទណ្ឌកម្ម ដែលមានគោលបំណង ធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ី ធ្លាក់ចុះនោះ មិនបានសម្រេចផល ដែលចង់បាន ឡើយ។ ជំនួសមកវិញ វិធានការដាក់ទណ្ឌកម្ម កំពុងស៊ីសាច់ហុតឈាម ទៅក្នុងសេដ្ឋកិច្ចអឺរ៉ុប ដោយបន្ថែមហានិភ័យ នៃការជាប់គាំងបន្ថែមទៀត។ នៅក្នុងជុំចុងក្រោយ...
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារបានប្រកាសថា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឈានដល់ ការព្រមព្រៀង និងឯកភាពគ្នាយ៉ាង ទូលំទូលាយ អំពីតម្រូវការ ក្នុងការបង្កើន ក្នុងការបន្តដាក់ សម្ពាធទៅលើ រដ្ឋាភិបាលទីក្រុងមូស្កូ តាមរយៈការដាក់ទណ្ឌកម្ម បន្ថែមទៀត ។ នៅក្នុងអំឡុង នៃកិច្ចប្រជុំតាមអនឡាញ រវាងសហរដ្ឋអាមេរិក និងបណ្តាមេដឹកនាំប្រជាជាតិអឺរ៉ុប...
ព្រុចសែល៖ តំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ សន្តិសុខ លោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប មិនបានសម្រេចចិត្ត លើការដាក់ទណ្ឌកម្មផ្តោតលើប្រេង និង ឧស្ម័នរបស់រុស្ស៊ីនោះទេ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបក្នុងប្រទេស លុចសំបួ លោក Borrell បានឲ្យដឹងថា...
ព្រុចសែល ៖ គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានបន្តការងារ របស់ខ្លួនឡើងវិញនៅទីក្រុងគៀវ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ បេសកកម្ម ការទូត អឺរ៉ុបបាន សរសេរ លើបណ្ដាញសង្គម Twitter ឲ្យដឹងថា “សហភាព អឺរ៉ុប បាន ត្រលប់ មក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថា អធិកាបតីអូទ្រីស លោក Karl Nehammer នឹងត្រូវមានផែនការ ដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សី លោក Vladimir Putin នៅក្នុងទីក្រុងមូស្គូ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះហើយ ។ ការបញ្ជាក់អះអាង ត្រូវបានធ្វើឡើង ដោយមន្ត្រីផ្លូវការ នៃប្រទេសទាំងពីរហើយជឿជាក់ថា...
បរទេស៖ អ្នកបង្កើតគោលនយោបាយ របស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធបានបរាជ័យ ក្នុងការព្រមព្រៀងគ្នា លើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹង រដ្ឋាភិបាលទីក្រុងមូស្គូ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី ខណៈដែលការហាមឃាត់ការនាំចូលធ្យូងថ្មប្រឈមមុខនឹង ការប្រឆាំងក្នុងចំណោមរដ្ឋសមាជិកទាំង ២៧, នេះបើតាមរបាយការណ៍ របស់សារព័ត៌មាន Reuters ដែលដកស្រង់ប្រភពរបស់ខ្លួន។ ជុំចុងក្រោយនៃ ការរឹតបន្តឹងសេដ្ឋកិច្ច គឺត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុប កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦...
បរទេស៖ ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ព្រមទាំងមន្ត្រីកាទូតជាន់ខ្ពស់ របស់អឺរ៉ុបលោក Josep Borrell បានប្រកាស កាលពីថ្ងៃអង្គារម្សិលមិញហើយថា នឹងគ្រោងបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានី នៃប្រទេសអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់លោកស្រី ប្រធានសហភាព...